* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុងកំពង់ឆ្នាំង ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការជា ទីក្រុងទេសចរណ៍គ្មានផ្សែងបារី

26-10-2026 15:53

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រុងកំពង់ឆ្នាំង ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។ នេះគឺជាសមិទ្ធផលរួមរបស់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋទូទាំងក្រុងកំពង់ឆ្នាំង ដែលបានចូលរួមយ៉ាងសកម្មដើម្បីកាត់បន្ថយការជក់បារីនៅតាមទីសាធារណៈ និងតំបន់ទេសចរណ៍ ដែលសកម្មភាពនេះបានអនុវត្តន៍បានយ៉ាងល្អប្រសើរនាពេលកន្លងមក ដោយមកដល់ពេលនេះ ក្រុងកំពង់ឆ្នាំង ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

ពិធីពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិកាក្រសួងទេសចរណ៍តំណាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក នៃ ចារី អភិបាលរងខេត្ត និងលោក ហ្វាឌី ឌីខីមី តំណាងអង្គការសុខភាពពិភពលោក ព្រមទាំងលោក លោក-លោ កស្រី មន្ទីរស្ថាប័នជុំវិញខេត្ត និងសិស្សានុសិស្សបានអញ្ជើ ញចូលរួមផងដែរ។

លោក នៃ ចារី បានបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តបានជំរុញការអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ និងការណែនាំស្តីពីច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយបានបិទស្លាកស ញ្ញា «ហាមជក់បារី» នៅតាមទីសាធារណៈ គ្រឹះស្ថានសិក្សា ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានទេសចរណ៍នានា សំដៅបង្កើតនូវបរិស្ថានស្អាត និងខ្យល់អាកាសបរិសុទ្ធ គ្មានការប៉ះពាល់ពីផ្សែងបារីដល់អ្នកជុំវិញ និងភ្ញៀវទេសចរ។

ក្នុងឱកាសនោះ លោក ហោ សារុន បានថ្លែងថា ពិធីថ្ងៃនេះមិនត្រឹមតែជាការប្រកាសទទួលស្គាល់សមិទ្ធផលថ្មីមួយរបស់ក្រុងកំពង់ឆ្នាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខី ភាពបញ្ជាក់ពីឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចសហ ការរួមគ្នារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពពាក់ ព័ន្ធវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋានក្នុងការលើកកម្ពស់សុខភាពសាធារណៈ កែលម្អបរិស្ថានទេសចរណ៍ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងចីរភាព។

លោកបានបន្តថា វិស័យទេសចរណ៍គឺជា «កម្លាំងស្នូលដ៏សំខាន់បំផុត» នៃកំណើនសេដ្ឋកិច្ចជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារការបង្កើនប្រាក់ចំ ណូល និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ប៉ុន្តែដើម្បីធានាបាននូវការអភិវឌ្ឍវិស័យនេះឱ្យមាននិរន្តរភាព កត្តាសុខភាព សុវត្ថិភាព និងបរិស្ថានស្អាត គឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបាន។

ការប្រើប្រាស់ថ្នាំជក់ មិនត្រឹមតែបំផ្លាញសុខភាពរបស់អ្នកជក់ផ្ទាល់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកនៅជុំវិញខ្លួន តាមរយៈការស្រូបយក «ផ្សែងបារីបំពុល» (Second-hand smoke) ដែលជាកត្តាចម្បងប ង្កឱ្យមានជំងឺមិនឆ្លងផ្សេងៗ ដូចជា៖ ជំងឺបេះដូង ជំងឺមហា រីកសួត និងជំងឺរ៉ាំរ៉ៃផ្លូវដង្ហើមជាដើម។ ម្យ៉ាងវិញទៀតសំណល់កន្ទុយបារី ក៏ជាភ្នាក់ងារបំផ្លាញបរិស្ថាន និងសោភ័ណភាពទីក្រុងផងដែរ៕