* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កំណែប្រឡងគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា ចូលដល់ថ្ងៃទី៦ នឹងប្រកាសលទ្ធផលក្នុងពេលឆាប់ៗ

25-10-2026 11:47

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កំណែប្រឡងគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា ចូលដល់ថ្ងៃទី៦ នឹងប្រកាសលទ្ធផលក្នុងពេលឆាប់ៗ។

ក្នុងនាមប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានធ្វេីការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់អនុគណៈកម្មការកំណែវិញ្ញាសា ដែលព្រឹកនេះ ដំណើរការកែ និងស្រង់បូកសរុបពិន្ទុ ចូលដល់ ថ្ងៃទី៦ហើយ។

ក្នុងនោះទោះមានការហត់នឿយយ៉ាងណាក្តី គ្រប់គ្នាពិតជាបន្តបំពេញភារកិច្ចដោយមានការយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា ហើយក៏ដឹងថា បេក្ខជនដែលបានឆ្លងកាត់ការប្រឡង កំពុងទន្ទឹងរង់ចាំលទ្ធផល។

ទោះយ៉ាងណា កិច្ចការទាំងអស់នេះ ត្រូវការពេលវេលា ពិនិត្យផ្ទៀងផ្ទាត់ គិតគូរដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសការបូកស្រង់ពិន្ទុ និងការរៀបចំបែងចែកស្របទៅតាមជំនាញឯកទេស និងវិទ្យាល័យ-អនុវិទ្យាល័យគោលដៅ នៅតាមមូលដ្ឋានក្រុងស្រុកនីមួយៗ។

ក្រុមការងារ នឹងបន្តពន្លឿនបញ្ចប់កិច្ចការនេះ ដើម្បីប្រកាសជាស្ថាពរនូវលទ្ធផលសម្រាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ ក្នុងពេលឆាប់ៗ ឆ្លើយតបនឹងការរំពឹងទុករបស់បេក្ខជន។ គ្រប់ដំណាក់កាល បានប្រកាន់ខ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ យុត្តិធម៌ សុក្រឹត្យ តម្លាភាព និងឱកាសស្មើៗគ្នាសម្រាប់បេក្ខជនទាំងអស់៕