* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត អ៉ិត សំហេង៖ សម្ដេចតេជោ ហ៊ុន សែន ជាគ្រូដ៏គួរឱ្យគោរពបំផុត និងជានិមិត្តរូបនៃយុវជនជំនាន់មុន

25-10-2026 19:00

(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈចលនាមហាជន បានអញ្ជើញចែករំលែកបទពិសោធក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្ដេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» ដែលប្រព្រឹត្តទៅនៅវិមាន ៧ មករា។

ក្នុងនាមជាអ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត និងធ្លាប់ជាកម្មកររោងចក្រក្នុងសម័យនោះ លោកបានឃើញផ្ទាល់នូវទុក្ខវេទនា ការបាត់បង់ និងភាពអយុត្តិធម៌ដែលប្រជាជនខ្មែរបានរងគ្រោះក្រោមគោលនយោបាយ «កម្ចាត់ចាស់ កសាងថ្មី»។ យ៉ាងណាមិញ ក្នុងកាលៈទេសៈដ៏ខ្មៅងងឹតនោះ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិដទៃទៀត បានក្រោកឡើងតស៊ូ ហ៊ានយកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកការគាំទ្រក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នោះ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសជាតិបានចាប់ផ្ដើមស្ដារ និងកសាងឡើងវិញពីបាតដៃទទេ។ ក្នុងដំណាក់កាលនោះ ការជំរុញចលនាមហាជន និងការអនុវត្តចលនាបដិវត្តន៍ទាំងបីរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ រួមមាន ការវាយខ្មាំង ការបង្កបង្កើនផល និងផលិតកម្ម ព្រមទាំងការកសាងកម្លាំង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋាននៅតាមឃុំ សង្កាត់ និងភូមិ ការពង្រឹងសតិអារម្មណ៍ និងប្រមូលផ្ដុំកម្លាំងប្រជាជនឱ្យចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ ការស្ដារសិទ្ធិសេរីភាព និងការរៀបចំសង្គមឡើងវិញ ក៏បានបង្កើតមូលដ្ឋានសម្រាប់កម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការរស់នៅ និងចូលរួមកសាងប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ផ្អែកលើប្រវត្តិសាស្ត្រនេះ លោក អ៉ិត សំហេង បានសម្ដែងការគោរពចំពោះការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះជាតិ និងប្រជាជន។ សម្រាប់ឯកលោក សម្ដេចតេជោ មិនត្រឹមតែជាថ្នាក់ដឹកនាំដែលមានស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រូដ៏គួរឱ្យគោរព និងជានិមិត្តរូបនៃយុវជនជំនាន់មុន ដែលបានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃអំពីការតស៊ូ ភាពអត់ធ្មត់ ជាពិសេសការប្រកាន់ខ្ជាប់នូវគោលការណ៍ការងារមហាជន ដើម្បីបម្រើជាតិ និងប្រជាជន៕