* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក លី ច័ន្ទតុលា និងគណៈប្រតិភូកម្ពុជា បញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–OECD ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ និងជួបពិភាក្សាការងារជាមួយដៃគូអន្តរជាតិ នៅហ្វីលីពីន

24-10-2026 14:21

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយអ្នកជំនាញការច្បាប់ចំនួន ៣រូប នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បំពេញបេសកកម្មនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (11th Meeting of the ASEAN–OECD Good Regulatory Practice Network – GRPN) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

បេសកកម្មនេះត្រូវបានបញ្ចប់ បន្ទាប់ពីគណៈប្រតិភូបានចូលរួមកិច្ចប្រជុំ និងជួបពិភាក្សាការងារទ្វេភាគីជាមួយដៃគូអន្តរជាតិ។ ក្នុងបេសកកម្មនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាផងដែរ។

កិច្ចប្រជុំលើកទី១១ នេះ បានប្រព្រឹត្តទៅក្រោមមូលបទ «ពីភាពស្មុគស្មាញទៅរកភាពច្បាស់លាស់៖ រួមគ្នាជំរុញការធ្វើសាមញ្ញកម្ម» (Complexity to Clarity: Advancing Simplification Together) ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍រវាងបណ្ដាប្រទេសអាស៊ាន និង OECD ពាក់ព័ន្ធនឹងការកែលម្អគុណភាពបទប្បញ្ញត្តិ ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ ការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល និងការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក លី ច័ន្ទតុលា បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពី «ការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលទាំងមូលនៅកម្ពុជា» (Whole-of-Government Legal Reform in Cambodia) ក្នុងវគ្គទី២ ស្តីពី «ការសម្របសម្រួលសកម្មភាពរបស់រដ្ឋាភិបាលដើម្បីការកែទម្រង់៖ សកម្មភាពរួមគ្នាសម្រាប់ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងការធ្វើសាមញ្ញកម្ម»។

បទឧទ្ទេសនាមនេះបានបង្ហាញអំពីប្រវត្តិ និងវឌ្ឍនភាពនៃការកែទម្រង់ច្បាប់នៅកម្ពុជា តួនាទី និងបេសកកម្មរបស់ គ.ក.ច. យន្តការសម្របសម្រួលការងារកែទម្រង់ច្បាប់រវាងក្រសួង ស្ថាប័ន ព្រមទាំងអាទិភាពនៃការកែលម្អគុណភាពច្បាប់ និងបទប្បញ្ញត្តិ។

លោកក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងនីតិវិធីរដ្ឋបាលសម្រាប់ធុរកិច្ច ជាពិសេសតាមរយៈការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprise Coordination Unit – SME-CU) ដើម្បីជួយសម្រួលដល់ការប្រកបធុរកិច្ច និងកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា។

ក្រៅពីការចូលរួមកិច្ចប្រជុំ និងការធ្វើបទឧទ្ទេសនាម ឯកឧត្តម លី ច័ន្ទតុលា បានអញ្ជើញដឹកនាំអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន និងដៃគូអន្តរជាតិចំនួន ៣ដូចខាងក្រោម៖

១. អាជ្ញាធរកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញនៃសាធារណរដ្ឋហ្វីលីពីន (Anti-Red Tape Authority – ARTA) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ កិច្ចពិភាក្សាបានផ្តោតលើការផ្លាស់ប្តូរបទពិសោធក្នុងការកែទម្រង់បទប្បញ្ញត្តិ ការកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិល្អ ព្រមទាំងការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាង គ.ក.ច. និង ARTA។

២. លេខាធិការដ្ឋាននៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD Secretariat) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ កិច្ចជំនួបនេះបានប្រព្រឹត្តទៅជាមួយគណៈប្រតិភូ OECD ដឹកនាំដោយលោក Daniel Trnka ប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍ និងជាប្រធានផ្នែករចនា និងប្រសិទ្ធភាពបទប្បញ្ញត្តិ នៃអង្គភាពគោលនយោបាយបទប្បញ្ញត្តិរបស់ OECD រួមជាមួយអ្នកវិភាគគោលនយោបាយចំនួន ៣រូប។

ភាគីទាំងពីរបានពិភាក្សាអំពីការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ការលើកកម្ពស់គុណភាពបទប្បញ្ញត្តិ ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរចំណេះដឹង ការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន។