* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុំប្រើបណ្ណសារព័ត៌មាន និងព័ត៌មានដើម្បីកំហែងទារផលប្រយោជន៍, ការប្រើពាក្យ «បើមិនឱ្យប្រាក់ ខ្ញុំនឹងផ្សាយ» ឬ «បើឱ្យប្រាក់ ខ្ញុំនឹងមិនផ្សាយ» នេះមិនមែនជាវិជ្ជាជីវៈសារព័ត៌មានទេ

26-10-2026 14:48

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ដោយសង្កត់ធ្ងនៗថា កុំប្រើបណ្ណសារព័ត៌មាន និងព័ត៌មានដើម្បីកំហែងទារផលប្រយោជន៍, ការប្រើពាក្យ «បើមិនឱ្យប្រាក់ ខ្ញុំនឹងផ្សាយ» ឬ «បើឱ្យប្រាក់ ខ្ញុំនឹងមិនផ្សាយ» នេះមិនមែនជាវិជ្ជាជីវៈសារព័ត៌មានទេ ច្បាប់ស្តីពីរបបសារព័ត៌មានខ្លួនឯង ក៏ចាត់ទុកការទទួលសំណូក ឬការប៉ុនប៉ងកំហែងទារជាថ្នូរនឹងការផ្សាយ ឬការមិនផ្សាយព័ត៌មាន ជាការរំលោភវិជ្ជាជីវៈធ្ងន់ធ្ងរ។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់និយាយចំណុចនេះឱ្យត្រង់ និងច្បាស់។ ការយកព័ត៌មានទៅគំរាមទារប្រាក់ ឬផលប្រយោជន៍ ជាថ្នូរនឹងការផ្សាយ ឬមិនផ្សាយព័ត៌មាន គឺផ្ទុយពីក្រមសីលធម៌ និងបំផ្លាញកិត្តិយសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ។ ពាក្យបែប៖ «បើមិនឱ្យប្រាក់ ខ្ញុំនឹងផ្សាយ»។ ឬ «បើឱ្យប្រាក់ ខ្ញុំនឹងមិនផ្សាយ»។ នេះមិនមែនជាវិជ្ជាជីវៈសារព័ត៌មានទេ។ ច្បាប់ស្តីពីរបបសារព័ត៌មានខ្លួនឯង ក៏ចាត់ទុកការទទួលសំណូក ឬការប៉ុនប៉ងកំហែងទារជាថ្នូរនឹងការផ្សាយ ឬការមិនផ្សាយព័ត៌មាន ជាការរំលោភវិជ្ជាជីវៈធ្ងន់ធ្ងរ»។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា បានបន្ថែមថា បើអ្នកមានព័ត៌មានពិត មានភស្តុតាង និងមានផលប្រយោជន៍សាធារណៈ តួនាទីរបស់អ្នកគឺ៖ ផ្ទៀងផ្ទាត់។ សុំការបំភ្លឺ។ រក្សាភស្តុតាង។ ហើយផ្សាយដោយវិជ្ជាជីវៈ។ ព័ត៌មានគឺឧបករណ៍បម្រើសាធារណជន មិនមែនឧបករណ៍ជំរិតទារផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកដែលប្រើ Camera ឬបណ្ណសារព័ត៌មាន ដើម្បីបង្កការភ័យខ្លាច មិនត្រឹមតែបំផ្លាញកិត្តិយសខ្លួនឯងទេ។ គាត់ក៏ប៉ះពាល់ដល់អ្នកសារព័ត៌មានរាប់ពាន់នាក់ ដែលខិតខំធ្វើការដោយស្មោះត្រង់ផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានបន្តថា ក្រមសីលធម៌ការពារអ្នកសារព័ត៌មាន «មុន» បញ្ហាកើតឡើង។​ កុំរង់ចាំរហូតមានបណ្តឹង ទើបនឹកឃើញច្បាប់។ កុំរង់ចាំរហូតមានការតវ៉ា ទើបនឹកឃើញក្រមសីលធម៌។ ការការពារល្អបំផុតចាប់ផ្តើមតាំងពីពេលទទួលបានព័ត៌មានដំបូង។ ពេលទទួលព័ត៌មាន សួរថា៖ ប្រភពណា? ពេលទទួលឯកសារ សួរថា៖ ជា?កសារដើម ឬចម្លង? Original ឬ Copy? Authentic ឬអត់? ពេលមានអ្នកចោទប្រកាន់ សួរថា៖ ភាគីម្ខាងទៀតនិយាយអ្វី? ពេលឃើញវីដេអូ សួរថា៖ ថតនៅពេលណា? នៅណា? អ្នកណាថត? ពេលឃើញរូបភាព សួរថា៖ តើជារូបចាស់ ឬថ្មី?

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ពេលមានត្រួតពិនិត្យខ្លឹមសារតាមប្រព័ន្ធបញ្ញាសិប្បនិម្មិត AI-generated content សួរថា៖ អាចផ្ទៀងផ្ទាត់ពីប្រភពដើមបានឬទេ? ពេលដាក់ចំណងជើង សួរថា៖ ចំណងជើងធំជាងភស្តុតាងឬទេ? ពេលចង់ផ្សាយព័ត៌មានធ្ងន់សួរថា៖ បើខុស តើអាចកែផលប៉ះពាល់វិញបានទេ? នេះហើយជាក្រមសីលធម៌ដែលមានជីវិត។ មួយទៀត សិទ្ធិលើរូបភាព និងសំឡេឯកជន។ ការមាន Camera មិនមានន័យថាយើងអាចថតមនុស្សគ្រប់ពេល គ្រប់ទីកន្លែង និងគ្រប់ស្ថានភាពបានទេ។

ភ្ជាប់ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ក៏បានលើកឡើងពីក្រមព្រហ្មទណ្ឌមាត្រា៣០១ កំណត់ការការពារចំពោះសំដីដែលនិយាយក្នុងបរិបទឯកជន ឬសម្ងាត់ពីការលួចស្តាប់ ឬថតដោយគ្មានការយល់ព្រម លើកលែងករណីដែលច្បាប់អនុញ្ញាត។ មាត្រា៣០២ ក៏ការពាររូបភាពរបស់បុគ្គលដែលស្ថិតនៅក្នុងទីកន្លែងឯកជនពីការថតដោយគ្មានការយល់ព្រម។ ក្រមរដ្ឋប្បវេណីក៏ទទួលស្គាល់សិទ្ធិបុគ្គល រួមមានអត្តសញ្ញាណ សេចក្តីថ្លៃថ្នូរ និងឯកជនភាព។ ដូច្នេះ កុំសន្និដ្ឋានថា «ខ្ញុំជាអ្នកកាសែត ដូច្នេះខ្ញុំអាចលួចថតសម្លេងបាន»។ ត្រូវមើលបរិបទ ផលប្រយោជន៍សាធារណៈ ទីកន្លែង សិទ្ធិឯកជនភាព និងច្បាប់ដែលអនុវត្ត៕