* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ

25-10-2026 20:35

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា បើនិយាយពីសេចក្ដីរាយការណ៍របស់សារព័ត៌មានថៃ The Nation កាលពីពេលថ្មីៗនេះ ដែលបានស្រង់សំដីរបស់អ្នកនាំពាក្យកងទ័ពថៃ ដោយចោទប្រកាន់មកលើកម្ពុជាយ៉ាងក្ដែងៗ ថា ក្នុងការដែលទាហានថៃ បានបាញ់បំផ្លាញប្រាសាទព្រះវិហារ ជាសម្បត្ដិបេតិកភណ្ឌពិភពលោកនោះ គឺបណ្ដាលមកពីកងកម្លាំងកម្ពុជាបានដាក់ពង្រាយកាំភ្លើងធំ ឃ្លាំងស្តុកគ្រាប់រំសេវ នៅក្នុងទីតាំងប្រាសាទព្រះវិហារ ដើម្បីវាយប្រហារទៅកងទ័ពថៃ គឺជារឿងដ៏គួរហួសចិត្ដនិងអស់សំណើច។

ពីព្រោះជុំវិញការបាញ់បំផ្លាញ និងកលល្បិចកុហកភូតភររបស់កងទ័ពថៃ លើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺពុំអាចមានជញ្ជាំងណាអាចបិទបាំងពីភ្នែកទិព្វផ្កាយរណបរបស់ UNESCO បានទ្បើយ។ ​ដោយហេតុថា UNESCO មានស្ថាប័នដៃគូផ្កាយរណបUNOSAT - United Nations Satellite Centre ជាស្ថាប័នផ្កាយរណបនៃអ.ស.ប.កម្រិតខ្ពស់ ដើម្បីតាមដានការពារបេតិកភណ្ឌវប្បធម៌ រងការបាញ់បំផ្លាញពីសង្គ្រាម។

យើងអាចចោទសួរថា ហេតុអ្វី UNESCO មានយន្តការផ្កាយរណបតាមដានការពារបេតិកភណ្ឌក្នុងពេលសង្រ្គាម?

លោក រ័ត្ន សណ្តាប់ រៀបរាប់ថា ជាទូទៅក្នុងពេលមានសង្រ្គាម ឬជម្លោះប្រដាប់អាវុធ ភាគីបង្កជម្លោះតែងបាញ់បំផ្លាញដល់សម្បត្តិបេតិកភណ្ឌដែលជាដូងព្រលឹងរបស់គូសត្រូវខ្លួន ក្នុងគោលបំណងដើម្បីឲ្យមានការឈឺចាប់។ ប៉ុន្តែបន្ទាប់មក ពួកគេបែរជាងាកមក បង្កជារលកនៃការកុហកភូតភរធ្វើជាជញ្ជាំងបិទបាំងការពិតពីភ្នែកអន្ដរជាតិទៅវិញ។ ក្នុងចេតនាបដិសេធការទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន ដោយភាគីបង្កជមោះជារឿយៗ តែងប្រើលេសបដិសេធថា ខ្លួនពុំបានបាញ់ប្រហារ ឬវាយប្រហារលើតំបន់ការពារបេតិកភណ្ឌនោះទេ ដោយប្រើលេសទម្លាក់កំហុសទៅលើភាគីរងគ្រោះម្ខាងទៀតថា បានប្រើប្រាស់ប្រាសាទជាជំរំុមូលដ្ឋានកងទ័ព ឬជាឃ្លាំងស្ដុកគ្រាប់រំសែវ ហើយអ្វីដែលខ្លួនបានបាញ់បំផ្លាញប្រាសាទជាសម្បត្ដិបេតិកភណ្ឌពិភពលោកទាំងនេះ គឺដើម្បីការពារខ្លួនប៉ុណ្ណោះ។ បន្ថែមពីនេះទៀត ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយ Fake News & Propaganda ដោយការប្រើប្រាស់រូបភាពកាត់ត ឬការបំភ្លៃជាសេនារីយ៉ូដើម្បីទម្លាក់កំហុសទៅភាគីម្ចាស់បេតិកភណ្ឌសព្វបែបយ៉ាង។

​​ដើម្បីឆ្លើយតបនឹងសង្គ្រាមព័ត៌មាន និងការកុហកភូតភរទាំងនេះ UNESCO បានចាប់ដៃគូជាមួយ UNOSAT ជាស្ថាប័នផ្កាយរណបរបស់អ.ស.ប. និងស្ថាប័នស្រាវជ្រាវអវកាសនានា ដើម្បីប្រើប្រាស់បច្ចេកវិទ្យារូបភាពផ្កាយរណបកម្រិតច្បាស់ High-Resolution Satellite Imagery ក្នុងការតាមដានស្ថានភាពសង្រ្គាមជាក់ស្តែងពីលើអាកាស ​ការផ្ទៀងផ្ទាត់ពេលវេលា និងកូអរដោនេ រូបភាពផ្កាយរណប អាចបង្ហាញយ៉ាងច្បាស់ពីស្ថានភាពមុន និងក្រោយនៃការវាយប្រហារ ដោយផ្ដល់នូវកាលបរិច្ឆេទ និងកូអរដោនេច្បាស់លាស់ ដែលមិនអាចកែបន្លំ កុហកភូតភរបាន និងកត់ត្រាទុកជាភស្តុតាងប្រវត្តិសាស្ត្រ។ ជាក់ស្តែងដូចជាសង្រ្គាមនៅអ៊ុយក្រែន ដោយពុំចាំបាច់ចុះទៅដល់ទីតាំងផ្ទាល់ដែលមានគ្រោះថ្នាក់ទ្បើយ។

លោក រ័ត្ន សណ្តាប់ បញ្ជាក់ថា ចំពោះរូបភាពពីអវកាស ក្លាយជាភស្តុតាងប្រវត្តិសាស្ត្រ និងច្បាប់អន្ដរជាតិយ៉ាងរឹងមាំ ដើម្បីចោទប្រកាន់ និងទាមទារឲ្យជនល្មើស មិនថារដ្ឋ ក្រុមប្រដាប់អាវុធ ឬបុគ្គល ត្រូវតែទទួលខុសត្រូវ រាប់បញ្ចូលបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងបេតិកភណ្ឌវប្បធម៌តាមអនុសញ្ញាក្រុងឡាអេ ឆ្នាំ ១៩៥៤ សម្រាប់តុលាការ ICC ដោយរូបភាពផ្កាយរណបបានដើរតួនាទីជាសាក្សីស្ងៀមស្ងាត់ ប៉ុន្តែមានទម្ងន់ផ្លូវច្បាប់។ ​

ហេតុនេះការបាញ់បំផ្លិចបំផ្លាញរបស់កងទ័ពថៃ ទៅលើប្រាសាទព្រះវិហារ ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធប្រាសាទជាង៥០០កន្លែងយ៉ាងធ្ងន់ធ្ងរ តាមរបាយការណ៍វាយតម្លៃរបស់ UNESCO តាមរយៈរូបថតផ្កាយរណប Satellite Imagery ជាសាក្សីដ៏ស្ងៀមស្ងាត់។ ដូច្នេះជុំវិញការបាញ់បំផ្លាញ ការទម្លាក់គ្រាប់បែកពីលើយន្ដហោះចម្បាំងបំផ្លិចបំផ្លាញប្រាសាទបុរាណ ការបំភ្លៃព័ត៌មាន កុហកភូតភររបស់កងទ័ពថៃ លើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺពុំមានជញ្ជាំងណាអាចបិទបាំងពីភ្នែកទិព្វផ្កាយរណបរបស់ UNESCO បានទ្បើយ៕