* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

KOICA និងក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា

23-10-2026 23:10

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងសិក្ខាសាលាស្តីពី «រដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា» នៅសណ្ឋាគារ Sofitel Phnom Penh។

ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រមាណ ៥០នាក់ រួមមាននាយក និងមន្ត្រីទទួលបន្ទុកធនធានមនុស្សមកពីក្រសួងពាក់ព័ន្ធ អ្នកជំនាញកូរ៉េ និងភាគីពាក់ព័ន្ធនឹងគម្រោង ដើម្បីពិនិត្យស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងមុខងារសាធារណៈនៅកម្ពុជា ព្រមទាំងប្រមូលមតិយោបល់ជាក់ស្តែងអំពីទិសដៅនៃកំណែទម្រង់។

ពិធីបើកសិក្ខាសាលាមានការអញ្ជើញចូលរួមពី លោកស្រី លី សេជីន (Lee Sejin) អនុប្រធានការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និង ឯកឧត្តម ទី ហ្សានិត (Ty Janith) រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។

ការចូលរួមរបស់ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញពីភាពជាម្ចាស់ការដ៏រឹងមាំរបស់ស្ថាប័នកម្ពុជា និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េ ក្នុងការពង្រឹងមុខងារសាធារណៈ។

ក្នុងសុន្ទរកថាស្វាគមន៍ លោកស្រី លី សេជីន បានចាត់ទុកព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអនុវត្តគម្រោង «ពង្រឹងសមត្ថភាពសាលាភូមិន្ទរដ្ឋបាលដើម្បីកំណែទម្រង់អភិបាលកិច្ច និងការពង្រឹងសមត្ថភាពនៅកម្ពុជា» ដែលជាគម្រោងរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដោយមានថវិកាសរុបចំនួន ១១,៧ លានដុល្លារអាមេរិក។

លោកស្រីបានសង្កត់ធ្ងន់ថា មុខងារសាធារណៈដែលមានវិជ្ជាជីវៈ និងសមត្ថភាព គឺមានសារៈសំខាន់ណាស់ក្នុងការកែលម្អសេវាសាធារណៈ និងការជំរុញយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ហើយការវិនិយោគលើការជ្រើសរើស ការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិល អាចជួយកសាងស្ថាប័នសាធារណៈឱ្យកាន់តែរឹងមាំ ដើម្បីបម្រើប្រជាជនកម្ពុជាបានកាន់តែប្រសើរ។

លោកស្រីក៏បានលើកឡើងថា កំណែទម្រង់ប្រកបដោយប្រសិទ្ធភាពមិនអាចត្រូវបានរៀបចំឡើងដោយអ្នកជំនាញតែមួយក្រុមប៉ុណ្ណោះទេ ប៉ុន្តែត្រូវកសាងឡើងដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង ការយល់ដឹង និងការចូលរួមយ៉ាងសកម្មរបស់អ្នកដែលអនុវត្តគោលនយោបាយ និងផ្តល់សេវាសាធារណៈ។

ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ពីគោលការណ៍សំខាន់ចំនួនបីសម្រាប់ភាពជោគជ័យនៃគម្រោងរួមមាន ភាពជាម្ចាស់ការរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងចីរភាព។

សិក្ខាសាលានេះបានបង្ហាញជាលើកដំបូងជូនដល់មន្ត្រីទទួលបន្ទុកធនធានមនុស្សមកពីក្រសួង និងស្ថាប័នរដ្ឋាភិបាលនានា នូវលទ្ធផលនៃការសិក្សាដែលបានអនុវត្តចាប់តាំងពីគម្រោងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥។

សាស្ត្រាចារ្យ លី ឈុងយ៉ុល (Lee Choong-yeol) បានណែនាំអំពីទិដ្ឋភាពទូទៅនៃគម្រោង និងគោលបំណងនៃសិក្ខាសាលា។

លោក លីម ជុនហ្យុង (Lim Jun-hyung) បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមសំខាន់ៗ និងទិសដៅនៃការកែលម្អផែនការមេយុទ្ធសាស្ត្រធនធានមនុស្សមុខងារសាធារណៈ។

ចំណែក លោក ជូ ហ្យុនគូ (Cho Hyun-gu) បានពិភាក្សាអំពីការកែលម្អប្រព័ន្ធជ្រើសរើស និងតែងតាំងមន្ត្រី ដោយផ្អែកលើបទពិសោធន៍ និងការអនុវត្តជាអន្តរជាតិ។

លោក ឆយ ហ្យុងជេ (Choi Hyung-jae) បានលើកឡើងអំពីកំណែទម្រង់កម្មវិធីសិក្សាបណ្តុះបណ្តាលមន្ត្រីរាជការស៊ីវិល រួមទាំងក្របខ័ណ្ឌសមត្ថភាព និងគុណភាពនៃការបណ្តុះបណ្តាល។

រីឯលោក ហាន ឆានអ៊ូក (Han Chanwook) បានធ្វើបទបង្ហាញអំពីកម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ព្រមទាំងផែនការរៀបចំវេទិកាសិក្សាតាមប្រព័ន្ធអនឡាញ។

សម័យប្រជុំនាពេលព្រឹកត្រូវបានបន្តដោយវគ្គសំណួរ-ចម្លើយ និងការស្ទង់មតិវាយតម្លៃកម្រិតពេញចិត្តចំពោះកម្មវិធី។ នៅពេលរសៀល អ្នកចូលរួមបានចូលរួមក្នុងការពិភាក្សាជាក្រុមផ្តោតលើប្រធានបទជាក់លាក់ (Focus Group Discussion) ស្តីពីទិសដៅនៃគម្រោង និងភារកិច្ចសំខាន់ៗដែលត្រូវកែលម្អ ដោយបានផ្តល់មតិយោបល់លើបញ្ហាប្រឈមសំខាន់ៗក្នុងការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងមុខងារសាធារណៈ។

មតិយោបល់ទាំងនេះនឹងចូលរួមចំណែកក្នុងការរៀបចំយុទ្ធសាស្ត្រធនធានមនុស្ស និងសកម្មភាពប្រឹក្សាយោបល់បន្តបន្ទាប់ក្រោមគម្រោង។ កម្មវិធីដូចគ្នានេះនឹងត្រូវរៀបចំឡើងនៅ ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីប្រមូលមតិយោបល់ពីមន្ត្រីថ្នាក់ខេត្តផងដែរ។

ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងកូរ៉េផងដែរ។ ចាប់តាំងពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បានចាប់ផ្តើមនៅឆ្នាំ១៩៩១ និងការិយាល័យKOICA បានបើកដំណើរការនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០០៣ មក KOICA បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមានការអប់រំ សុខាភិបាល និងការអភិវឌ្ឍជនបទ ដោយការអភិវឌ្ឍធនធានមនុស្សគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការនេះ។

តាមរយៈគម្រោងនេះ KOICA មានគោលបំណងផ្តល់ជំនាញបច្ចេកទេស ឱកាសបណ្តុះបណ្តាលនៅប្រទេសកូរ៉េ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចាំបាច់នានា ដើម្បីពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលក្នុងការអប់រំ និងអភិវឌ្ឍមន្ត្រីរាជការស៊ីវិលឱ្យមានសមត្ថភាពខ្ពស់ ទំនើប និងវិជ្ជាជីវៈ។

សិក្ខាសាលាចែករំលែកចំណេះដឹង និងសិក្ខាសាលានេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការកសាងមន្ត្រីរាជការស៊ីវិលដែលមានសមត្ថភាព វិជ្ជាជីវៈ និងឆ្លើយតបកាន់តែប្រសើរចំពោះតម្រូវការរបស់ប្រជាជនកម្ពុជា។ ដូចដែល លោកស្រី លី សេជីន បានលើកឡើងថា គម្រោងគួរតែត្រូវបានដឹកនាំដោយអាទិភាពរបស់កម្ពុជាផ្ទាល់ ត្រូវបានកំណត់រូបរាងដោយធាតុចូលបែបស្ថាបនាពីភាគីពាក់ព័ន្ធ និងត្រូវបានរៀបចំឡើងដើម្បីផ្តល់អត្ថប្រយោជន៍យូរអង្វែងហួសពីរយៈពេលនៃគម្រោង៕