* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព

24-10-2026 07:50

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ) ព្រមទាំងការបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាល។

អនុក្រឹត្យដដែលបានកំណត់យ៉ាងច្បាស់អំពីអង្គការលេខ និងរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួងនៅថ្នាក់ជាតិ ដែលរួមមាន៖

* ខុទ្ទកាល័យរដ្ឋមន្ត្រី
* អគ្គលេខាធិការដ្ឋាន ដែលមាននាយកដ្ឋានចំណុះចំនួន ៥ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ
* អគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ (ទទួលបន្ទុកការងាររដ្ឋបាលដីធ្លី អភិរក្សសុរិយោដី ភូមិសាស្ត្រ និងការដោះស្រាយវិវាទដីធ្លី)
* អគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម (ទទួលបន្ទុកផែនការរៀបចំដែនដី ការងារនគរូបនីយកម្ម និងការរៀបចំទីក្រុង)
* អគ្គនាយកដ្ឋានសំណង់ (ទទួលបន្ទុកឧស្សាហកម្មសំណង់ ស្ថាបត្យកម្ម វិស្វកម្ម ព្រមទាំងបច្ចេកវិទ្យានិងនវានុវត្តន៍សំណង់)
* អគ្គនាយកដ្ឋានលំនៅឋាន (ទទួលបន្ទុកផែនការលំនៅឋាន ការអភិវឌ្ឍលំនៅឋាន មូលនិធិលំនៅឋាន និងការងារសម្បទានដីដើម្បីសង្គមនិងសេដ្ឋកិច្ច)
* មន្ទីរពិសោធជាតិសំណង់ (មាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងផែនការហិរញ្ញវត្ថុ នាយកដ្ឋានពិសោធន៍ និងនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍)
* អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង (មាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានទទួលពាក្យបណ្តឹងនិងដោះស្រាយ)។

ដោយឡែកសម្រាប់ថ្នាក់ក្រោមជាតិ រចនាសម្ព័ន្ធរបស់ក្រសួងគឺស្ថិតនៅក្រោមការអនុវត្តផ្ទាល់របស់ «មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី ខេត្ត»។ ក្រៅពីនេះ ឯកសារទិន្នន័យ និងព័ត៌មានទាំងអស់ដែលបម្រើឱ្យការងារត្រូវចាត់ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់ក្រសួង ដែលតម្រូវឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ថែរក្សាការពារ និងហាមឃាត់ដាច់ខាតមិនឱ្យបែកធ្លាយ ឬខូចខាតឡើយ។

តាមរយៈការដាក់ចេញអនុក្រឹត្យលេខ ២២៥ អនក្រ.បក នេះ រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍នូវអនុក្រឹត្យចាស់លេខ ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ព្រមទាំងអនុក្រឹត្យកែសម្រួលដទៃទៀតដែលផ្ទុយពីអនុក្រឹត្យថ្មីនេះ។ ការរៀបចំរចនាសម្ព័ន្ធថ្មីនេះ ក៏ត្រូវបានធានាថា មន្ត្រីរាជការស៊ីវិលដែលរងផលប៉ះពាល់ពីការផ្លាស់ប្តូរ នឹងនៅតែរក្សាបាននូវអត្ថប្រយោជន៍ផ្នែកបៀវត្សយ៉ាងហោចណាស់ក្នុងកម្រិតដដែល៕