* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក រ័ត្ន ស្រ៊ាង ព្រមជាមួយក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ រួមគ្នាជួយរៀបចំពិធីជួបជុំសម្តែងកតញ្ញូតាធម៌ចំពោះអតីតលោកគ្រូ-អ្នកគ្រូ យ៉ាងកក់ក្តៅ!

27-10-2026 09:17

(ភ្នំពេញ)៖ ស្មារតីដឹងគុណ និងកតញ្ញូតាធម៌ ដែលជាតម្លៃវប្បធម៌ដ៏ប្រពៃថ្លៃថ្លារបស់ជនជាតិខ្មែរ ត្រូវបានស្តែងចេញយ៉ាងច្បាស់នៅក្នុងពិធីជួបជុំដ៏មានអត្ថន័យមួយ រវាងអតីតសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាក់ទូក (ជំនាន់ឆ្នាំ ១៩៨០-១៩៨៨)។ ពិធីជួបជុំពិសាអាហារដ៏កក់ក្តៅនេះ បានប្រព្រឹត្តទៅនាពេលព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ក្រោមការរៀបចំរបស់ ឯកឧត្តម រ័ត្ន ស្រ៊ាង ព្រមជាមួយក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ បានគោរពអញ្ជើញអតីតលោកគ្រូ អ្នកគ្រូ ដ៏មានព្រហ្មវិហារធម៌ចំនួន ៣០នាក់ និងមានការចូលរួមពី ឯកឧត្តម គី តិច, ឯកឧត្តម ដួង អេលីត, ឯកឧត្តម ទូច ស៊ុនណារី, ឯកឧត្តម ឃាង សេង ព្រមទាំងមិត្តភក្តិអតីតសិស្សរួមជំនាន់យ៉ាងច្រើនកុះករមកចូលរួមប្រកបដោយភាពស្និទ្ធស្នាល និងរីករាយ។

ការជួបជុំគ្នានៅថ្ងៃនេះ មិនត្រឹមតែជាការរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងចំណងមិត្តភាពដ៏ល្អបរិសុទ្ធកាលពីវ័យកុមារនៅក្នុងបរិវេណវិទ្យាល័យបាក់ទូកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីទឹកចិត្តគោរព ដឹងគុណ និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ ដែលធ្លាប់បានខិតខំប្រឹងប្រែងលះបង់ អប់រំទូន្មាន និងបង្ហាត់បង្ហាញចំណេះវិជ្ជាដល់សិស្សានុសិស្ស រហូតទទួលបានជោគជ័យក្នុងជីវិត និងការងាររៀងៗខ្លួននាពេលបច្ចុប្បន្ន។

ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើងដោយ ឯកឧត្តម រ័ត្ន ស្រ៊ាង តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា។ សកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា «សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»៕