* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតកូរ៉េខាងត្បូង រៀបចំសិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ»

26-10-2026 14:52

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ»។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រី​ និងបុគ្គលិកស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងមហាផ្ទៃ សិក្ខាកាមសាលាភូមិន្ទរដ្ឋបាល សមណនិស្សិត និងនិស្សិតរាជបណ្ឌិត្យសភាកម្ពុជាសរុប ១៣៦អង្គ/នាក់។

នាឱកាសនោះដែរ ​លោក គីម ឆាងយ៉ុង បានគូសបញ្ជាក់ថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការចូលរួមសិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ» នាពេលនេះដែលរៀបចំឡើងក្នុងឱកាសខួបទី៣០ នៃការបង្កើតចំណងការទូតឡើងវិញ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

លោកបានលើកឡើងថា នៅក្នុងរយៈពេល៣០ឆ្នាំនេះ ប្រទេសទាំងពីរ កម្ពុជា-កូរ៉េ បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងទំនាក់ទំនងទ្វេភាគី រាប់ចាប់ទាំងការជំរុញការវិនិយោគ ការដោះដូរពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិសន្តិសុខ និងការជំរុញការ ការផ្លាស់ប្ដូរប្រជាជន និងប្រជាជនគួរជាទីសោមនស្ស។

លោក គីម ឆាងយ៉ុង បានកត់សម្គាល់ថា ប្រជាពលរដ្ឋកម្ពុជា និងកូរ៉េ បានធ្វើការ និងវិនិយោគជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយតាមរយៈការបង្កើតទំនុកចិត្តប្រទេសទាំងពីរ​ បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤។

បន្ថែមពីនេះ លោកជឿជាក់ថា ខួបទី៣០ ជាឱកាសពង្រីកភាពជាដៃគូដ៏រឹងមាននៅក្នុងពេល៣០ឆ្នាំតទៅតមុខទៀត។

ដោយឡែកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងកូរ៉េ គឺជាចំណងមិត្តភាពដែលមានមូលដ្ឋានលើប្រវត្តិសាស្ត្រ និងការយោគយល់គ្នា ដែលប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧០ ប៉ុន្តែដោយកត្តាផ្លាស់ប្ដូរនយោបាយនៅកម្ពុជា ទំនាក់ទំនងនេះបានកាត់ផ្ដាច់ទៅវិញ និងត្រូវបានតភ្ជាប់ឡើងវិញដោយសម្ដេចតេជោ ហ៊ុន សែន ដែលជាវីរៈជនដែលបានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការឡើងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ដែលបានបើកទំព័រថ្មីសម្រាប់ការពង្រឹងមិត្តភាព និងការពង្រីកសហប្រតិបត្តិការទ្វេភាគី។

បណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ការស្ដារទំនាក់ទំនងការទូតឡើងវិញនេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ការទូតមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីឆន្ទៈនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការបង្កើតទំនាក់ទំនងដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តនិងផលប្រយោជន៍រួម។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ថែមទៀតថា «គេអាចនិយាយបានថា ទំនាក់ទំនងកម្ពុជា-កូរ៉េ គឺជាឧទាហរណ៍មួយនៃការបង្កើតភាពជាដៃគូអន្តរជាតិ ដែលអាចរីកចម្រើនតាមរយៈការជឿទុកចិត្ត ការគោរពគ្នា និងការប្ដេជ្ញាចិត្តធ្វើការជាមួយគ្នា»។

សិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ» ដែលរៀបចំឡើងនេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិន​ជាអ្នកស្រាវជ្រាវ និងអ្នកជំនាញនៃប្រទេសទាំងពីរ ដែលផ្ដោតទៅលើប្រធានបទរងពីរគឺ៖

១- «កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក និង៣០ឆ្នាំខាងមុខ»
២- «ស្ថានភាពបច្ចុប្បន្ន និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន»៕