* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខេត្តកំពង់ចាម រៀបចំព្រឹត្តិការណ៍កម្សាន្តធំៗចំនួន៧ ដោយរក្សាបានសន្តិសុខ សណ្តាប់ធ្នា​ប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរជូនភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ ដែលចូលលេងកម្សាន្ត

26-10-2026 15:43

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំព្រឹត្តិការណ៍សប្បាយរីករាយ និងពិធីបុណ្យធំៗរហូតដល់ទៅ ៧កម្មវិធី ក្នុងឱកាសពិធីបុណ្យចេញវស្សា និងប្រណាំងទូក ដើម្បីបម្រើអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ​លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំនេះ ខេត្តបានរៀបចំកម្មវិធីកម្សាន្តចំនួន ៧រួមមាន៖ ពិធីអុំទូក, បណ្ដែតប្រទីប និងអុជកំជ្រួច, ការតាំងពិព័រណ៌, ការសម្តែងល្ខោនបាសាក់, ការប្រគំតន្ត្រី និងការប្រកួតប្រដាល់គុនខ្មែរ។

​អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ដូច្នេះទៀតថា ការរៀបចំកម្មវិធីទាំងនេះឡើង គឺមានគោលបំណងសំខាន់ៗចំនួន ៤គឺ៖

*ទី១៖ ​ថែរក្សាមរតកវប្បធម៌៖ ចូលរួមថែរក្សា និងបន្តវេនបេតិកភណ្ឌវប្បធម៌ដូនតា ដូចជាពិធីអុំទូក និងបណ្ដែតប្រទីប ឱ្យបានគង់វង្ស
*ទី២៖ ​លើកកម្ពស់ព្រះពុទ្ធសាសនា៖ ចូលរួមអបអរសាទរពិធីបុណ្យចេញវស្សា ដែលជាសាសនារបស់រដ្ឋ
*ទី៣៖ ​ជំរុញសេដ្ឋកិច្ច និងទេសចរណ៍៖ បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋមកកម្សាន្តប្រមាណ ១០ម៉ឺននាក់ ដែលបានបង្កើតលំហូរចំណូលចំណាយ និងចរន្តសេដ្ឋកិច្ចយ៉ាងល្អប្រសើរក្នុងខេត្ត។
*ទី៤៖ បង្ហាញពីសុខសន្តិភាព៖ បង្ហាញទៅកាន់ឆាកជាតិ និងអន្តរជាតិថា កម្ពុជា ជាពិសេសខេត្តកំពង់ចាម មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់ល្អប្រសើរ ដែលជាកត្តាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគិន និងភ្ញៀវទេសចរ។

​ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខ និងសុវត្ថិភាព លោក ស្រី សុភ័ក្ត្រ បានថ្លែងថា ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, អាជ្ញាធរបានបង្កើតគណៈកម្មការ និងអនុគណៈកម្មការជំនាញរហូតដល់ ១៨ក្រុម ដើម្បីទទួលខុសត្រូវលើការងារសន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថាន។ ជាលទ្ធផល ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ ព្រឹត្តិការណ៍ទាំងមូលបានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។

​ក្នុងនាមលោក អ៊ុន ចាន់ដា, លោក ស្រី សុភ័ក្រ្ត បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមទស្សនាកម្សាន្តដោយទំនុកចិត្ត ព្រមទាំងចូលរួមថែរក្សាអនាម័យ បរិស្ថាន (បោះសំរាមក្នុងធុងសំរាម) គោរពច្បាប់ចរាចរណ៍ និងអនុវត្តតាមការណែនាំរបស់គណៈកម្មការរៀបចំពិធី ដើម្បីឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពរលូន និងសប្បាយរីករាយ៕