* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិ​ ស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី

27-10-2026 12:25

(យេរាវ៉ាន់-អាមេនី)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា​ រួមមានថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិរក្ស តំណាងបណ្តាញយុវជន ស្រ្តី សហគមន៍ជនជាតិដើមភាគតិច និងវិស័យឯកជនមួយចំនួនទៀត ដើម្បីចូលរួមក្នុងសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរាវ៉ាន់ ប្រទេសអាមេនី។

សន្និសីទកំពូលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាលើកិច្ចការពារជីវៈចម្រុះ និងធនធានធម្មជាតិរបស់កម្ពុជា ជាមួយបណ្តារដ្ឋភាគី និងសហគមន៍អន្តរជាតិ ក្រោមប្រធានបទធ្វើសកម្មភាពដើម្បីធម្មជាតិ “Taking Action for Nature”។

នៅក្នុងឱកាសនៃសន្និសីទដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដើម្បីបង្ហាញគោលនយោបាយ យុទ្ធសាស្រ្ត និងសកម្មភាពរបស់កម្ពុជា ដល់បណ្តារដ្ឋភាគី និងសហគមន៍អន្តរជាតិអំពី៖

*កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា៖ សកម្មភាពជាយុទ្ធសាស្ត្រ និងជាក់ស្តែងក្នុងកិច្ចការពារ ការអភិរក្ស និងការស្តារធនធានធម្មជាតិ និងជីវៈចម្រុះឡើងវិញ និងការប្រើប្រាស់ប្រកបដោយចីរភាពនៅក្នុងប្រទេស។

*ការរួមចំណែកសកល៖ ការចូលរួមយ៉ាងសកម្មជាមួយបណ្តារដ្ឋភាគី សហគមន៍អន្តរជាតិ ក្នុងចលនា ទប់ស្កាត់នូវការបាត់បង់ ព្រមទាំងស្តារឡើងវិញធនធានធម្មជាតិ និងជីវៈចម្រុះ ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។

*យុទ្ធសាស្ត្រជីវៈចម្រុះ NBSAP 2026-2030៖ ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំរបស់ភាគីកម្ពុជា ក្នុងការអនុវត្តក្របខ័ណ្ឌការងារជីវៈចម្រុះសកល គន់មីង-ម៉ុងរ៉េអាល់» (Kunming-Montreal Global Biodiversity Framework)
ដើម្បីឆ្លើយតបទៅនឹងគោលបំណងចំបងទាំង៣របស់កម្ពុជាដែលមានចែងក្នុងNBSAP។

បន្ថែមលើនេះ ក្នុងកំឡុងពេលចូលរួមមហាសន្និសីទនេះ​លោករដ្ឋមន្ត្រី និងតំណាងរដ្ឋមន្រ្តី ក៏នឹងទទួលជួបពិភាក្សាការងារទ្វេភាគី និងពហុភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត តំណាងអង្គការដៃគូអន្តរជាតិមួយចំនួន និងចូលរួមប្រជុំKBF ក្នុងនាមជាសមាជិកក្រុមប្រឹក្សាKBFផងដែរ។ កិច្ចពិភាក្សាទាំងនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងរកការគាំទ្រ កៀរគរហិរញ្ញវត្ថុ និងបង្ហាញពីចំណងមិត្តភាព ក៏ដូចជាជំហររួមគ្នាតែមួយរបស់កម្ពុជាជាមួយពិភពលោក ក្នុងការឆ្លើយតបនិងដោះស្រាយវិបត្តិបរិស្ថានរួម។

សួមបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ក៏ជាការឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ «ក្របខ័ណ្ឌការងារជីវៈចម្រុះសកល គន់មីង-ម៉ុងរ៉េអាល់» (Kunming-Montreal Global Biodiversity Framework) ដែលជាផែនការសកម្មភាពសកលក្នុងការស្តារ និងការពារធម្មជាតិឱ្យរស់ឡើងវិញ។ ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ កម្ពុជារក្សាបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិ និងចូលរួម ឆ្លើយតបទៅនឹងវិបត្តិបរិស្ថានសកល។

សន្និសីទ COP17 លើកនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-៣០ ខែតុលា ឆ្នាំ២០២៧ នៅប្រទេសអាមេនី ដោយមានមេដឹកនាំ តំណាងរាជរដ្ឋាភិបាល រដ្ឋាភិបាល ប្រទេសសមាជិកចំនួន ១៩៦ប្រទេស ព្រមទាំងមានការចូលរួមពី អ្នកជំនាញ អ្នកស្រាវជ្រាវ គ្រឹះស្ថានសិក្សា អប់រំ ដៃគូសហការ អភិរក្ស ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបប្រមាណ ១៥,០០០នាក់ ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តលើផែនការសកម្មភាព ក្នុងការការពារជីវៈចម្រុះសកលឱ្យមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕