* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាល កែសម្រួលប្រាក់ឈ្នួលជាប់ភាគទាន ប.ស.ស. ដោយកំណត់អប្បបរមា ៦០ម៉ឺនរៀល និងពិដាន ១,៥លានរៀល

27-10-2026 11:56

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចចេញប្រកាសអន្តរក្រសួងរួមគ្នាមួយ ស្តីពីការកែសម្រួលកម្រិតអប្បបរមានិងពិដាននៃប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ដោយបានកំណត់ប្រាក់ឈ្នួលជាប់ភាគទានអប្បបរមាចំនួន ៦០ម៉ឺនរៀល និងប្រាក់ឈ្នួលជាប់ភាគទានពិដានចំនួន ១,៥លានរៀល។

យោងតាមប្រកាសអន្តរក្រសួង ចុះហត្ថលេខារួមគ្នាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងប្រការ១ ថា ប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ត្រូវបានកំណត់ឡើងវិញ ក្នុងនោះកម្រិតអប្បបរមា (ទាបបំផុត) គឺ ៦០០ ០០០ រៀល និងកម្រិតពិដាន (ខ្ពស់បំផុត) គឺស្មើនឹង ១ ៥០០ ០០០ រៀល។

នៅក្នុងប្រការ២ នៃប្រកាសអន្តរក្រសួងដដែល បានគូសបញ្ជាក់ពីវិសាលភាពនៃការអនុវត្តថា កម្រិតប្រាក់ឈ្នួលជាប់ភាគទានថ្មីនេះ ត្រូវអនុវត្តចំពោះបុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស នាវាសមុទ្រ ព្រមទាំងអ្នកបម្រើការងារក្នុងផ្ទះផងដែរ។

ការសម្រេចដាក់ចេញនូវការកែសម្រួលកម្រិតប្រាក់ឈ្នួលជាប់ភាគទាននាពេលនេះ ធ្វើឡើងផ្អែកលើសំណើរបស់ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម សំដៅធានានិរន្តរភាពនៃមូលនិធិសន្តិសុខសង្គម ក៏ដូចជាលើកកម្ពស់ការគាំពារសង្គម និងការផ្តល់តាវកាលិកផ្សេងៗជូនបងប្អូនកម្មករ និយោជិត និងសមាជិក ប.ស.ស. ឱ្យកាន់តែឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការវិវត្តសេដ្ឋកិច្ច-សង្គម។

ប្រាក់ឈ្នួលជាប់ភាគទាន (ឬប្រាក់បៀវត្សជាប់ភាគទាន) សំដៅលើប្រាក់ឈ្នួលមុនកាត់ពន្ធរបស់កម្មករនិយោជិត ដែលត្រូវបានយកមកគណនាដើម្បីបង់ភាគទានចូលទៅក្នុង ប.ស.ស. (បេឡាជាតិសន្តិសុខសង្គម) តាមការកំណត់របស់ច្បាប់។

ប្រាក់ភាគទានដែលបានបង់ពីប្រាក់ឈ្នួលនេះ នឹងយកទៅប្រើប្រាស់ដើម្បីផ្តល់ជាតាវកាលិក ឬអត្ថប្រយោជន៍នានា ដូចជា សេវាព្យាបាលសុខភាព ប្រាក់បំណាច់ពេលឈឺថ្កាត់ និងប្រាក់សោធននិវត្តន៍ដល់សមាជិក ប.ស.ស។

ដោយឡែកប្រាក់ឈ្នួលជាប់ភាគទានពិដាន (ឬប្រាក់ឈ្នួលពិតាន) គឺជាកម្រិតប្រាក់ឈ្នួល​អតិបរមា (ខ្ពស់បំផុត) ដែលត្រូវបានកំណត់ដោយច្បាប់ ឬបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការគណនាទឹកប្រាក់ត្រូវបង់ភាគទាន។

មានន័យថា បើទោះបីជាកម្មករនិយោជិតមានប្រាក់ឈ្នួលជាក់ស្តែងខ្ពស់ជាង​កម្រិតពិដាន​នេះក៏ដោយ ក៏ទឹកប្រាក់ដែលត្រូវយកមកគណនាដើម្បីកាត់បង់ភាគទាន ប.ស.ស. ត្រូវ​កម្រិត​ត្រឹមចំនួនពិដានដែលកំណត់ប៉ុណ្ណោះ។ ចំណែកឯប្រាក់ឈ្នួល​ផ្នែកដែល​លើស​ពី​ពិដាន មិនត្រូវបានរាប់បញ្ចូលក្នុងការគណនាភាគទានកាតព្វកិច្ចឡើយ៕