* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទកម្មវិធីប្រណាំងទូកនៅខេត្តព្រៃវែង ប្រកបដោយភាពជោគជ័យ និងសប្បាយរីករាយ

25-10-2026 16:44

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រួមជាមួយលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត, លោកសួន សុម៉ាលីន អភិបាលខេត្ត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលមានទូកវែងសរុបចំនួន១១គូរនិងខ្លីចំនួន៣០គូរ ប្រកបដោយភាពសប្បាយរីករាយ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការផ្តល់ជូនដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយ ព្រមទាំងត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។

អភិបាលខេត្តព្រៃវែង បានថ្លែងថា ការប្រណាំងទូកងឆ្នាំ២០២៦នេះ មានការចូលរួមពីក្រុង-ស្រុកចំនួន៦នៅទូទាំងខេត្ត និងមកពីខេត្តកណ្តាល សរុបចំនួន៨០ទូក ដែលក្នុងនោះមានទូកខ្នាតអន្តរជាតិ៥៩ទូក និងទូកខ្នាតវែង២១ទូក។ ចំនួនអ្នកទស្សនា និងកម្សាន្តមានប្រមាណ២៣០,០០០នាក់ ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ

ចំណាត់ថ្នាក់លេខ១៖ មានចំនួន១៣ទូក (ទូកខ្នាតអន្តរជាតិ៩ទូក និងទូកខ្នាតវែង៤ទូក)។ ចំណាត់ថ្នាក់លេខ២៖ មានចំនួន៣១ទូក (ទូកខ្នាតអន្តរជាតិ ២៣ទូក និងទូកខ្នាតវែង៨ទូក) ចំណាត់ថ្នាក់លេខ៣៖ មានចំនួន២៥ទូក (ទូកខ្នាតអន្តរជាតិ១៨ទូក និងទូកខ្នាតវែង៧ទូក) ចំណាត់ថ្នាក់លេខ៤៖ មានចំនួន១០ទូក (ទូកខ្នាតអន្តរជាតិ៨ទូក និងទូកខ្នាតវែង២ទូក)។

លោកអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្ររហូតកម្មវិធីនេះដំណើរការដោយរលូន និងជោគជ័យ។ ពិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ជាតិ និងពង្រឹងសាមគ្គីភាពក្នុងសង្គម។

ក្នុងឱកាសនោះ អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង រួមទាំងកងកម្លាំងទាំងបី ដែលបានរៀបចំកម្មវិធីប្រណាំងទូក ង នេះឡើងបង្ករការសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងបណ្តាខេត្តផ្សេងៗទៀតមកចូលរួមផងដែរ និងសូមអរគុណចំពោះក្រុមហ៊ុនវឌ្ឍនៈ និងសប្បុសជនទាំងអស់ដែលបានជួយឧបត្ថមគាំទ្រដល់ការរៀចំកម្មវិធី និងអរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦។

អភិសន្តិបណ្ឌិត ស សុខា បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗដល់គណៈកម្មការ និងកីឡាករទូក ងទាំងអស់ត្រូវរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ត្រូវមានកម្លាំងសាមគ្គីភាពល្អជាមួយគ្នា ចេះយោគយល់អធ្យាស្រ័យ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រកួត។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីស សុខា បានថ្លែងនូវ កោតសរសើរដល់កីឡាករទូកទាំងអស់ដែលបានគោរពបទបញ្ជាផ្ទៃក្នុង និងបទបញ្ជាការប្រកួត និងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ ស្រឡាញ់ និងរក្សាសេចក្តីថ្លៃថ្នូរជាកីឡាករ ព្រមទាំងបានគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតបានខ្ជាប់ខ្ជួន នាំយកកិត្តិយស និងជ័យជម្នះជូនស្រុកភូមិ និងខេត្ត ដោយឈរលើស្មារតីយុត្តិធម៌ និងមិត្តភាព៕