* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង

26-10-2026 13:25

(ភ្នំពេញ)៖ រឿងទ័ពថៃ ធ្វើរបងជាឯកតោភាគី បើទោះបីមានការពន្យល់ពីសម្តេចនាយករដ្ឋមន្ត្រី និងមន្ត្រីកិច្ចការព្រំដែនយ៉ាងណាក្តី ខ្មែរដែលប្រឆាំងរាជរដ្ឋាភិបាល នៅតែដាក់ចោទជាសំណួរ បង្កើតជាចម្ងល់ ឬមន្ទិលលើការងាររបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការធ្វើរបងព្រំដែនជាឯកតោភាគីនេះ។

សំណួរដែលគេចោទឡើងនោះ ទី១៖ គេបានលើកឡើងថា បើថៃធ្វើលើដីរបស់គេដែលវាស់វែងហើយ ហេតុអ្វីក៏ក្រសួងការបរទេសកម្ពុជាតវ៉ានាពេលនោះ។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២២ ខែតុលា ក្នុងពិធីដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ថា ការតវ៉ានាពេលនោះ គឺតវ៉ាចំពោះការអនុវត្តនីតិវិធី ពោលរវាងប្រទេស និងប្រទេស ការធ្វើអ្វីមួយនៅតំបន់ព្រំដែន ត្រូវតែមានការជូនដំណឹង មានការព្រមព្រៀងគ្នា។ ពោលកម្ពុជា មិនបានតវ៉ាលើរឿងថៃ ធ្វើចូលដីកម្ពុជានោះទេ ព្រោះដីចន្លោះបង្គោលព្រំដែនលេខ៥២ ដល់ ៥៩ ស្ថិតក្នុងខេត្តបាត់ដំបង របស់កម្ពុជា និងខេត្តចន្ទបុរី របស់ថៃ បានវ៉ាស់វែង និងមានការឯកភាពគ្នាដាច់ស្រេចរួចហើយ។

បងប្អូនអាចចូលទៅមើលខ្លឹមសារតវ៉ារបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដែលខ្ញុំភ្ជាប់មកជាមួយ ហើយគូសស៊ុមពណ៌ក្រហម។ ក្រសួងការបរទេសកម្ពុជា បានលើកឡើងក្នុងការតវ៉ានោះថា «ការ​សាង​សង់របងព្រំដែនដោយឯកតោភាគីនេះ គឺផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្តោះអាសន្នដែលបានធ្វើដោយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥»។

បងប្អូនក៏អាចទៅផ្ទៀងផ្ទាត់ព័ត៌មានផ្សេងៗដែលអាជ្ញាធរ បានផ្សព្វផ្សាយនាពេលកន្លងមក។ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនបណ្តោះអាសន្នចំនួន១៦៦បង្គោល នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដែល ៥៩។

រដ្ឋលេខាធិការដ្ឋានព្រំដែន បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ដែលមានប្រវែងប្រមាណ ៨.៣គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានបញ្ចប់ការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។ ក្រុមវាស់វែងចម្រុះនៃភាគី ទាំងពីរនឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap)»។

បងប្អូនអាចចូលទៅមើលព័ត៌មានបន្ថែមដែល Fresh News បានផ្សាយ (https://freshnews.com.kh/localnews/409645-2025-11-26-17-33-56)

តាមរយៈការផ្សាយនេះ បូករួមនិងកាលបរិច្ឆេទនៃការផ្សាយ ជាអំណះអំណាងមួយបង្ហាញថា ការវាស់វែង ការបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ បានរួចរាល់មុនពេលកងទ័ពថៃ ចាប់ផ្តើមសាងសង់របងព្រំដែន។

បន្ថែមពីលើនេះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃបានធ្វើលិខិតជូនដំណឹងមកភាគីកម្ពុជា អំពីគម្រោង​សាង​សង់របងគ្រប់គ្រងការឆ្លងព្រំដែន និងផ្លូវព្រំដែននៅក្នុងទឹកដីថៃ ចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩។ ភាគីទាំងពីរបានឯកភាពធ្វើផ្លូវល្បាតព្រំដែននៅក្នុងទឹកដីរបស់ខ្លួនរៀងៗខ្លួន ចាប់ពីបង្គោលលេខ៥២ ដល់៥៩។

ភាគីទាំងពីរបានឯកភាពគ្នា ទាំងទីតាំងបង្គោល ទាំងខ្សែព្រំដែន តាំងពីខែមីនា ឆ្នាំ២០០៨ និងថែមទាំងបានចុះបោះបង្គោលបណ្តោះអាសន្នរួចរាល់ដែលបង្គោលនីមួយៗមានគម្លាតពីគ្នា ៥០ម៉ែត្រ ដើម្បីបង្ហាញពីភាពច្បាស់លាស់ នៃខ្សែព្រំដែនលើដីជាក់ស្តែង តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥។ បើទោះបីមានការវាស់វែង និងបោះបង្គោលរួចរាល់យ៉ាងណាក្តី កំលុងពេលថៃ ធ្វើរបងនោះ យោធាកម្ពុជា ដែលឈរជើងនៅព្រំដែនក្នុងភូមិសាស្ត្រ ក៏បានចុះផ្ទៀងផ្ទាត់តាមបង្គោលដែលបានបោះនោះ មិនឱ្យថៃ ធ្វើរបងបំពានលើអ្វីដែលបានព្រមព្រៀងគ្នានោះឡើយ។

ការរៀបរាប់ និងលើកយកព័ត៌មានជាអំណះអំណាងខ្លះមកបង្ហាញនេះ គឺចង់ឱ្យបងប្អូនពលរដ្ឋកម្ពុជា មានមូលដ្ឋានឈ្វេងយល់ពីបញ្ហា និងវិនិច្ឆ័យរវាងត្រូវ និងខុស ដោយមិនជឿតាមការអះអាងរបស់ភាគីណាមួយ ដែលកើតជាមន្ទិលសង្ស័យរវាងខ្មែរ ដែលនាំទៅជាទំនាស់រវាងខ្មែរ និងខ្មែរ លើបញ្ហាថៃធ្វើរបងព្រំដែន៕