* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ រៀបចំការប្រកួតគណិតវិទ្យាកម្រិត មធ្យមសិក្សាប្រចាំរាជធានីភ្នំពេញ ផ្តល់ឱកាសឱ្យសិស្សពីសាលានានា បង្ហាញសមត្ថភាពគណិតវិទ្យា

27-10-2026 09:42

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP)ដែលជាសាលាផ្តល់ការអប់រំកម្រិតអន្តរជាតិ នឹងរៀបចំការប្រកួតគណិតវិទ្យាកម្រិតមធ្យម​សិក្សា ប្រចាំរាជធានីភ្នំពេញ (Phnom Penh Intermediate Math Competition) ផ្តល់ឱកាសឱ្យសិស្សពីសាលានានាបានបង្ហាញសមត្ថភាពផ្នែកគណិតវិទ្យា។

ខួរក្បាលដ៏ឆ្នើមមិនត្រឹមតែអាចដោះស្រាយចំណោទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះគិត​ប្រកប​ដោយភាពច្នៃប្រឌិត ហ៊ានប្រឈមនឹងគំនិតថ្មីៗ និងសម្រេចបានសមិទ្ធផលកាន់តែធំធេង​តាម​រយៈ​កិច្ចសហការជាក្រុម។ ការប្រកួតគណិតវិទ្យា ដែលសាលា AISPP រៀបចំឡើង​នេះ នឹងប្រមូលផ្តុំ​សិស្សឆ្នើមៗ​ផ្នែកគណិតវិទ្យាមកពីសាលាអន្តរជាតិនានា​ទូទាំងរាជធានី​ភ្នំពេញ ដើម្បីចូលរួមក្នុងការប្រកួត​ប្រជែងពេញមួយថ្ងៃ ដែលផ្តោតលើការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងការប្រកួត​ប្រជែងប្រកបដោយមិត្តភាព។

តើមានអ្វីខ្លះដែលកំពុងរង់ចាំបេក្ខជន? ការប្រកួតនេះមានចំនួន ៤វគ្គ ដែល​ពោរ​ពេញ​ដោយ​ចំណោទគណិតវិទ្យាដ៏គួរឱ្យរំភើប។ ក្រុមនីមួយៗមានសមាជិក ៣នាក់ ដោយមានសិស្ស​ម្នាក់​មកពីថ្នាក់ទី៨ ម្នាក់មកពីថ្នាក់ទី៩ និងម្នាក់មកពីថ្នាក់ទី១០។

ការប្រកួតពិសេសជាក្រុមចម្រុះសាលា ដែលលើកទឹកចិត្តឱ្យសិស្សមកពីសាលាផ្សេងៗគ្នា សហការគ្នា ផ្លាស់ប្តូរចំណេះដឹង និងបង្កើតចំណងមិត្តភាពថ្មីៗ។

ដើម្បីទទួលបានព័ត៌មានលំអិតសូមទាក់ទងតាមទូរសព្ទ៖ 011 888 301
https://www.facebook.com/share/p/1JYqsNR5wZ/