* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វប្បធម៌អំណាននៅខេត្តត្បូងឃ្មុំ

24-10-2026 17:12

(ត្បូងឃ្មុំ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំកម្មវិធីលើកកម្ពស់វប្បធម៌អំណាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាស្រែប្រាំង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកពង្រឹងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស នៅមូលដ្ឋាន។

ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលបានលើកឡើងពីតួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជាតិ ជាពិសេសការបង្កើនគុណភាព និងពង្រីក បរិមាណមូលធនមនុស្ស តាមរយៈការលើកកម្ពស់ការអប់រំ និងការបណ្តុះទម្លាប់អានសៀវភៅតាំងពីកម្រិត បឋមសិក្សា។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលកម្ពុជា-ចិន ក្នុងការជំរុញការអប់រំ និងបណ្តុះវប្បធម៌អំណានក្នុងចំណោមកុមារ។ ការបង្កើតបរិយាកាសអំណាន និងការផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សទទួលបានសៀវភៅនិងធនធានសិក្សា ក៏ជាមូលដ្ឋានសំខាន់ក្នុង ការពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ព្រមទាំងរួមចំណែកដល់ការ អភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។ បន្ថែមពីលើនេះ ឯកឧត្តមបានរំលេចពីបណ្ណាល័យមិត្តភាព កម្ពុជា-ចិន ចំនួន៤ទីតាំងដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានជួយកែលម្អ ហើយសិស្សានុសិស្សកំពុង ទទួលផលយ៉ាងល្អប្រសើរក្នុងការបង្កើនទម្លាប់នៃការអានរបស់ខ្លួន។

លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានសម្តែងការសាទរចំពោះកិច្ចសហការរបស់សង្គម ស៊ីវិលកម្ពុជា-ចិន ក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ការអាននៅក្នុងខេត្តត្បូងឃ្មុំ ដោយ ចាត់ទុកថា ការចូលរួមពីដៃគូពាក់ព័ន្ធ គឺជាកម្លាំងសំខាន់ក្នុងការជំរុញវិស័យអប់រំ និងបង្កើតឱកាសសិក្សា កាន់តែប្រសើរសម្រាប់កុមារ ជាពិសេសគំនិតផ្តួចផ្តើមក្នុងការរៀបចំបណ្ណាល័យមិត្តភាពផ្លូវសូត្រ កម្ពុជា-ចិន នៅសាលាបឋមសិក្សាស្រែប្រាំងផងដែរ។

លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា បាន រំលេចពីការគាំទ្ររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានលើកទឹកចិត្តឱ្យភាគីទាំងពីររួមគ្នាអនុវត្ត គម្រោងនានា ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៅតំបន់ជនបទ ជាពិសេសការរួម ចំណែកលើកកម្ពស់វប្បធម៌អំណាន និងបង្កើនឱកាសទទួលបានចំណេះដឹងរបស់កុមារ។

ក្នុងនាមជាអ្នកទទួលផល និងជាប្រតិបត្តិករលើការលើកកម្ពស់អំណាន លោក អ៊ឹម ប៊ុនលាភ នាយកសាលាបឋមសិក្សាស្រែប្រាំង បានវាយតម្លៃខ្ពស់ និងថ្លែង អំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង រួមគ្នា របស់សង្គមស៊ីវិលនៃប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើមពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយការចូល រួមជាប្រចាំពីលោក Pan Dongfeng តំណាងវិនិយោគិនចិននៅខេត្តត្បូងឃ្មុំ ដែលតែងបានចូលរួមគាំទ្រ ការអភិវឌ្ឍសាលារៀន និងបន្តផ្តល់ការគាំទ្រដល់បណ្ណាល័យមិត្តភាពផ្លូវសូត្រ កម្ពុជា-ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន