* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ទទួលយកមិនបានចំពោះការវាយប្រហារដោយគ្មានភ័ស្តុតាង ជេរប្រមាថដោយមិនគិតទឹកចិត្តលះបង់របស់គ្រូពេទ្យ ពីម្ចាស់ TikTok ឈ្មោះ Mommynest (Video inside)

26-10-2026 10:43

(ភ្នំពេញ)៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) បានចេញសេចក្តីប្រកាស ពីការមិនអាចទទួលយកបាននូវពាក្យសំដី របស់ លោកស្រីម្ចាស់ TikTok ឈ្មោះ Mommynest ដែលបានជេរប្រមាថ ចោទប្រកាន់ និងបរិហារកេរ្តិ៍ មកលើក្រុមគ្រូពេទ្យប្រចាំការវេនយប់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១៖៤០យប់ ថាជា៖ «ឃាតករលាក់មុខ» និង «បានបង្ហោះវីដេអូ បង្ហូចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យគន្ធបុប្ផា ជាសាធារណៈ»។

តាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យបានបញ្ជាក់ទៀតថា «ដោយលោកស្រីមានចេតនាចាប់កំហុសគ្រូពេទ្យយើងខ្ញុំដែលកំពុងពិនិត្យព្យាបាលជាមួយក្រុមគ្រួសារអ្នកជំងឺផ្សេងៗទៀត ដោយគ្មានការពាក់ព័ន្ធនឹងករណីកូនរបស់លោកស្រីឡើយ។ មិនត្រឹមតែប៉ុណ្ណោះក្រុមគ្រូពេទ្យ បានទទួលពិនិត្យព្យាបាលកូនរបស់លោកស្រី តាមបច្ចេកទេសត្រឹមត្រូវ ដោយបានបើកថ្នាំ និងពន្យល់ពីការប្រើប្រាស់ ហើយបានត្រឡប់ទៅផ្ទះវិញនៅយប់នោះ។ ដោយឡែកគ្រួសារអ្នកជំងឺផ្សេងៗទៀតដែលបានពិនិត្យជំងឺមកក្នុងពេលតែមួយ ពួកគាត់មិនមានអ្វីដែលមិនពេញចិត្តចំពោះពួកយើងខ្ញុំឡើយ ផ្ទុយទៅវិញ គេមានតែការសប្បាយចិត្តដែលបានទទួលការពិនិត្យ
ព្យាបាលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវដល់កូនរបស់ពួកគាត់។

អាស្រ័យហេតុដូចនេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាសៀមរាប) តម្រូវឲ្យលោកស្រីម្ចាស់ TikTok Mommynest រូបនេះ សុំទោសដល់មន្ទីរពេទ្យ ដែលប្រជាពលរដ្ឋទូទាំងប្រទេសឲ្យតម្លៃខ្ពស់បំផុត នៅចំពោះមុខសាធារណៈ និងលុបវីដេអូដែលបានបរិហារកេរ្តិ៍គ្រូពេទ្យម្នាក់របស់មន្ទីរពេទ្យដែលនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ទីរពេទ្យទាំងមូល»។

មន្ទីរពេទ្យបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៦បន្ថែមទៀតថា «ក្រោយមន្ទីរពេទ្យជ័យវរ្ម័នទី៧ ចេញសេចក្តីប្រកាស លោកស្រីម្ចាស់ TikTok ឈ្មោះ Mommynest ក៏បានសុំទោសជាដល់មន្ទីរពេទ្យរួចរាល់»។

សូមជម្រាបថានៅមន្ទីរពេទ្យសាធារណៈទូទាំងប្រទេស រួមទាំងមន្ទីរពេទ្យជ័យវរ្ម័នទី៧ គឺមានប្រអប់ស្ទង់មតិ និង QR Code សម្រាប់ ស្កែន ស្តីពីការពេញចិត្តរបស់អ្នកជំងឺ/ក្រុមគ្រួសារអ្នកជំងឺ និងអតិថិជន ដើម្បីទទួលយកនូវមតិរិះគន់ដើម្បីស្ថាបនាពីសាធារណៈជន នូវចំនុចខ្វះខាត របស់មន្ទីរពេទ្យ៕