* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក អ៉ឹង ឌីប៉ូឡា ជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករត់ម៉ូតូឌុប អ្នកបើកបរផាសស្អាប់ និងអាជីវករជិត៦០០នាក់ នៅឃុំត្រពាំងជង

25-10-2026 16:51

(ពោធិ៍សាត់)៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សស្រុក, លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន ដោយមានការអញ្ជើញចូលរួមពី លោក ពុំ ចាន់ថា ទីប្រឹក្សាក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ, លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ព្រមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករត់ម៉ូតូឌុប អ្នកបើកបរផាសស្អាប់ (PassApp) និងអាជីវករ ទាំង៤ក្រុមធំៗ ទូទាំងឃុំត្រពាំងជង សរុបចំនួន៥៦៦នាក់។

ក្នុងឱកាសនោះ លោក អ៉ឹង ឌីប៉ូឡា បាននាំយកនូវសារផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងគិតគូរបំផុតពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំដែលជាក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ជូនចំពោះប្រជាពលរដ្ឋទាំងអស់។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករត់ម៉ូតូឌុប ផាសស្អាប់ និងអាជីវករ ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃនាចុងសប្តាហ៍ មកជួបជុំគ្នាយ៉ាងកុះករ និងស្និទ្ធស្នាល។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះបងប្អូនសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងកម្មករ កម្មការិនីទាំងអស់ ដោយបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាច្រើន ពិសេសការទទួលបានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីធានាបាននូវការថែទាំសុខភាព និងសុខុមាលភាពរស់នៅកាន់តែប្រសើរឡើង។

លោក អ៉ឹង ឌីប៉ូឡា បានមានប្រសាសន៍សង្កត់ធ្ងន់ថា បងប្អូនកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ម៉ូតូឌុប ផាសស្អាប់ និងអាជីវករទាំងអស់ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចខេត្ត ក៏ដូចជាជំរុញសេដ្ឋកិច្ចស្រុកបាកាន និយាយជារួម និងនិយាយដោយឡែក ជំរុញសេដ្ឋកិច្ចឃុំត្រពាំងជងទាំងមូល។ រាល់សមិទ្ធផលដែលកើតឡើងនៅក្នុងស្រុកបាកាន ក៏ដូចជាទូទាំងខេត្តពោធិ៍សាត់ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផ្លែផ្កានៃសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ដូច្នេះ ការរួបរួមគ្នាជាកម្លាំងមហាសាមគ្គី ដើម្បីគាំទ្រការអភិវឌ្ឍ និងគាំទ្រគណបក្សប្រជាជនកម្ពុជា គឺស្មើនឹងការបោះឆ្នោត ដើម្បីការពារសមិទ្ធផល និងអនាគតរបស់ខ្លួនឯងផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធានក្រុមការងារ ក៏បានធ្វើការអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមប្រញាប់ប្រញាល់ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយចំពោះបងប្អូនដែលមានឈ្មោះរួចហើយ សូមអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ។ លោកក៏បានរំលឹកថា សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺជាសំឡេងដ៏មានតម្លៃបំផុត ក្នុងការរួមចំណែករក្សាសន្តិភាព និងទាក់ទាញការវិនិយោគ ដើម្បីនាំយករោងចក្រ សហគ្រាស ក៏ដូចជាបង្កើតទីផ្សារការងារបន្ថែមទៀត ជូនដល់កូនចៅ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា នៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលនោះ លោកប្រធានក្រុមការងារក៏បានរៀបចំឱ្យមានកម្មវិធីប្រឡងចម្រៀង រាំលេងកម្សាន្ត ការពិសាអាហារសាមគ្គីរួមគ្នា និងបានចែកជូននូវកាដូអនុស្សាវរីយ៍ ជូនដល់អ្នកចូលរួមទាំងអស់ ប្រកបដោយស្នាមញញឹម និងបរិយាកាសស្និទ្ធស្នាលក្រៃលែង៕