* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់ និងអនុវត្តវិធានការរដ្ឋបាលនៅបណ្តោយផ្លូវចូលសាលាសង្កាត់ទឹកថ្លា (ផ្លូវបុរី១០០ខ្នង)

26-10-2026 14:02

(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំសណ្តាប់សាធារណៈក្នុងទីក្រុង ឆ្លើយតបទៅនឹងកំណើនប្រជាជន និងយានយន្ត សំដៅដល់ការបញ្ចៀសការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ,​ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានរៀបចំផែនការរៀបចំសណ្តាប់ធ្នាប់ និងកែលម្អរឡើងវិញ ពង្រីកទំហំតាមប្លង់គោល ដោយចាប់ផ្តើមពីផ្លូវចូលសាលាសង្កាត់ទឹកថ្លាមុនគេ ផ្លូវនេះជាផ្លូវគោលសម្រាប់ប្រជាពលរដ្ឋ ក្នុងភូមិចេញចូលលំនៅដ្ឋានតំបន់នេះ មានទំហំ១០ម៉ែត្រ ចាប់ពីមហាវិថីសហព័ន្ធរុស្សុី ដល់សាលាសង្កាត់ទឹកថ្លា ដែលបងប្អូនមួយចំនួនបានយកគំនូសថ្មើរជើងផ្លូវធ្វើចំណត និងជួលឱ្យគេលក់ដូរពីមុខផ្ទះបង្កការកកស្ទះដល់អ្នកធ្វើដំណើរចេញចូលចំនួន២ភូមិ គឺភូមិសេប៉េសេ និងភូមិបុរី១០០ខ្នង។

ក្នុងនោះ រដ្ឋបាលខណ្ឌសែនសុខ ចុះអនុវត្តវិធានការរដ្ឋបាល រៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវបុរី១០០ខ្នង (សាលាសង្កាត់ទឹកថ្លា) ដែលប្រជាពលរដ្ឋមួយចំនួន បានយកចិញ្ចើមថ្នល់ នៅតាមមុខផ្ទះរៀងៗខ្លួន ដាក់តាំងលក់ទំនិញផ្សេងៗ ដោយបានរំលោភយកចិញ្ចើមផ្លូវ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងមិនមានផ្លូវ សំរាប់អ្នកថ្មើរជើងធ្វើដំណើរ។

ការចុះអនុវត្តវិធានការរដ្ឋបាលធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ ដែលមានការចូលរូមពីកម្លាំងអាជ្ញាធរចម្រុះរបស់ខណ្ឌ សង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់ និងអនុវត្តវិធានការដ្ឋាបាល ចំពោះប្រជាពលរដ្ឋដែលរំលោភយកចិញ្ចើមផ្លូវ ដាក់តាំងទំនិញលក់ដូរ និងការចតយានយន្ត មិនមានផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ។

លោក ប្រាជ្ញ សីហា បានប្រាប់ឱ្យដឹងថា ការចុះធ្វើវិធានការ រដ្ឋបាលនៅពេលនេះ គឺក្រុមការងារបានចុះជូនដំណឹងដល់ប្រជាពលរដ្ឋ អ្នកលក់ដូរ ជាច្រើនលើកច្រើនសារមកហើយ ស្តីពីការរៀបចំសណ្តាប់ធ្នាប់លើផ្លូវនៅក្នុងមូលដ្ឋាន។​ ដូច្នេះនេះអាជ្ញាធរចម្រុះបានចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើវិធានការរដ្ឋបាល ដោយមិនលើកលែង គឺចាប់ដកហូតសម្ភារៈមួយចំនួន ដែលនៅតែគគ្លើន ដាក់តាំងលក់ដោយរំលោភយកចិញ្ចើមផ្លូវសាធារណៈ។

លោកបានបន្តថា ការចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ ក្រុមការងារក្រៅពីការអនុវត្តវិធានការរដ្ឋបាល ក្នុងនាមអាជ្ញាធរខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ក៏បានណែនាំ និងឱ្យប្រជាពលរដ្ឋមួយចំនួនតូច ដែលនៅតែបន្តរំលោភចិញ្ចើមផ្លូវ ដាក់តាំងលក់ទំនិញផ្សេងៗ ធ្វើកិច្ចសន្យា ឈប់ឱ្យដាក់តាំងលក់ទំនិញ ដែលអាចបង្កជាការកកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវផងដែរ។

ក្រោយអាជ្ញាធរខណ្ឌសែនសុខ បានរៀបចំសណ្តាប់ធ្នាប់ ឱ្យមានរបៀបរៀបរយហើយ ដោយបានគូស លាបថ្នាំយ៉ាងស្រស់ស្អាត សម្រាប់អ្នកថ្មើរជើងហើយនោះ អាជ្ញាធរសូមសំណូមពរដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលក់ដូរនៅតាមបណ្តោយផ្លូវចូលសាលាសង្កាត់ទឹកថ្លា (ផ្លូវបុរី១០០ខ្នង)នេះ៖

ទី១-កុំយកសម្ភារៈ របស់របរ ឬទំនិញផ្សេងមកដាក់តាំងលើចិញ្ចើមថ្នល់ ដែលអាជ្ញាធរបានលាបពណ៌បៃតង ជាដាច់ខាត
ទី២-កុំយកសំរាមមកដាក់លើគំនូសពណ៌បៃតងនេះ។ អាជ្ញាធរសង្ឃឹម ជឿជាក់លើការចូលរួមពីប្រជាពលរដ្ឋ និងអនុវត្តតាមការអំពាវនាវរបស់អាជ្ញាធរ និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលចូលរួមជាមួយអាជ្ញាធរនាពេលកន្លងមកដែលធ្វើឱ្យផ្លូវនេះ មានទំហំទូលាយងាយស្រួលធ្វើចរាចរណ៍៕