* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បង្ហាញវិធានការចំនួន៩ ដើម្បីជំរុញទីផ្សារកសិផលក្នុងស្រុក និងពង្រីកការនាំចេញទៅអន្តរជាតិ (Video inside)

24-10-2026 18:52

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីវិធានការសំខាន់ៗចំនួន៩ ក្នុងការលើកកម្ពស់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយឧបសគ្គពាណិជ្ជកម្ម និងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកឱកាសធុរកិច្ច និងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ស្បៀងអាហារ។

ការគូសបញ្ជាក់បែបនេះ លោកស្រី ចម និម្មល បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកស្រី ចម និម្មល បានសង្កត់ធ្ងន់ថា ការបន្តរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាមានសារៈសំខាន់ក្នុងការតភ្ជាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការតាំងបង្ហាញផលិតផល ការរៀបចំជំនួបធុរកិច្ច និងការបង្កើតកិច្ចសន្ទនារវាងកសិករ អ្នកកែច្នៃផលិតផល ធុរជន វិនិយោគិន ក្រុមហ៊ុននាំចេញ និងដៃគូអភិវឌ្ឍន៍។ លោកស្រីបានបញ្ជាក់ថា ភាពជោគជ័យនៃពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ បានបង្ហាញពីការគាំទ្ររបស់តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ និងជាកត្តាសំខាន់ក្នុងការជំរុញកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់ផលិតផលកសិឧស្សាហកម្មក្នុងតំបន់ និងទីផ្សារពិភពលោក។

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី ចម និម្មល ក៏បានបញ្ជាក់ជាមួយនឹងការខិតខំលើកកម្ពស់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការជំរុញនាំចេញទៅកាន់ទីផ្សារអន្តរជាតិដូចខាងក្រោម៖

ទី១៖ គឺការបន្តធ្វើនូវសមាហរណកម្មនៅក្នុងថ្នាល KMDX ការធ្វើនូវសមញ្ញកម្ម និងការធ្វើនូវឌីជីថលូបនីយកម្មនៃសេវាសាធារណៈសំខាន់ៗ រួមទាំងការដាក់ឲ្យប្រើប្រាស់ជា វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការទូទាត់កម្រៃសេវាតាមប្រព័ន្ធអនឡាញ និង mini app លើកម្មវិធីទូរសព្ទរបស់ធនាគារដៃគូ សំដៅកាត់បន្ថយឯកសារតម្រូវការចំណាយក្រៅផ្លូវការ និងពន្លឿននៅនីតិវិធីនានា ឱ្យកាន់តែមានប្រសិទ្ធភាព។

ទី២៖ ការជំរុញបន្ថែម កិច្ចការសម្រួលការនាំចេញ តាមរយៈការដាក់ឱ្យដំណើរការនៅថ្នាលព័ត៌មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ។ ថ្មីៗនេះក្រសួងកំពុងតែរៀបចំ ដាក់ឲ្យមាននៅសេវារហ័ស Express Service ក្នុងការស្នើសុំនិងទិញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញក្នុង ក្នុងរយៈពេលត្រឹមតែ ៤ ម៉ោង បន្ទាប់ពីទទួលពាក្យស្នើសុំ ដែលនីតិវិធីស្នើសុំនេះធម្មតាមានរយៈពេល ១៦ម៉ោងនៃម៉ោងធ្វើការ។

ទី៣៖ ការលើកកម្ពស់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលបានអនុវត្តយ៉ាងសកម្មទូទាំងប្រទេសនៅយុទ្ធនាការគិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ នេះ ការចូលរួមរបស់ផ្សារទំនើប និង Mark មានចំនួនប្រមាណ ៨៨៤ ផ្សារ ស្មើនឹងប្រមាណ ៩១% នៃផ្សារសរុបនៅកម្ពុជា។

ទី៤៖ ការជំរុញការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុក ដោយតាមរយៈការចុះកិច្ចសន្យាកាលពីឆ្នាំ ២០២៥ ដែលមានផែនការប្រមូលទិញក្នុងមួយឆ្នាំៗ៖ ឆ្នាំទីមួយគឺពោតក្រហមចំនួន ៤៩ ម៉ឺនតោន, ទី២. ដំឡូងមីចំនួន ២៤ ម៉ឺនតោន, ទី៣. កន្ទក់អង្ករចំនួន ១១ ម៉ឺនតោន និង ទី៤. កន្ទក់ចំនួន ១៤ ម៉ឺនតោន។

ទី៥៖ ការតភ្ជាប់ទីផ្សារសម្រាប់កសិកម្មខ្នាតតូចក្នុងខេត្តគោលដៅចំនួន ១៨ ខេត្ត ដែលក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទីផ្សារនៅមូលដ្ឋានមានចំនួន ១៧២ ទីតាំង ដែលជាទីតាំងប្រមូលផ្ដុំសម្រាប់មាន់ផង សម្រាប់ទីតាំងសម្រាប់បណ្ដុំនៃបន្លែ និងជាទីតាំងនៃពហុបំណង និងសត្វពាហនៈ និងកន្លែងលាងសម្អាត និងកន្លែងវេចខ្ចប់ ដែលបានជំរុញឲ្យសម្រេចបាននូវកិច្ចសន្យាទិញលក់សរុប ៩.២៣៩ កិច្ចសន្យា និងមានមុខទំនិញរួមមាន ដំឡូងមី បន្លែ ផ្លែស្វាយ មាន់ស្រែ មាន់ខ្មែរ ស្រូវ ស្រូវប្រណិត និងគ្រឿងទេស។ ហើយក៏បានរៀបចំនូវផ្សារផលិតផលខ្មែរចុងសប្ដាហ៍បានចំនួន ១.៧២៤ ដង និងសម្រេចបាននូវការលក់។

ទី៦៖ ការជំរុញនូវការតភ្ជាប់ប្រព័ន្ធទីផ្សារ ដែលក្រសួងកំពុងពិនិត្យជំរុញកសាងនូវផ្សារប្រមូលផ្ដុំ ផ្សារបោះដុំ និងផ្សារជាប់ព្រំដែន តាមរយៈយន្តការគម្រោងភាពជាដៃគូរដ្ឋ និងឯកជន និងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច ដែលបម្រើវត្ថុក្នុងគោលបំណងគឺ៖ លើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក,បង្កើននូវសកម្មភាពពាណិជ្ជកម្ម និងផលិតកម្មក្នុងស្រុក, ចូលរួមដោះស្រាយបញ្ហាកកស្ទះ និងរក្សាស្ថិរភាពតម្លៃក្នុងរដូវកាលប្រមូលផល និងពង្រឹងនៅគុណភាពបរិមាណផ្គត់ផ្គង់ នឹងជួយកាត់បន្ថយចំណាយការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងប្រជាកសិករនៅតំបន់ផងដែរ។