* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត សម តារា៖ ការប្រើប្រាស់ពេលវេលាប្រកបដោយប្រយោជន៍ នាំមកនូវភាពជោគជ័យក្នុងជីវិត

25-10-2026 17:01

(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសង្កត់ធ្ងន់ថា ពេលវេលាគឺជាការពិតដ៏សំខាន់ដែលមនុស្សគ្រប់រូបមានដូចគ្នា ហើយវាតែងតែរំកិលទៅមុខជានិច្ច។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបណ្ឌិតចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរនៅភូមិស្វាយកន្រ្តែ ឃុំសំយោង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

លោកបណ្ឌិតបានបន្តថា ការប្រើប្រាស់ពេលវេលាប្រកបដោយប្រយោជន៍ គឺសំដៅដល់ការសម្រេចចិត្តប្រកបដោយគោលបំណងច្បាស់លាស់ និងមានការទទួលខុសត្រូវ ដើម្បីជំរុញការអភិវឌ្ឍចំណេះដឹង លើកកម្ពស់សុខភាព និងប្រកាន់ខ្ជាប់ក្រមសីលធម៌។

លោកបានលើកឧទាហរណ៍ជាក់ស្តែងពីករណីក្មួយ ប៊ិច សាផេន និងភរិយា ហែម សុភាព ដែលទោះជារៀនបានតិចតួច ក៏ពួកគាត់បានប្រើប្រាស់ពេលវេលាប្រកបដោយប្រយោជន៍។ ពីអ្នកធ្វើស្រែ និងកម្មការិនីរោងចក្រ ពួកគាត់បានចាប់ផ្តើមអាជីវកម្មលក់គ្រឿងភេសជ្ជៈបោះដុំតាំងពីតិចតួច រហូតរីកចម្រើនអាចលក់ដូរបានពី ៤ ទៅ ៥ លានរៀលក្នុងមួយថ្ងៃ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ការតស៊ូ និងការប្រើប្រាស់ពេលវេលាប្រកបដោយភាពឈ្លាសវៃរបស់ក្មួយទាំងពីរ បានកែប្រែជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។ នេះបង្ហាញថា គុណភាពជីវិតរបស់យើងពិតជាអាស្រ័យលើរបៀបដែលយើងប្រើប្រាស់ពេលវេលាដែលមានក្នុងជីវិតជាក់ស្តែងរបស់យើងដោយឈ្លាសវៃ។ ការចាប់ផ្តើមប្រើប្រាស់ពេលវេលាជាប្រយោជន៍សម្រាប់ជីវិតយើង និងជាតិយើងនៅថ្ងៃនេះ គឺប្រសើរជាងចំណាយពេលវេលាស្អែកសោកស្តាយចំពោះអ្វីដែលយើងមិនបានធ្វើកាលពីម្សិលមិញ៕