* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិត ដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា

25-10-2026 17:22

(ភ្នំពេញ)៖ ក្នុងពិធីបើកយុទ្ធនាការ «អច្ឆរិយធម្មជាតិនៃកម្ពុជា» នាផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងសារ ដោយសង្កត់ធ្ងន់លើតួនាទីនៃព័ត៌មានផ្អែកលើអង្គហេតុពិត មានប្រភពច្បាស់លាស់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងបំប្លែងចំណេះដឹងនោះឱ្យទៅជាចលនាវិជ្ជមានរួមចំណែកដល់ការការពារបេតិកភណ្ឌធម្មជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ជាមួយបណ្តាញដៃគូអភិវឌ្ឍន៍ អង្គការរួមមាន CI, WCS, WEA, Wonders of the Mekong, WWF, NatureLife, Fauna & Flora, IUCN និងមានការចូលរួមពីសហគមន៍ វិស័យឯកជន សារព័ត៌មាន យុវជន និងគ្រឹះស្ថានសិក្សាជាច្រើន។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់សាធារណជន ជាពិសេសយុវជននៅតំបន់ទីក្រុង ទៅនឹងតួនាទីនិងតម្លៃនៃប្រព័ន្ធអេកូឡូស៊ី ធម្មជាតិ និងជីវចម្រុះក្នុងរស់នៅរបស់មនុស្ស និងការអភិវឌ្ឍក្នុងសង្គម។

ថ្លែងក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានអបអរសាទរ ជូនចំពោះក្រសួង និងស្ថាប័នជាដៃគូសហការ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង និងបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានអំពីបរិស្ថាន និងធនធានធម្មជាតិ ដោយឈរលើមូលដ្ឋាននៃអង្គហេតុពិត ទិន្នន័យវិទ្យាសាស្ត្រ និងប្រភពច្បាស់លាស់ មិនត្រឹមតែអាចកសាងរក្សាទំនុកចិត្តពីសាធារណជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការលើកស្ទួយកិច្ចអភិរក្ស ជំរុញទេសចរណ៍ធម្មជាតិ បង្កើនប្រាក់ចំណូលសហគមន៍ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

«ការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ គឺជាស្ពានចម្លងការយល់ដឹងពីតំបន់អភិរក្សធម្មជាតិ តំបន់ព្រៃឈើ ជីវចម្រុះ និងពីសហគមន៍មូលដ្ឋាន ទៅកាន់បេះដូងរបស់ប្រជាពលរដ្ឋ។ ព័ត៌មានពិត នឹងបំប្លែងការយល់ដឹងឱ្យទៅជាសកម្មភាពវិជ្ជមាន ដើម្បីរួមចំណែកក្នុងកិច្ចខិតខំអភិរក្ស និងការពារធនធានធម្មជាតិរបស់កម្ពុជា ដើម្បីការអភិវឌ្ឍចីរភាព»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន។

ដើម្បីលើកកម្ពស់តួនាទី និងការចូលរួមសង្គមក្នុងការថែរក្សាបរិស្ថាន និងការពារធម្មជាតិ, អនុរដ្ឋលេខាធិការ បានមានប្រសាសន៍អំពាវនាវដល់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ឱ្យបង្កើនការផ្សេព្វផ្សាយ និងផ្តល់ព័ត៌មាន តាមរយៈការបន្តបើកចំហ និងចែករំលែកព័ត៌មាន ទិន្នន័យវិទ្យាសាស្ត្រ របកគំហើញនៃប្រភេទជីវចម្រុះថ្មីៗ និងលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រអភិរក្ស និងគ្រប់គ្រងតំបន់ការពារ គម្រោងអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន។

មិនតែប៉ុណ្ណោះ អនុរដ្ឋលេខាធិការបានជម្រុញឱ្យភាគីពាក់ព័ន្ធផ្សព្វផ្សាយព័ត៌មានស្តីពីប្រធានបទអន្តរវិស័យដូចជាបរិស្ថាននិងទេសចរណ៍, បរិស្ថាន និងវប្បធម៌, បរិស្ថាន និងសុខភាព និងការអប់រំជាដើម ដើម្បីបង្កើនការយល់ដឹង និងការអប់រំសាធារណៈស្តីពីសារៈសំខាន់នៃធនធានធម្មជាតិ និងជីវចម្រុះដែលកម្ពុជាមាន ដើម្បីជម្រុញការចូលរួមថែរក្សាការពារ។

ចំពោះអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា លោក ទេព អស្នារិទ្ធ បានក្រើនរំលឹកអំពីភាពចាំបាច់នៃការស្រាវជ្រាវជាមុនអំពីប្រធានបទ និងមុមព័ត៌មានដែលគ្រោងធ្វើ ឱ្យបានច្បាស់លាស់ ដោយផ្អែកលើព័ត៌មានពីប្រភពផ្លូវការជាមូលដ្ឋាន និងត្រូវផ្តល់ឱកាសឱ្យមានសំឡេងអ្នកពាក់ព័ន្ធក្នុងសាច់រឿងសម្រាប់ការសរសេរ ផលិត និងផ្សាយព័ត៌មាន។

លោកបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានមិនមែនអាជីពទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ការគោរពច្បាប់និងលិខិតបទដ្ឋានក្នុងវិស័យព័ត៌មាន ដើម្បីចូលរួមផលិតមាតិកាស្រាវជ្រាវអំពីតំបន់ធម្មជាតិដែលមានភាពទាក់ទាញទេសចរ និងបង្កើតសារវិជ្ជមាន ដែលបង្ហាញពីតម្លៃពិតនៃធម្មជាតិ ការការពារសត្វព្រៃប្រភេទកម្រ និងប្រឆាំងដាច់ខាតចំពោះការជួញដូរធនធានធម្មជាតិខុសច្បាប់។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា «អ្នកសារព័ត៌មាន និងអ្នករាយការណ៍មិនមែនអាជីពជាភ្នាក់ងារពាំនាំសារ និងបទពិសោធន៍ជាក់ស្តែងរបស់ប្រជាជនសហគមន៍មូលដ្ឋាន ទាក់ទងនឹងការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត តម្លៃនៃទំនៀមទម្លាប់ វប្បធម៌ប្រពៃណីបុរាណរបស់ជនជាតិដើមភាគតិច ជាមួយការអនុវត្តគម្រោងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដែលបង្កើតជាប្រព័ន្ធការពារធម្មជាតិដ៏រឹងមាំរបស់សហគមន៍តំបន់ធម្មជាតិ និងព្រៃការពារក្នុងប្រទេសកម្ពុជា»។

ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបរបស់កម្ពុជា រួមមាន ព្រៃឈើ ទន្លេ តំបន់ដីសើម និងឆ្នេរសមុទ្រ មិនត្រឹមតែជាប្រភពស្បៀង និងទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងសុខភាពសាធារណៈ វប្បធម៌ ជំនឿប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរតាំងពីបុរាណកាល។

អនុរដ្ឋលេខាធិការ បានមានលើកឡើងផងដែរថា ព្រឹត្តិការណ៍នេះបង្កើតឱកាសសម្រាប់ការបណ្តុះស្មារតីស្រលាញ់ធម្មជាតិ និងការទទួលខុសត្រូវតាមរយៈការប្រកាន់ឥរិយាបថរស់នៅល្អប្រចាំថ្ងៃរបស់យុវវ័យ និងប្រជាពលរដ្ឋទូទៅ ដូចជាការកាត់បន្ថយប្លាស្ទិក ការបដិសេធមិនបរិភោគសាច់សត្វព្រៃ និងការចូលរួមថែរក្សាបរិស្ថាន ព្រោះការការពារធម្មជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។

លោកទេព អស្នារិទ្ធ បានគូសបញ្ជាក់នូវការសហការរបស់ក្រសួងព័ត៌មាន ជាមួយក្រសួង-ស្ថាប័ន អង្គការ ដៃគូក្នុងវិស័យឯកជន ដើម្បីបន្តលើកកម្ពស់ព័ត៌មាន មាតិកាអប់រំប្រកបដោយគុណភាព ដើម្បីបង្កើនការយល់ដឹងសាធារណៈ និងប្រែក្លាយសារអភិរក្សឱ្យទៅជាការចូលរួមវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាមរតក «អច្ឆរិយធម្មជាតិនៃកម្ពុជា» សម្រាប់មនុស្សជំនាន់ក្រោយ៕