* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អត្ថប្រយោជន៍​​នៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានលើកមកពន្យល់ដល់សិស្សនិស្សិតជិត ១ ០០០នាក់ នៅខេត្តតាកែវ

26-10-2026 14:32

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ សហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន( CRBC) រៀបចំកម្មវិធីក្តីសុបិនហ្វូណន វេទិកបាឋកថាអន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងអត្ថប្រយោជន៍ដ៏ធំធេងនៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ (FTC) ដល់សិស្ស និស្សិតប្រមាណ ៩៧០នាក់ នៅក្នុងខេត្តតាកែវ។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីផ្សព្វផ្សាយចំណេះដឹង និងការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅអំពីគម្រោងប្រវត្តិសាស្ត្រនេះ ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គមកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក លាវ ចៅវៃ អគ្គនាយកគម្រោងព្រែកជីកហ្វូណនតេជោ (FTC) នៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន( CRBC) និងមានការចូលរួមពីមន្ត្រីរាជការជាច្រើននាក់ទៀត នាសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។

ជាកិច្ចចាប់ផ្តើមតំណាងក្រុមហ៊ុនសាងសង់ព្រែកជីកធនធានចម្រុះហ្វូណនតេជោ (FTC) បានធ្វើបទបង្ហាញដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏សំខាន់តភ្ជាប់ពីទន្លេទៅកាន់សមុទ្រកម្ពុជា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងជំរុញវិស័យកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងទេសចរណ៍។ លើសពីនេះ វាក៏ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និងបង្កើនផលត្រីទឹកសាបផងដែរ។ គម្រោងនេះគឺជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល។

ថ្លែងនាឱកាសនោះដែរ លោក វ៉ី សំណាង បានឱ្យដឹងដែរថា នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលរវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។

លោកអភិបាលខេត្តតាកែវ បញ្ជាក់ទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក, គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។

លោក លាវ ចៅវៃ បានលើកឡើងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ (FTC) គឺជាគម្រោងអាទិភាពដ៏សំខាន់មួយ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងចិន ដើម្បីរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» និងយុទ្ធសាស្ត្រ «ត្បូងពេជ្រ»។ ការសាងសង់គម្រោងនេះ នឹងជួយលើកកម្ពស់សមត្ថភាព ដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញការអភិវឌ្ឍកំពង់ផែនៅតាមអាងទន្លេនានា រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ។

លោកបានបន្តថា ក្នុងដំណើរការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ យើងនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាងសង់ប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងការគោរពបរិស្ថាន ដោយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តគម្រោងទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យនៅកម្រិតទាបបំផុត។ ទន្ទឹមនឹងនេះ យើងនឹងបន្តអនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវចំពោះសង្គម ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមមូលដ្ឋាន។

សូមបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលមានបំណងតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ និងសមុទ្រកម្ពុជា, គម្រោងនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប។ ផ្លូវទឹកនេះនឹងឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារអាម៉េរិក៕