* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

និស្សិត IBM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ បន្ដទទួលឱកាសផ្លាស់ប្ដូរការសិក្សានៅចិន ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ

25-10-2026 14:05

(ភ្នំពេញ)៖ និស្សិតដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ(IBM) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ចំនួន ២៩នាក់ទៀតហើយ ដែលបន្ដទទួលបានឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Ming Jiang Teachers College (MJTC) ខេត្តហ្វូជៀន ប្រទេសចិន ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ សម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួន ឆ្ពោះទៅរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិនាថ្ងៃអនាគត។

លោកបណ្ឌិត អ៊ុក ចាន់វាសនា សាស្ដ្រាចារ្យជំនួយដេប៉ាតឺម៉ង់ខាងលើ បានឲ្យដឹងថា កម្មវិធីផ្លាស់ប្ដូរការសិក្សានេះ កើតឡើងរៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ តាមរយៈកិច្ចសហការល្អរវាងសាលា RUPP និង MJTC ដោយផ្ដោតការសិក្សាលើ ៣មុខវិទ្យា ដែលពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មឆ្លងដែន ក្នុងនោះនិស្សិតទទួលបានអាហារូបករណ៍ទាំងអស់ បានចាប់ផ្ដើមការសិក្សាក្នុងស្រុក តាំងពីថ្ងៃទី២៩ ខែមេសា ហើសល់ ៥សប្ដាហ៍ចុងក្រោយ គឺតម្រូវឲ្យនិស្សិតទាំងអស់ ទៅផ្លាស់ប្ដូរការសិក្សាផ្ទាល់នៅចិន ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ។

លោកបានចាត់ទុកនេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិតកម្ពុជា ក្នុងការសិក្សាស្វែងយល់ពីប្រទេសចិន ដែលជាតួអង្គពោរពេញដោយបទពិសោធន៍ និងមានសក្ដានុពលលើពិភពលោក ក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែន ឬ Cross-Border E-Commerce ដើម្បីឆ្លើយតបទៅនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអន្តរជាតិបច្ចុប្បន្ន ។ នេះគឺជាក្ដីរំពឹង ដើម្បីក្លាយជាធនធានយុទ្ធសាស្ដ្រក្នុងការពង្រីកសក្ដានុពលទិញលក់ដល់បណ្ដាប្រទេសផ្សេងៗ ក៏ដូចជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

លោកបណ្ឌិត អ៊ុក ចាន់វាសនា បន្ដថា «ខ្ញុំគិតថា អ្វីដែលនិស្សិតរបស់យើងទទួលបាននាពេលនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មអន្ដរជាតិ។ យើងដឹងហើយ E-Commerce គឺត្រូវការប្រតិបត្តិករ ឬអ្នកជំនាញខាងផ្នែកហ្នឹង។ ឧទាហរណ៍ រាជរដ្ឋាភិបាល ជំរុញឲ្យមានការធ្វើពាណិជ្ជកម្មឆ្លងប្រទេស តែបើយើងខ្វះធនធានមនុស្សផ្នែកនេះ យើងមិនអាចជំរុញភាពរីកចម្រើនហ្នឹងបានទេ។ ដូច្នេះការផ្លាស់ប្ដូរការសិក្សានេះ យើងរំពឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសគឺធ្វើឲ្យនិស្សិតរបស់យើង ទទួលបានជំនាញ Cross-Border E-Commerce ដោយការសិក្សាពីប្រទេសចិន ដែលជាតួអង្គប្រតិបត្តិករ Cross-Border E-Commerce ពោរពេញដោយបទពិសោធន៍ និងសក្ដានុពលខាងផ្នែកហ្នឹងតែម្ដង»។

ទន្ទឹមជាមួយគ្នាដែរ និស្សិត ហ៊ន ម៉ីឈីង បានសម្ដែងក្ដីរីករាយ ដែលទទួលបានឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសចិន ដែលជាប្រទេសមហាអំណោច ពិសេសកញ្ញាបានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាប្រធានដេប៉ាតឺម៉ង់ IBM លោកសាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ ដែលបានខិតខំស្វះខ្វែងរកឱកាសដល់និស្សិត បានចេញទៅសិក្សារយៈពេលខ្លី ក៏ដូចជារយៈពេលវែងនៅបរទេស ជាក់ស្ដែងការចេញទៅសិក្សារយៈពេលខ្លី នៅប្រទេសចិនពេលនេះ កញ្ញារំពឹងនឹងទទួលបានលទ្ធផលជាវិជ្ជមាន ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងខ្លួនផង និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផង។

គួរដឹងថា មុនចាកចេញពីមាតុភូមិរយៈពេល ៥ថ្ងៃ លោកសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី ក៏បានអនុញ្ញាតឲ្យនិស្សិតដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិទាំង ២៩រូប ចូលជួបសម្ដែងការគួរសម ព្រមទាំងទទួលបាននូវអនុសាសន៍សំខាន់ៗចំនួន ៣ ដល់និស្សិត ដើម្បីជាមូលដ្ឋានសម្រាប់ការសិក្សា និងការរស់នៅក្នុងប្រទេសចិន រួមមាន៖

១-កុំបាត់បង់គោលដៅចម្បងរបស់ខ្លួន៖ និស្សិតត្រូវចងចាំជានិច្ចនូវគោលបំណងនៃការសិក្សា មានការតាំងចិត្តខ្ពស់ និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។
២. កុំធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយសជាតិ៖ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ វិន័យ ការទទួលខុសត្រូវ និងអាកប្បកិរិយាល្អ ដើម្បីថែរក្សាកិត្តិយសរបស់ខ្លួន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងប្រទេសកម្ពុជា
៣. ខិតខំបង្កើតទំនាក់ទំនង និងពង្រីកបណ្ដាញអន្តរជាតិ៖ ត្រូវបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ ស្វែងយល់ពីវប្បធម៌ និងទស្សនៈផ្សេងៗ ព្រមទាំងកសាងទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងអ្នកសិក្សាមកពីប្រទេសផ្សេងៗ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ការសិក្សា ការងារ និងអាជីពនាពេលអនាគត។

ជាការឆ្លើយតបនិស្សិតទាំងអស់ បានប្តេជ្ញាចិត្តថា នឹងខិតខំសិក្សារៀនសូត្រ គោរពវិន័យ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ដើម្បីទទួលបានលទ្ធផលសិក្សាល្អប្រសើរ ព្រមទាំងយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីប្រទេសចិន មកចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសកម្ពុជានាពេលអនាគតទៀតផង៕