* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «វិនិយោគក្នុងវិស័យក្សេត្រស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍»

24-10-2026 13:49

(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «វិនិយោគក្នុងវិស័យក្សេត្រស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិធីនេះដែរ ដោយមានអញ្ជើញចូលរួមពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនផងដែរ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យពីសំណាក់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រជាកសិករទូទាំងប្រទេស។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រួមមានអង្គការ FAO, World Food Programme, IFAD រដ្ឋាភិបាលអូស្ត្រាលី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ បន្ទាប់ពីទទួលបានលទ្ធផលល្អប្រសើរក្នុងព្រឹត្តិការណ៍មុន។

លោកបានបញ្ជាក់ថា វេទិកានេះមិនត្រឹមតែជាកន្លែងតាំងបង្ហាញផលិតផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាជួបជុំរវាងអ្នកផលិត អ្នកកែច្នៃ អ្នកវិនិយោគ អ្នកធ្វើពាណិជ្ជកម្ម អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកឱកាសវិនិយោគ និងបង្កើតភាពជាដៃគូដែលអាចបង្កើតលទ្ធផលជាក់ស្តែងសម្រាប់ប្រជាកសិករ។

លោកបានលើកឡើងថា ប្រធានបទនៃវេទិកានេះឆ្លុះបញ្ចាំងពីមហិច្ឆតារួមក្នុងការជំរុញ និងពង្រឹងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម និងស្បៀងអាហារនៅកម្ពុជា ចាប់ពីដំណាក់កាលផលិត ការកែច្នៃ រហូតដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា។

ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ ដែលរួមចំណែកដល់ការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពគ្រួសារប្រជាកសិករ និងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអន្តរាគមន៍របស់មន្ត្រីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ជាពិសេសបញ្ហាកង្វះទឹកក្នុងពេលមានគ្រោះរាំងស្ងួត និងការលំបាកផ្នែកទីផ្សារសម្រាប់ការលក់ផលិតផលកសិកម្ម ព្រមទាំងការជួយសម្របសម្រួលដល់ប្រជាកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់ និងការប្រមូលផលស្រូវក្នុងស្ថានភាពលំបាក។

ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រទេស លោកបានលើកឡើងពីសារៈសំខាន់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកក៏បានរំលេចពីការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដែលមានគោលដៅជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្រាប់វិស័យកសិកម្ម លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការធ្វើទំនើបកម្មវិស័យនេះ តាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ការប្រើប្រាស់ពូជដំណាំថ្មីដែលមានរយៈពេលដាំដុះខ្លី និងទិន្នផលខ្ពស់ ការពង្រីកការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការពង្រីកទីផ្សារ និងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា៕