* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការ VECONAC នៅក្របខណ្ឌអាស៊ាន

26-10-2026 15:59

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ លើខ្លឹមសារលទ្ធផលការងារនៃដំណើរការរៀបចំលេខាធិការVECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន។

ជាកិច្ចចាប់ផ្តើម លោក សេង សំបាន អនុប្រធានក្រុមការងារធុរកិច្ច នៃលេខាធិការដ្ឋាន VECONAC ដែលបានដឹកនាំក្រុមការងារសមាគមទៅជួបប្រជុំជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗនេះ បានធ្វើរបាយការណ៍សង្ខេបនូវលទ្ធផលការងារជូនឯកឧត្តម គន់ គីម ពិនិត្យ និងផ្តល់មតិយោបល់។

នាឱកាសនោះលោក គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការជួបពិភាក្សាជាមួយមន្រ្តីបច្ចេកទេស លេខាធិការដ្ឋានអាស៊ាន ដើម្បីមានមូលដ្ឋានច្បាស់លាស់ និងទទួលបានការផ្តល់ជាយោបល់សម្រាប់ដំណើរការស្នើរៀបចំលេខាធិការអចិន្រ្តៃយ៍VECONAC ប្រចាំនៅអគ្គលេខាធិការដ្ឋានអាស៊ាន។

លោក គន់ គីម គូសបញ្ជាក់ថា កិច្ចការនេះពិតជាមានសារៈសំខាន់ និងជាកិត្តិយសសម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន VECONAC ២០២៦ ដែលសមាជិកទាំងអស់បានឯកភាព លើសំណើពិនិត្យលទ្ធភាពរៀបចំលេខាធិការអចិន្រ្តៃយ៍VECONAC ប្រចាំនៅអគ្គលេខាធិការដ្ឋានអាស៊ាន។

ដើម្បីពន្លឿននូវកិច្ចការនេះ លោក គន់ គីម បានណែនាំដល់ក្រុមការងារត្រូវពិនិត្យឱ្យបានម៉ត់ចត់អំពីធម្មនុញ្ញVECONAC ដោយព្យាយាមសម្របសម្រួលជាមួយបណ្តាប្រទេសជាសមាជិកផ្សេងទៀត ធ្វើយ៉ាងណាឱ្យសំណើមានភាពត្រឹមត្រូវ និងស្របតាមនីតិវិធី និងការកំណត់របស់អាស៊ានផងដែរ។

គួររំលឹកថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន VECONAC ២០២៦ រួមជាមួយសមាជិកVECONACទាំងអស់ អំឡុងចូលរួមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន បានឯកភាពរួមគ្នាលើកជាសំណើទៅលេខាធិការអាស៊ាន ដើម្បីបង្កើតលេខាធិការអចិន្រ្តៃយ៍VECONAC ប្រចាំនៅលេខាធិការដ្ឋានអាស៊ាន ក្នុងគោលបំណងរៀបចំឱ្យមានក្រុមការងារទទួលខុសត្រូវតាមដាន និងជំរុញលើផែនការយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ និងសកម្មភាពប្រចាំឆ្នាំរបស់សមាជិកទាំងអស់នៃVECONAC ឱ្យកាន់តែមានប្រសិទ្ធខ្ពស់ទៅដល់ការលើកកម្ពស់ជីវភាព និងសុខុមាលភាពអតីតយុទ្ធជន និងក្រុមគ្រួសារដែលរងគ្រោះដោយសង្គ្រាម៕