* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រយៈពេល​៩ខែ ដើមឆ្នាំ​២០២៨ គ្រោះថ្នាក់​ចរាចរណ៍​បាន​ស​ម្លា​ប់​ជីវិតមនុស្សជាង១ពាន់​នាក់

26-10-2026 16:47

(ភ្នំពេញ)៖ លោក​ឧត្តមសេនីយ៍ឯក ចែវ ហាក់ អគ្គស្នងការ​រងនគរបាល​ជាតិ បានគូសបញ្ជាក់ថា ក្នុងរយៈពេល​៩ខែ ដើមឆ្នាំ​២០២៨ គ្រោះថ្នាក់​ចរាចរណ៍​បាន​ស​ម្លា​ប់​ជីវិត មនុស្ស១,១៦០ នាក់ ខណៈ​ជា​មធ្យម​ចំនួន​អ្នក​ស្លា​​ប់៥​នាក់​ក្នុង​មួយ​ថ្ងៃ ក្នុងនោះចំនួន​អ្នក​ស្លាប់ភាគច្រើន លើ​អ្នកបើកបរ​ម៉ូតូ។

ថ្លែង​ក្នុង​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​បើកបរ នា​ព្រឹកថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៦នេះ លោក​ឧត្តមសេនីយ៍ឯក ចែវ ហាក់ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ តាម​របាយការណ៍​បាន​សង្កេត់​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍ មានការ​កើនឡើង​ពិសេស​នោះ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៦​នេះ មាន​អ្នក​ស្លា​ប់រ​ហូត​ដល់​១,១៦០​នាក់ នៅ​ទូ​ទាំង​ប្រ​ទេស។

តួលេខនេះ គឺបាន​ឆ្លុះ​បញ្ចាំង​ឃើញ​ថា ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺ​នៅ​មិន​ទាន់​ទទួលយក​បាន​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅឡើយ។ ពិសេស​នោះ​ការ​ប្រើប្រាស់​ម៉ូតូ​ដែល​មាន​ចំនួន​ខ្ពស់ រហូត​ដល់​៨៣% នៃ​គ្រោះថ្នាក់​ចរាចរណ៍ ផ្តើម​ចេញពី​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត​នេះ​តែ​ម្តង ដែល​មាន​អ្នក​ស្លា​ប់រ​ហូត​ដល់​៧០% មិន​ពាក់​មួ​យក​សុវត្ថិភាព​។

លោក​បាន​លើក​ឡើង​ថា សិក្ខាសាលា​ថ្ងៃនេះ មាន​គោលបំណង​ធំ គឺ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ជាមួយ​គ្នា​នោះ​ លោកក៏​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ត្រូវ​ប្រកាន់​ភ្ជាប់​ជា​និច្ច​នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ ដោយ​ធ្វើការ​បើកបរ​កុំ​ប្រថុយប្រថាន ដោយ​គ្រោះថ្នាក់​ដោយ​ការ​បើក​ដោយ​ល្បឿន​មាន​ចំនួន​៤៦% មិន​គោរព​សិទ្ធ​អាទិភាព​ចំនួន​២២%។ តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ អាច​ឆ្លុះ​បញ្ចាំងបាន​ថា ការ​គោរព​ច្បាប់​ចរាចរណ៍​របស់ប្រជាពលរដ្ឋមិន​ទាន់​អាច​ទទួលយក​នៅឡើយ៕