* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ថានទូតកម្ពុជានៅតូក្យូ រៀបចំការប្រឡងនិយាយភាសាខ្មែរ លើកទី៩ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន

26-10-2026 09:12

(តូក្យូ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំការប្រឡងនិយាយភាសាខ្មែរ លើកទី៩ ដោយជោគជ័យ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីតូក្យូ ដោយមានបេក្ខជនជប៉ុនចំនួន ១៩នាក់ចូលរួមប្រកួតប្រជែង ក្នុងចំណោមអ្នកចូលរួមសរុបប្រមាណ ៥០នាក់។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ ការសិក្សាភាសាខ្មែរ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានគូសបញ្ជាក់ថា ភាសាគឺជាស្ពានតភ្ជាប់ដ៏សំខាន់ក្នុងការបង្កើនការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក។ លោកបានសង្កត់ធ្ងន់ថា៖ «ភាសាគឺជាស្ពានតភ្ជាប់ដ៏សំខាន់រវាងប្រជាជននៃប្រទេសទាំងពីរ ព្រោះការរៀនភាសារបស់គ្នាទៅវិញទៅមក ជួយបង្កើនការយល់ដឹងគ្នា ការគោរពគ្នា និងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ»។

លោកអគ្គរាជទូតបានបន្ថែមថា ការចេះភាសា និងការយល់ដឹងពីវប្បធម៌ នឹងបើកឱកាសថ្មីៗជាច្រើនក្នុងវិស័យអប់រំ ការងារ ទេសចរណ៍ និងពាណិជ្ជកម្ម ស្របតាមកម្រិតទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលប្រទេសទាំងពីរបានដំឡើងកាលពីឆ្នាំ២០២៣។

ជាលទ្ធផលនៃការប្រកួត បេក្ខជនជ័យលាភីចំនួន ៣រូប ទទួលបានរង្វាន់ជាសំបុត្រយន្តហោះទៅមកកម្ពុជា-ជប៉ុន និងដំណើរទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញរយៈពេល ៤ថ្ងៃ ៣យប់ ដើម្បីស្វែងយល់បន្ថែមពីវប្បធម៌ និងអនុវត្តជំនាញភាសាខ្មែរជាក់ស្តែង។

ឯកអគ្គរាជទូតកម្ពុជា បានថ្លែងអបអរសាទរ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យបន្តសិក្សា និងប្រើប្រាស់ភាសាខ្មែរជាប្រចាំ ដើម្បីធ្វើជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ ទោះបីជាទទួលបានជ័យលាភី ឬមិនបានក៏ដោយ។

គួររំលឹកផងដែរថា កម្មវិធីប្រឡងនិយាយភាសាខ្មែរនៅប្រទេសជប៉ុន ត្រូវបានស្ថានទូតកម្ពុជាផ្តួចផ្តើមរៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ មក។ សម្រាប់ព្រឹត្តិការណ៍លើកទី៩ នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន SBI Remit, Taica និង Air Cambodia ព្រមទាំងមានការចូលរួមវាយតម្លៃ ដោយគណៈកម្មការជំនាញមកពីស្ថានទូតកម្ពុជា ក្រសួងការបរទេសជប៉ុន និងមជ្ឈមណ្ឌលសិក្សាការងារផងដែរ។

ស្ថានទូតបានបញ្ជាក់ការប្តេជ្ញាចិត្តថា នឹងបន្តគាំទ្រសកម្មភាពវប្បធម៌បែបនេះជាបន្តបន្ទាប់ទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ៕