* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យុវជនជិត១០០នាក់ ដែលប្រមូលផ្តុំគ្នាយ៉ាងអនាធិបតេយ្យនៅម្តុំបឹងកក់ ខណ្ឌដូនពេញ ត្រូវបានឃាត់យកទៅអប់រំ

25-10-2026 22:19

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា យុវជនទាំងប្រុសទាំងស្រីជិត១០០នាក់ ដែលពាក់ពពូនគ្នាយ៉ាងអនាធិបតេយ្យនៅតំបន់បឹងកក់ ត្រូវបានអាជ្ញាធរ និងអាវុធហត្ថខណ្ឌ ចុះទៅសួរនាំ និងនាំមកកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីធ្វើការអប់រំ ណែនាំ និងឲ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញ។

ការចុះប្រមូលក្រុមយុវជនទាំងនេះ ក្រោយពលរដ្ឋបានប្តឹងទៅកាន់លេខ HotLine ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញថា មានករណីប្រមូលផ្តុំក្មេងទំនើងនៅក្នុងតំបន់អភិវឌ្ឍបឹងកក់ (OnePark) កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៩៖០៦នាទីយប់។

ក្រោយពីបានទទួលព័ត៌មានខាងលើ អភិបាលខណ្ឌដូនពេញ បានណែនាំមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង ហើយពិតជាឃើញថាមានយុវជនទាំងប្រុសទាំងស្រីប្រមូលផ្តុំ ជិះម៉ូតូពពាក់ពពួននៅតំបន់នេះជាច្រើននាក់ និងម៉ូតូជាច្រើនគ្រឿង ខ្លះជិះម៉ូតូស្រែកហ៊ោរ ខ្លះជិះម៉ូតូកែបំពង់ស៊ីម៉ាំង ខ្លះជិះម៉ូតូបង្ហោះកោសឈ្នាន់ កោសជន្ទល់បែកភ្លើងពេញថ្នល់ ដែលបង្កឲ្យមានការរំខាន និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង។

ដើម្បីជាការឆ្លើយតប មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ បានអញ្ជើញពួកគាត់មកអប់រំណែនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីងាយស្រួលបន្តរៀបចំនិតិវិធីបគល់ម៉ូតូទៅឲ្យពួកគាត់វិញ ដោយមានការធានាពីឪពុកម្តាយ ឬអាណាព្យាបាលដោយមិនតម្រូវឲ្យមានបង់ប្រាក់នោះឡើយ។

នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំប្រគល់ម៉ូតូជូនម្ចាស់សាម៉ីរួចរាល់ លើកលែងតែម៉ូតូចំនួន០២គ្រឿង ដែលកែច្នៃបំពងសម្លេងខុសបច្ចេកទេសនៅរក្សាទុក ដើម្បីឲ្យពួកគាត់យកបំពង់ស៊ីម៉ាំងមិនកែច្នៃមកដោះដូរវិញ។

ចំពោះមានករណីលើកឡើងថា កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានជំរិតទារប្រាក់ពីពួកគាត់រាប់រយដុល្លារជាថ្នូរ នៃការដោះលែងនោះមិនមែនជាការពិតទេ។

ប្រសិនបើមានតម្រូវឲ្យមានការបង់ប្រាក់ជាថ្នូរនឹងការប្រគល់យកម៉ូតូនោះ សូមបងប្អូនសាធារណជនមេត្តាដាក់ពាក្យបណ្ដឹងផ្ទាល់មករដ្ឋបាលខណ្ឌដូនពេញ ឬទំនាក់ទំនងតាមលេខទូរស័ព្ទផ្ទាល់ដូចមាន៖

០៧៧ ៩១៧ ៧៧៧ និង ០១៧ ៨៨៤ ៨៨៨ !