* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាកលវិទ្យាធិការសាកលវិទ្យាល័យ CUS ជំរុញឱ្យនិស្សិតចាប់យកមុខវិជ្ជាស្នូលមួយឲ្យបានច្បាស់លាស់

25-10-2026 16:41

(កំពង់ធំ)៖ បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេសនៃកម្ពុជាជំរុញឲ្យប្អូនៗ និស្សិតទាំងអស់ត្រូវចាប់យកមុខវិជ្ជាស្នូលមួយឲ្យបានច្បាស់លាស់។

បណ្ឌិត មាស បូរ៉ា ថ្លែងដូចនេះក្នុងវេទិកា CUS ប្រចាំឆ្នាំ ២០២៦ ស្តីពី «ការកសាងអាជីព និងការសិក្សាពេញមួយជីវិត» ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពង់ធំ។

លោក តាក កាក់នីកា នាយកសាខា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពង់ធំមានប្រសាសន៍ថាបុគ្គលគ្រប់រូបកើតមកចង់មានសុភមង្គលក្នុងនោះតម្រូវឲ្យមានការងារអាជីពប្រចាំជីវិតហើយការងារនេះទទួលបានតាមការសិក្សារៀនសូត្រ។ ការសិក្សាស្រាវជ្រាវរៀនសូត្រដើម្បីទទួលបានការងារតម្រូវឲ្យមានការបញ្ចប់ជាអប្បបរមានូវកម្រិតសិក្សាដែលជាលក្ខខណ្ឌទទួលបានការងារ និងជាមូលដ្ឋានបន្តរៀនសូត្រ ឬសិក្សាពេញមួយជីវិត។

លោកបន្តថាការសិក្សាពេញមួយជីវិត ជាផែនការគន្លឹះមួយរបស់គោលនយោបាយជាតិវាជាការសិក្សាដោយមនុស្សគ្រប់វ័យគ្រប់ពេលគ្រប់ទីកន្លែង ក្រៅផ្លូវការ ឬជាផ្លូវការ។

លោកបញ្ជាក់ថា សាកលវិទ្យាល័យឯកទេស នៃកម្ពុជា សាខាខេត្តកំពង់ធំបានរៀបចំកម្មវិធីដែលជាផ្នែកមួយ ក្នុងយន្តការពង្រឹងគុណភាពរៀន សិក្សាស្រាវជ្រាវក្នុងប្រធានបទ «ការកសាងអាជីព និងការសិក្សាពេញមួយជីវិត»។ ក្នុងកម្មវិធីនេះក៏មានការដាក់បង្ហាញពិព័រណ៍ខ្នាតតូចអំពីផលិតផល សេវាកម្មរបស់អង្គភាពដែលជាដៃគូសហការរបស់សាកលវិទ្យាល័យ CUS។ កម្មវិធីនេះចូលរួមដោយនិស្សិតដែលកំពុងសិក្សា និងនិស្សិតចុះឈ្មោះចូលរៀនថ្មីចំនួនប្រមាណ ២៥០អង្គនាក់ដើម្បីរៀនសូត្រ និងស្តាប់ការអធិប្បាយរបស់វាគ្មិនជំនាញ និងល្បីៗមួយចំនួនមកពី ស្ថាប័នពាក់ព័ន្ធដូចជា ធនាគារទីភ្នាក់ងារជាតិ និងមុខរបរ ដែលជាអង្គភាពសម្របសម្រួលរកការងារ និងផ្តល់កន្លែងការងារដល់និស្សិត សាស្ត្រាចារ្យជំនាញបច្ចេកវិទ្យាព័ត៌មាន (បញ្ញាសិប្បនិម្មិត)។

បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជាមានប្រសាសន៍ថា ជាសរុបវាគ្មិនទាំងអស់បានអះអាងថា ការកសាងអាជីពជាក់លាក់ពិតជាចាំបាច់ទាមទារឲ្យមានការសិក្សាស្រាវជ្រាវបន្តយ៉ាងតិចកម្រិតបរិញ្ញាបត្រដើម្បីទទួលបាននូវចំណេះដឹង និងជំនាញមូលដ្ឋានសម្រាប់ការបន្តនូវការសិក្សាពេញមួយជីវិត អភិវឌ្ឍជីជិត។

លោកបន្តថាក្នុងសម័យឌីជីថលដែលបច្ចេកវិទ្យាព័ត៌មានវិជ្ជា (AI) មានការវិវត្តជាខ្លាំង ក៏ដូចជាពេញនិយមនិងបានចូលរួមជាសំខាន់ក្នុងការសិក្សា ការងារ វាគ្មិនបានស្នើឲ្យនិស្សិតមកស្រាវជ្រាវ បុគ្គលទាំងអស់ខិតខំរៀនសូត្រ ចាប់ឳកាសបញ្រ្ជាបជំនាញ AI ជាមូលដ្ឋាន ដើម្បីឲ្យការងារ ឬការរៀនសូត្រទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកបញ្ជាក់ថា រយៈពេលជាង២០ឆ្នាំមកនេះជាមួយទីតាំងនិងសាខាទាំង៧មានបណ្តុះ បណ្តាលថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត (កំពង់ចាម កំពង់ធំ សៀមរាបបន្ទាយមានជ័យ បាត់ដំបង និងកំពត របស់ខ្លួនសាកលវិទ្យាល័យឯកទេស នៃកម្ពុជាបានបណ្តុះបណ្តាលនិស្សិតដោយជោគជ័យចំនួនជាង៥ម៉ឺននាក់រួចមកហើយ និងមាននិស្សិតជិត២ម៉ឺននាក់ទៀត កំពុងសិក្សាតាមឯកទេសផ្សេងៗជាច្រើននៃមហាវិទ្យាល័យទាំង៧ ក្នុងគោលដៅកសាងឱ្យ បានមូលធនមនុស្សល្អឆ្នើមសម្រាប់ប្រទេសជាតិ សាកលវិទ្យាល័យបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចម្បង ចំនួន៣គឺ បណ្តុះបណ្តាលប្រកបដោយគុណភាព បណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពវិជ្ជាជីវៈនិងអប់រំ បណ្តុះបណ្តាលឱ្យមានគុណតម្លៃឆ្នើម។

ផ្អែកលើគោលដៅខាងលើនេះសាកលវិទ្យាល័យបានធ្វើការវិនិយោយ៉ាងច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់សំដៅប្តូរផ្តាច់សម្រេចឱ្យទាល់តែបាននូវបេស កកម្មដ៏មានសារសំខាន់ខាងលើនេះមានជាអាទិ៍៖ បានកសាង និងអភិវឌ្ឍន៍ទីតាំងគោលដ៏ធំស្អាតទំនើបនៅភ្នំពេញ ព្រមទាំងសាខានៅតាមខេត្តផងដែរ បានបើកមហាវិទ្យាល័យថ្មីបន្ថែមចំនួន ២គឺមហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម និងមហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល លើសពីនេះបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេស ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតរបស់ខ្លួនដើម្បីបន្តការសិក្សាជំនាញជាន់ខ្ពស់នៅសាកលវិទ្យាល័យដៃគូ។

បណ្ឌិត មាស បូរ៉ា បញ្ជាក់ថាសាកលវិទ្យាល័យក៏បានផ្តល់អាហា រូបករណ៍ជាច្រើនប្រភេទដល់និស្សិត របស់ខ្លួនដើម្បីសិក្សានៅតាមទីតាំងទាំង៧របស់ខ្លួន បានបំពាក់មន្ទីរ ពិសោធន៍ សម្ភារឧបទ្ទេសបច្ចេកវិទ្យា បម្រើឱ្យការសិក្សាស្រាវជ្រាវកាន់តែទំនើប សម្បូរបែប។ ជាពិសេសក្នុងឆ្នាំសិក្សាថ្មីនេះសាកលវិទ្យាល័យបានផ្តល់កុំព្យូទ័រAll-in-oneមួយគ្រឿងដល់និស្សិតម្នាក់ៗដែលបានចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សាថ្មីនេះ។

ជាមួយគ្នានេះសាកលវិទ្យាល័យបានទិញសេវាធានារ៉ាប់រងគ្រោះថ្នាក់ចៃដន្យសម្រាប់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតរបស់ខ្លួន ដែលជាការបញ្ជាក់ឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ក្នុងការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ និងចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅរកការកសាងខ្លួនឱ្យក្លាយ ជាគ្រឹះស្ថានអប់រំដែលមានគុណភាព និងកេរ្តិ៍ឈ្មោះនាំមុខគេនៅកម្ពុជានិងក្នុងតំបន់៕