* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បង្ក្រាបបទល្មើស Online Scams ចំនួន២ទីតាំងនៅខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ៦នាក់

24-10-2026 09:16

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, កម្លាំងជំនាញនាយកដ្ឋានប្រតិបត្តិការ និងនីតិវិធី នៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង បា​នបើកប្រតិបត្តិការចុះឆែកឆេរទីតាំងចំនួន២ ដែលសង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យជាខ្មែរ៦នាក់ ព្រមទាំងរឹបអូសវត្ថុតាងបានជាច្រើន។

ប្រតិបត្តិការនេះធ្វើឡើងក្រោយសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាច្រើនសប្តាហ៍ ដែលមានជនអនាមិកមួយក្រុម បានធ្វើសកម្មភាពក្លែងបន្លំជាកាយរិទ្ធិកម្ពុជា រ៉ៃអង្គាសប្រាក់ឧបត្ថម្ភជួយជនរងគ្រោះដោយសារទឹកជំនន់ និងឆបោកក្រោមរូបភាពផ្តល់សេវាភ្នាល់ល្បែងអនឡាញ បានទំហំទឹកប្រាក់ជាង៣០០លានរៀល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រោយការស្រាវជ្រាវយ៉ាងហ្មត់ចត់, សមត្ថកិច្ចកំណត់បានទីតាំងដែលក្រុមសង្ស័យធ្វើសកម្មភាពចំនួន២ទីតាំង រួមមាន៖

*ទីតាំងទី១៖ ស្ថិតនៅ ផ្ទះលេខ ៣៨B ផ្លូវ៥១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ
*ទីតាំងទី២៖ ស្ថិតនៅតាំងផ្ទះលេខ ១D ផ្លូវ៣៣០ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

តាមកិច្ចប្រតិបត្តិការរកឃើញសកម្មភាពជាក់ស្តែងក្រុមឧក្រិដ្ឋកំពុងធ្វើសកម្មភាពក្លែងជាក្រុមការងារកាយរិទ្ធិកម្ពុជា និងឆបោកក្រោមរូបភាពផ្តល់សេវាល្បែងស៊ីសងអនឡាញខុសច្បាប់។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ៦នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ស ចាន់រតនា
*ទី២៖ ឈ្មោះ ផល សុផាន់ណារី ភេទស្រី
*ទី៣៖ ឈ្មោះ នួន គីមសុផល
*ទី៤៖ ឈ្មោះ បៅ ធិន ភេទស្រី
*ទី៥៖ ឈ្មោះ ទិត កក្កដា ភេទស្រី
*ទី៦៖ ឈ្មោះ លី អ៊ីជែរ ភេទស្រី។

កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម៉ាស៊ីនកុំព្យូទ័រ (CPU) ១គ្រឿង, ម៉ូនីទ័រ ១គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ៦គ្រឿង, ទូរសព្ទដៃ ១៣គ្រឿង, iPad ២គ្រឿង, Tablet ១គ្រឿង, iPod ១គ្រឿង, ដុំរ៉ោតទ័រ ១គ្រឿង, អង្គចងចាំ (Memory) ១, ស៊ីមកាតចំនួន ៦៩កាត, លិខិតឆ្លងដែន ២ក្បាល, កាមេរ៉ាសុវត្ថិភាព ២គ្រឿង, ដុំវ៉ាយហ្វាយ (Wi-Fi) ១គ្រឿង, សៀវភៅកត់ត្រាចំណូលចំណាយ ១ក្បាល ឯកសារពាក់ព័ន្ធមួយចំនួន និងម៉ូតូចំនួន ៥គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមទាំងវត្ថុតាងដែលបានដកហូតទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកទៅរក្សាទុក និងកំពុងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕