* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បង្ហាញវត្តមាននៅក្នុងពិព័រណ៍កសិកម្មកម្ពុជា! ក្រុមហ៊ុន TBC រួមចំណែកលើកកម្ពស់វិស័យកសិកម្ម តាមរយ:ការផ្គត់ផ្គង់គ្រឿងចក្រ កសិកម្មគុណភាពខ្ពស់ និងតម្លៃសមរម្យ (Video inside)

24-10-2026 17:25

(ភ្នំពេញ)៖ មានវត្តមានជាង៣០ឆ្នាំនៅកម្ពុជា ក្រុមហ៊ុន TBC ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងការផ្គត់ផ្គង់គ្រឿងយន្តកសិកម្មនៅកម្ពុជា បានបន្តប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបៗ មកបម្រើដល់វិស័យកសិកម្មនៅកម្ពុជា។

ក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ដោយមាផ្គត់ផ្គង់នូវគ្រឿងយន្តកសិកម្មជាច្រើនប្រភេទ ក្រោមម៉ាកល្បីៗដូចជា HINOTA, KOSHIN និង Whale Best ដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុន និងចិន។

ផលិតផលចម្រុះរបស់ TBC រួមមាន គោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ជី ម៉ាស៊ីនព្រោះស្រូវ ម៉ាស៊ីនទូក និងឧបករណ៍កសិកម្មជាច្រើនមុខទៀត ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កសិករ។

ក្រៅពីគ្រឿងយន្ត ក្រុមហ៊ុនក៏មានផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធល្អ ដែលធានាបាននូវគុណភាពខ្ពស់ ប្រើប្រាស់ធន់ សន្សំសំចៃប្រេង និងមានសេវាថែទាំជួសជុលក្រោយការលក់ រួមទាំងគ្រឿងបន្លាស់គ្រប់គ្រាន់។

ក្នុងឱកាសចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ -២៥ ខែតុលា លោក សុខ ហុកហុង ជំនួយការអគ្គនាយកនៃក្រុមហ៊ុន ធី ប៊ី ស៊ី.អេហ្គ្រី (ខេមបូឌា) ឯ.ក បានបញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងនាំយកបច្ចេកវិទ្យាថ្មីៗដូចជាការប្រើបន្ទះសូឡាបំពាក់ជាមួយឧបករណ៍កសិកម្ម ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើមផលិតកម្ម។

បច្ចុប្បន្ន TBC មានដៃគូសហការដេប៉ូចែកចាយទូទាំង ២៥ ខេត្ត-ក្រុង និងមានផែនការពង្រីកកិច្ចសហការបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ផលិតភាពកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ ០១១ ៣៥៥ ៣៣៣។