* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មូលនិធិជាតិជំនួយសង្គម រៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី «ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ និងពន្ធនាគារខេត្ត» នៅខេត្តរតនគីរី

26-10-2026 16:05

(ខេត្តរតនគីរី)៖ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ និងពន្ធនាគារខេត្ត ក្រោមអធិបតីភាព លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី និងលោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវានិងរបបឧបត្ថម្ភតាវកាលិក នៃមូលនិធិជាតិជំនួយសង្គម។

សមាសភាពអញ្ជើញចូលរួមនាឱកាសនេះ រួមមាន ថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ថ្នាក់ដឹកនាំមន្ទីរផែនការខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំពន្ធនាគារខេត្ត លោកប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមជាមួយនឹងលោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក មន្ត្រីកម្មវិធីពន្ធនាគារខេត្ត មន្រ្តីកម្មវិធីនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន ១២៥រូប។

មូលនិធិជាតិជំនួយសង្គម បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកនេះឡើង ក្នុងគោលបំណង ពង្រឹងសមត្ថភាព បំពេញនូវភាពស្រពិចស្រពិលក្នុងការអនុវត្តនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ប្រសិទ្ធភាព សង្គតិភាព និងនិរន្តរភាពនៃកម្មវិធី។

លោក កែវ សុភាព ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី បានលើកឡើងថា ខេត្តរតនគិរី មានក្រុង១ និងស្រុក៨ មាន ៥០ឃុំ សង្កាត់ មានគ្រួសារកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ប្រមាណ ១៥.០០០គ្រួសារ។ ក្នុងនាមជាប្រតិបត្តិការនៃការអនុវត្តកម្មវិធីជំនួយសង្គម សាខាមូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី ពិតជាត្រូវប្រចាំការសម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីនានា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនយ៉ាងគត់មត់ ពិសេស កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល។

លោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក បានមានប្រសាសន៍ក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលអាចឆ្លើយតបគ្រប់ជ្រុងជ្រោយស្របទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើតក្នុងផ្ទៃ រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមដែលមានភាពធន់ ព្រមទាំង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។

កម្មវិធីនេះផងដែរ គឺត្រូវបានធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គមដែលមានស្រាប់ចំនួន ៤ បញ្ចូលគ្នា រួមមាន៖ (១).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ (២).កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព (៤).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា(អាយុ ៦០ឆ្នាំឡើង) និងបញ្ចូលបន្ថែមនូវការឧបត្ថម្ភគោលគ្រួសារសម្រាប់គ្រួសារមានបណ្ណសមធម៌ទាំងអស់ និងការឧបត្ថម្ភសមាជិកគ្រួសារផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏ចូលជាកញ្ចប់ឧបត្ថម្ភតែមួយ។

លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្មវិធីជំនួយសង្គម របស់រាជរដ្ឋាភិបាល ដែលកំពុងមានវត្តមាននៅក្នុងក្របខណ្ឌខេត្តរតនគិរី មានចំនួន ៤កម្មវិធី រួមមាន (១)កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ (២)កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ(TVET) (៣)កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ឆ្នាំ នៅក្នុងពន្ធនាគារ និង(៤)កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ។ គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាននឹងកំពុងគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីធានាសម្រេចបាននូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ព្រមជាមួយគ្នានេះ រដ្ឋបាលខេត្ត បានធ្វើការពិនិត្យ តាមដាននិងសម្របសម្រួលដោះស្រាយបញ្ហានានា សំដៅផ្តល់អត្ថប្រយោជន៍ដល់ក្រុមគោលដៅ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានការឧបត្ថម្ភគ្រប់ៗក្រុមគ្រួសារ។ ក្នុងនាមរដ្ឋបាលខេត្ត នឹងបន្តជំរុញដល់ការអនុវត្ត និងការផ្សព្វផ្សាយ ក្នុងក្របខណ្ឌខេត្តទាំងមូល ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕