* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ប៉ិច សុខា ជំរុញការកសាងធនធានមនុស្ស លើការងារវាយតម្លៃផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ដើម្បីគុណភាពច្បាប់នៅកម្ពុជា

26-10-2026 21:14

(ភ្នំពេញ)៖ លោក ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈ​រដ្ឋ​មន្ត្រី អគ្គលេខាធិការ​ក្រុម​ប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជានាយកគម្រោងវាយតម្លៃផល​ប៉ះពាល់​នៃលិខិត​បទដ្ឋានគតិយុត្ត (RIA) បានជំរុញការកសាងធនធានមនុស្សលើការងារវាយតម្លៃផលប៉ះ​ពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដើម្បីគុណភាពច្បាប់នៅកម្ពុជា។

នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមការឧបត្ថម្ភពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថានទូតព្រីតថេនប្រចាំនៅកម្ពុជា បានបើកវគ្គ​បណ្តុះ​បណ្តាលគ្រូបង្គោល ស្តីពីការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។

ថ្លែងនៅក្នុងពិធីនេះ លោក ប៉ិច សុខា បានថ្លែងអំណរគុណធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងចក្រភពអង់គ្លេស ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាល​គ្រូបង្គោល​លើ​ការ​ងារ RIA ដើម្បីកសាងធនធានមនុស្សកម្ពុជាឱ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការបង្រៀន​ការងារ RIA ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ។

RIA គឺជាឧបករណ៍សំខាន់សម្រាប់រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដោយ​ផ្អែកលើភស្តុតាង។ RIA អាចជួយកំណត់បញ្ហា វិភាគជម្រើស វាយតម្លៃផលប៉ះពាល់ និងជ្រើសរើសដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ខ្ពស់ដល់សង្គម។

លោក ប៉ិច សុខា បានគូសបញ្ជាក់ថា កម្ពុជា បានដើរដល់បង្គោលចរមួយក្នុង​ការពង្រឹង​ការ​អនុវត្ត RIA ឱ្យមានគុណភាពបន្ថែមទៀត។ ដូច្នេះវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែ​ផ្តល់​ចំណេះដឹងបច្ចេកទេសបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាព​ដើម្បី​ក្លាយ​ជាគ្រូបង្គោល អាចបង្រៀន និងការផ្ទេរចំណេះដឹងទៅដល់អ្នកដទៃប្រកប​ដោយ​ប្រសិទ្ធ​ភាព។

លោក ប៉ិច សុខា បានសង្កត់ធ្ងន់ថា «គោលបំណងរបស់យើង មិនមែនដើម្បីបង្កើត​លិខិ​ត​បទ​​ដ្ឋានគតិយុត្ត ឱ្យបានកាន់តែច្រើននោះទេ ប៉ុន្តែដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តឱ្យ​កាន់​តែមានគុណភាពខ្ពស់»។

ក្នុងឱកាសនោះ លោក ប៉ិច សុខា បានសំណូមពរដល់សិក្ខាកាមទាំងអស់ ចូលរួមសិក្សា​ឱ្យ​បានទៀងទាត់ និងចូលរួមអនុវត្តលំហាត់ឱ្យបានពេញលេញ ព្រោះថាភាពជោគជ័យ​នៃវគ្គ​បណ្តុះបណ្តាលនេះ មិនត្រូវវាស់វែងត្រឹមចំនួនសិក្ខាកាម ឬវិញ្ញាបនបត្រនោះទេ ប៉ុន្តែត្រូវ​វាស់​វែងអំពីសមត្ថភាពជាក់ស្តែងរបស់បុគ្គលម្នាក់ៗ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ
តើមានសមត្ថភាពប៉ុណ្ណាក្នុងការទៅបណ្តុះបណ្តាលអ្នកដទៃដែរទេ?

ក្នុងឱកាសនោះ លោក ប៉ិច សុខា បានបង្ហាញមានសុទិដ្ឋិនិយមថា កម្ពុជា នឹងមាន​សមត្ថ​ភាពគ្រប់គ្រាន់ក្នុង​ការ​លើកកម្ពស់ការងារ RIA និង GRP ឱ្យបានមានល្បឿន​បន្ថែម​ទៀត ដើម្បីធានាឱ្យគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត​ក្នុងប្រទេស មានសង្គតិភាព កាត់បន្ថយការជាន់សមត្ថកិច្ចគ្នា កាត់បន្ថយបន្ទុកចំណាយមិនចាំបាច់ លើកកម្ពស់ការប្រកួតប្រជែង បង្កើនប្រសិទ្ធភាព អាចជឿជាក់បាន និងសមធម៌ ស្របតាម​បរិបទប្រទេសកម្ពុជា និងឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០៕