* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងព័ត៌មាន បើកសិក្ខាសាលាពីការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល

24-10-2026 13:09

(ភ្នំពេញ)៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន។

ពិធីនេះធ្វើឡើងដោយមានការសហការរវាងក្រសួងព័ត៌មាន និងសមគមអេឡេចត្រូនិច ព្រមទាំងមានការចូលរួមតំណាងក្រសួង ស្ថាប័ន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និងនិពន្ធនាយក អ្នកសារព័ត៌មាន អ្នកផលិតមាតិកាឌីជីថល ជាច្រើនរូបទៀត។

នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកសិក្ខាសាលានេះថា «មានសារៈសំខាន់ជាពិសេស ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងគុណភាពសារព័ត៌មាន កិត្តិយសរបស់អ្នកសារព័ត៌មាន សិទ្ធិរបស់ប្រជាពលរដ្ឋ និងទំនុកចិត្តសាធារណៈ»។ យើងជួបជុំគ្នានៅថ្ងៃនេះ មិនមែនដើម្បីនិយាយតែអំពីអ្វីដែលអ្នកសារព័ត៌មានអាចធ្វើបាននោះទេ ប៉ុន្តែដើម្បីពិភាក្សាអំពីអ្វីដែលអ្នកសារព័ត៌មានគួរធ្វើ អ្វីដែលត្រូវប្រុងប្រយ័ត្ន និងរបៀបអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា បច្ចេកវិទ្យាអាចជួយឱ្យយើងផ្សព្វផ្សាយព័ត៌មានបានលឿន។ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សម្នាក់មានកិត្តិយសជាអ្នកសារព័ត៌មាន គឺការស្វែងរកសេចក្តីពិត ការផ្ទៀងផ្ទាត់អង្គហេតុ ការគោរពក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនផ្សព្វផ្សាយ។ អ្នកសារព័ត៌មានមិនត្រូវបានវាស់តម្លៃត្រឹមតែតាមអ្វីដែលគាត់អាចផ្សាយបាននោះទេ ប៉ុន្តែត្រូវវាស់តាមអ្វីដែលគាត់បានផ្ទៀងផ្ទាត់ មុននឹងសម្រេចចិត្តផ្សាយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សារព័ត៌មានក្នុងយុគសម័យឌីជីថល៖ អំណាចកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់។ ពិភពព័ត៌មានបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីមុន ការផ្សព្វផ្សាយព័ត៌មានត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។ អ្នកយកព័ត៌មានត្រូវចុះទៅកន្លែងកើតហេតុ ស្វែងរកប្រភពព័ត៌មាន សរសេរអត្ថបទ បញ្ជូនទៅនិពន្ធនាយក ហើយទើបអាចផ្សព្វផ្សាយតាមកាសែត វិទ្យុ ឬទូរទស្សន៍។ ប៉ុន្តែសព្វថ្ងៃ មនុស្សម្នាក់អាចថតវីដេអូ ហើយផ្សាយផ្ទាល់ទៅកាន់អ្នកទស្សនារាប់ម៉ឺនសែននាក់ ក្នុងរយៈពេលតែប៉ុន្មានវិនាទី។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ព័ត៌មានមួយដែលកើតឡើងនៅភូមិមួយ អាចត្រូវបានចែករំលែកទៅទូទាំងប្រទេស ហើយអាចឆ្លងដល់សាធារណជនអន្តរជាតិបានយ៉ាងឆាប់រហ័ស។ នេះជាឱកាសដ៏ធំធេងសម្រាប់ការទទួលបានព័ត៌មាន ការបញ្ចេញមតិ និងការចូលរួមរបស់ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ប៉ុន្តែយើងត្រូវទទួលស្គាល់ថា បច្ចេកវិទ្យាឌីជីថល ក៏បានបង្កើតបញ្ហាប្រឈមថ្មីៗផងដែរ ដែលលោកកត់សម្គាល់នូវបញ្ហាប្រឈមចំនួន៥ ដែលក្នុងនោះរួមមាន៖

*បញ្ហាប្រឈមទី១ គឺល្បឿននៃការផ្សព្វផ្សាយព័ត៌មានលឿនជាងល្បឿននៃការផ្ទៀងផ្ទាត់។
*បញ្ហាប្រឈមទី២ គឺការប្រកួតប្រជែងដើម្បីទាក់ទាញអ្នកមើល និងអ្នកតាមដាន ដែលអាចធ្វើឱ្យអ្នកផលិតព័ត៌មានមួយចំនួនផ្តល់អាទិភាពលើចំណងជើងបំផ្លើស ឬព័ត៌មានរំជើបរំជួល ជាងគុណភាពនៃខ្លឹមសារ។
*បញ្ហាប្រឈមទី៣ គឺការរីកចម្រើននៃបញ្ញាសិប្បនិម្មិត ឬ AI ដែលអាចបង្កើតរូបភាព សំឡេង និងវីដេអូក្លែងក្លាយដែលមើលទៅស្រដៀងនឹងការពិត។
*បញ្ហាប្រឈមទី៤ គឺការលាយឡំគ្នារវាងព័ត៌មាន មតិយោបល់ ការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយដើម្បីផលប្រយោជន៍ជាក់លាក់។
*បញ្ហាប្រឈមទី៥ គឺការបាត់បង់ការត្រួតពិនិត្យគុណភាពមុនផ្សាយ នៅពេលអ្នកផលិតព័ត៌មានម្នាក់ត្រូវធ្វើតួនាទីជាអ្នកយកព័ត៌មាន អ្នកថត អ្នកកាត់ត និពន្ធនាយក និងអ្នកផ្សព្វផ្សាយក្នុងពេលតែមួយ៕