* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា​-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

26-10-2026 15:56

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានរម្លឹកឡើងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាវីរជនខ្មែរ បានបង្កើតឱ្យមានចំណងនមិត្តភាពរវាងកម្ពុជា​ និងកូរ៉េខាងត្បូងឡើងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ដែលបានបើកទំព័រថ្មីសម្រាប់ការពង្រឹងមិត្តភាព និងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

បណ្ឌិតសភាចារ្យ សុខ ទូច​​​ ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ បានបង្កើតឱកាសសម្រាប់ការពង្រីកពាណិជ្ជកម្ម ការវិនិយោគ ការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការលើកកម្ពស់សមត្ថភាពផលិតកម្ម។ ការចូលរួមរបស់សហគ្រាសកូរ៉េ ក្នុងសេដ្ឋកិច្ចកម្ពុជា ក៏បានរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម សេវាកម្ម សំណង់ ហិរញ្ញវត្ថុ និងវិស័យសំខាន់ៗផ្សេងទៀត។

ការរម្លឹកបែបនេះរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងក្នុងឱកាសថ្លែងសន្ទរកថាសិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ»​ ដែលសហការរៀបចំឡើងរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ​ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានប្រវត្តិសាស្ត្រដែលគួរឱ្យកត់ម្គាល់ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧០។ ទោះបីជាទំនាក់ទំនងនេះត្រូវបានផ្អាកនៅឆ្នាំ១៩៧៥ ក៏ដោយ ក៏ប្រទេសទាំងពីរបានស្ដារទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ដែលបានបើកទំព័រថ្មីសម្រាប់ការពង្រឹងមិត្តភាព និងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានរម្លឹកយ៉ាងដូច្នេះថា៖ «ទំនាក់ទំនងការទូតរវាងកម្ពុជា​ និងកូរ៉េ សារឡើងវិញនេះ​គឺជារឿងមួយគួរឱ្យចំឡែក​យើងដឹងហើយកាលនៅឆ្នាំ១៩៩៧ គឺកម្ពុជា មាននាយករដ្ឋមន្ត្រី ២រូប ពេលនោះវីរជនរបស់ខ្មែរ គឺសម្តេចតេជោ ហ៊ុន សែន បានរៀបចំចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េឡើងវិញ ទៅលើចំណុច៣សំខាន់ ទី១៖ កសិកម្ម, ទី២៖ សុខភាព និងទី៣៖​ ហេដ្ឋារចនាសម្ព័ន្ធ។ ទាំងអស់នេះហើយសូមឱ្យយើងត្រូវចងចាំនៅក្នុងប្រវត្តិសាស្ត្រ»។

បណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា ចំពោះការស្តារទំនាក់ទំនងការទូតឡើងវិញនេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ការទូតមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីឆន្ទៈនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ ដឹកនាំប្រទេសទាំងពីរ ក្នុងការបង្កើតទំនាក់ទំនងដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងផលប្រយោជន៍រួម។

បណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះទំនាក់ទំនងកម្ពុជា−កូរ៉េ បានចម្រើនជាបន្តបន្ទាប់ និងបានពង្រីកវិសាលភាពទៅលើវិស័យជាច្រើនរួមមាន៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នៅឆ្នាំ២០២៤ បានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យថ្មីៗ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនទាំងពីរ។

បណ្ឌិតសភាចារ្យ សុខ ទូច​ បានគូសញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េ គឺជាឧទាហរណ៍មួយនៃការបង្កើតភាពជាដៃគូអន្តរជាតិ ដែលអាចរីកចម្រើនតាមរយៈការជឿទុកចិត្ត ការគោរពគ្នា និងការប្តេជ្ញាចិត្តធ្វើការជាមួយគ្នាយ៉ាងសកម្ម និងត្រូវការពង្រឹងភាពជាដៃគូដើម្បីផលប្រយោជន៍ទៅវិញទៅមក។ កូរ៉ គឺជាប្រទេសមួយដែលបានបង្ហាញពីសមត្ថភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បទពិសោធន៍របស់កូរ៉េ ក្នុងការកសាងសមត្ថភាពជាតិ ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនផលិតភាពសេដ្ឋកិច្ច គឺជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ។

ទោះជាយ៉ាងណា បណ្ឌិតសភាចារ្យ សុខ ទូច យល់ថាកិច្ចសហប្រតិបត្តិការនាពេលអនាគតមិនគួរត្រូវបានវាស់វែងត្រឹមតែទំហំទឹកប្រាក់នៃការវិនិយោគ ឬទំហំពាណិជ្ជកម្មប៉ុណ្ណោះទេ។​​​ យើងក៏ត្រូវវាស់វែងតាមរយៈគុណភាពនៃការងារការកសាងសមត្ថភាពមនុស្ស ការផ្ទេរបច្ចេកវិទ្យា ការលើកកម្ពស់សមត្ថភាពសហគ្រាសក្នុងស្រុក និងការបង្កើតឱកាសសម្រាប់យុវជន។

បណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តស្វែងរកវិស័យសហប្រតិបត្តិការថ្មីៗ ដូចជា៖ សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាបៃតង ថាមពលកកើតឡើងវិញ កសិកម្ម ទំនើប ការគ្រប់គ្រងទីក្រុងឆ្លាតវៃ និងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ គោលដៅរបស់យើងគឺមិនមែនគ្រាន់តែធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើននោះទេ ប៉ុន្តែត្រូវធ្វើឱ្យការរីកចម្រើននោះមានគុណភាព មានចីរភាព និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរយ៉ាងពិតប្រាកដ។

បើតាមលោក គីម ឆាងយ៉ុង បានលើកឡើងថា នៅក្នុងរយៈពេល៣០ឆ្នាំនេះប្រទេសទាំងពីរ កម្ពុជា-កូរ៉េ បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងទំនាក់ទំនងទ្វេភាគី រាប់ចាប់ទាំងការជំរុញការវិនិយោគ ការដោះដូរពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិសន្តិសុខ និងការជំរុញការ ការផ្លាស់ប្ដូរប្រជាជន និងប្រជាជនគួរជាទីសោមនស្ស។ តាមរយៈទំនាក់ទំនងដ៏ល្អនេះកម្ពុជា និងកូរ៉េ បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៤ ចំណុចនេះជាសមិទ្ធផលធំសម្បើមនៃទំនាក់ទំនងរយៈពេល៣០ឆ្នាមកនេះ។

ឯកអគ្គរដ្ឋទូតកូរ៉េ បានបន្ថែមថា ការរីកចម្រើនលើទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាការចាប់ផ្តើមនូវទំព័រសករាជថ្មី នៃដំណើរទៅមុខ។ លោកជឿជាក់ថាខួប៣០ឆ្នាំ នៃទំនាក់ទំនងការទូតនេះនឹងពង្រីកទៅ៣០ឆ្នាំខាងមុខទៀត ដែលដៃគូដ៏រឹងមាំ និងសម្បូរបែបផងដែរ៕