* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ បណ្ណសារព័ត៌មានមិនមែនជាអភ័យឯកសិទ្ធិដែលអនុញ្ញាតឱ្យអ្នកសារព័ត៌មានធ្វើអ្វីស្រេចតែចិត្តនោះទេ

24-10-2026 19:13

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា បណ្ណសារព័ត៌មានមិនមែនជាអភ័យឯកសិទ្ធិអនុញ្ញាតឱ្យអ្នកសារព័ត៌មានធ្វើអ្វីស្រេចតែចិត្តនោះទេ ហើយអ្នកសារព័ត៌មានមិនគួរទទួលប្រាក់ ឬផលប្រយោជន៍ជាថ្នូរនឹងការបិទបាំង កែប្រែ ឬបំភ្លៃព័ត៌មានឡើយ។

ការលើកឡើងនេះ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកយកគោលការណ៍ក្រមសីលធម៌សំខាន់ៗចំនួន ៧ ដើម្បីឱ្យអ្នកសារព័ត៌មានយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការប្រកបវិជ្ជាជីវៈ ដូចខាងក្រោម៖

ទី១៖ គោរពការពិត៖ លោកជំរុញឱ្យអ្នកសារព័ត៌មានត្រូវស្វែងរកសេចក្តីពិត មិនមែនស្វែងរកតែព័ត៌មានដែលគាំទ្រមតិរបស់ខ្លួននោះទេ។ ប្រសិនបើយើងមានការសន្និដ្ឋានមួយរួចហើយ ហើយទៅស្វែងរកតែភស្តុតាងដែលគាំទ្រការសន្និដ្ឋាននោះ នោះមិនមែនជាការស៊ើបអង្កេតដោយស្មោះត្រង់ទេ។ ការស៊ើបអង្កេតពិតប្រាកដត្រូវបើកចំហចំពោះភស្តុតាងដែលអាចបញ្ជាក់ ឬបដិសេធការសន្និដ្ឋានដំបូងរបស់យើង។

អ្នកសារព័ត៌មានមិនត្រូវធ្វើបុរេវិនិច្ឆ័យ ដោយគាំទ្រការគិតរបស់ខ្លួន ហើយបដិសេធនូវរាល់ភស្តុតាងនានា។ លោកថាតួនាទីរបស់អ្នកសារព័ត៌មាន គឺគោរពនូវការពិត។

ទី២៖ ផ្ទៀងផ្ទាត់ព័ត៌មានមុនផ្សាយ៖ លោកពន្យល់ថា «ខ្ញុំសូមឱ្យបងប្អូនចងចាំថា ពាក្យថា "គេប្រាប់ខ្ញុំ" "ខ្ញុំឮគេនិយាយ" ឬ "មានគេបង្ហោះតាម Facebook" មិនមែនជាភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់ធ្ងន់ធ្ងរនោះទេ។ នៅពេលព័ត៌មានពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយ ការរំលោភអំណាច ការប្រព្រឹត្តបទល្មើស ឬការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ ត្រូវពិនិត្យឯកសារ ប្រភពព័ត៌មាន និងអង្គហេតុឱ្យបានម៉ត់ចត់។ ត្រូវស្វែងរកប្រភពបញ្ជាក់បន្ថែមតាមដែលអាចធ្វើទៅបាន ហើយត្រូវវាយតម្លៃថាប្រភពនីមួយៗមានឯករាជ្យពីគ្នាឬទេ»។

ទី៣៖ ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបំភ្លឺ៖ នៅពេលមានការចោទប្រកាន់លើបុគ្គល ឬស្ថាប័នណាមួយ អ្នកសារព័ត៌មានគួរព្យាយាមទាក់ទងសុំការបំភ្លឺ និងកត់ត្រាការឆ្លើយតបដោយត្រឹមត្រូវ។

ការផ្តល់ឱកាសឱ្យបំភ្លឺ មិនមែនជាការបោះបង់ឯករាជ្យភាពរបស់អ្នកសារព័ត៌មានទេ។ វាជាផ្នែកមួយនៃការផ្សព្វផ្សាយដោយយុត្តិធម៌។ ទោះជាយ៉ាងណា ការសុំការបំភ្លឺមិនមានន័យថាភាគីដែលត្រូវបានរាយការណ៍មានសិទ្ធិរារាំងការផ្សព្វផ្សាយព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន គឺផ្តល់ឱកាសភាគីពាក់ព័ន្ធបំភ្លឺ ត្រូវមានតុល្យភាពព័ត៌មាន បើគេចោទបុគ្គល «ក» បំភ្លឺ និងកុំគិតថាឱ្យបុគ្គលដែលរងការចោទប្រកាន់បាត់បង់ឯករាជ្យភាពនោះទេ ដូច្នេះ សូមកុំយល់ច្រឡំ ប៉ុន្តែនេះ ជាការអនុវត្តតុល្យភាពព័ត៌មាន រវាងការចោទប្រកាន់ និងការឆ្លើយបំភ្លឺ។

ទី៤៖ បែងចែកអង្គហេតុពីមតិយោបល់៖ ការរាយការណ៍អង្គហេតុ និងការបញ្ចេញមតិមានតួនាទីខុសគ្នា។ អ្នកសារព័ត៌មានអាចវិភាគ និងរិះគន់បាន ប៉ុន្តែត្រូវធ្វើឱ្យអ្នកអាន ឬអ្នកទស្សនាយល់ច្បាស់ថា អ្វីជាអង្គហេតុដែលបានបញ្ជាក់ អ្វីជាការអះអាងរបស់ប្រភព និងអ្វីជាការវិភាគរបស់អ្នកនិពន្ធ។ ការលាយឡំចំណុចទាំងនេះអាចនាំឱ្យសាធារណជនយល់ច្រឡំ។

អ្នកសារព័ត៌មាន មិនមានសិទ្ធិបញ្ចេញមតិយោបល់ខ្លួនឯងនោះទេ នៅក្នុងអត្ថបទ លើកលែងតែនៅក្នុងអត្ថបទវិភាគ អត្ថទស្សនៈ។ ត្រូវចាំថា តួនាទីអ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។ ហើយអ្នកសារព័ត៌មាន មិនមែនជាអ្នកដែលមានអំណាចបញ្ជានោះទេ។ អ្នកសារព័ត៌មាន ក៏មិនមែនជាចៅក្រមកាត់សេចក្តីឱ្យនរណាខុស ឬត្រូវនោះដែរ ហើយអ្នកសារព័ត៌មាន ក៏មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌នោះដែរ។

ទី៥៖ គោរពសេចក្តីថ្លៃថ្នូរ និងសិទ្ធិឯកជនភាព៖ ការមានសិទ្ធិស្វែងរកព័ត៌មាន មិនមានន័យថាអាចបំពានសិទ្ធិរបស់អ្នកដទៃបានឡើយ។ ជាពិសេស អ្នកសារព័ត៌មានត្រូវមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយអត្តសញ្ញាណកុមារ ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងបុគ្គលដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។ ការផ្សាយព័ត៌មានត្រូវគិតពីផលប្រយោជន៍សាធារណៈ និងផលប៉ះពាល់ដែលអាចកើតឡើងចំពោះបុគ្គល។