* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ្រឿងបរិក្ខារព្រះសង្ឃតាមព្រះវិន័យ បានដាក់តាំងបង្ហាញ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

27-10-2026 14:15

(សៀមរាប)៖ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ និងតម្កល់ឯកសារ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំដាក់តាំងបង្ហាញអំពីគ្រឿងបរិក្ខាររបស់ព្រះសង្ឃ ដែលប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ តាមពុទ្ធប្បញ្ញត្តិ ក្នុងព្រះវិន័យបិដក អំពីអដ្ឋបរិក្ខារ គឺគ្រឿងប្រើប្រាស់ទាំង៨យ៉ាង ដែលភិក្ខុគ្រប់ព្រះអង្គត្រូវតែមាន និងរក្សាទុកឱ្យបានគ្រប់គ្រាន់ ក្នុងការប្រតិបត្តិធម៌ប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

លោក វង្ស សាវុទ្ធី អ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានបង្ហាញថា គ្រឿងបរិក្ខារសំខាន់ៗរបស់ព្រះសង្ឃដែលដាក់តាំងបង្ហាញនេះ មានអដ្ឋបរិក្ខារទាំង៨យ៉ាងតាមពុទ្ធប្បញ្ញត្តិ និងបរិក្ខារចោឡៈ ឬបរិក្ខាររាយរង ដែលជាបរិក្ខារចាំបាច់ផ្សេងទៀត សម្រួលដល់ការគង់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃ។

អដ្ឋបរិក្ខារទាំង៨យ៉ាងនោះមានដូចជា៖ សង្ឃាដី ចីវរ ឬឧត្តរាសង្គ ស្បង់ ឬអន្តរវាសកៈ បាត្រ កាំបិតកោររួមបញ្ចូលទាំងស្រោម និងថ្មសំលៀង ម្ជុលរួមបញ្ចូលទាំងអំបោះ និងបំពង់ម្ជុល កាយពន្ធន ឬវត្ថពន្ធចង្កេះ និងធម្មក្រក(តម្រងទឹក)។ នៅមានបរិក្ខារចោឡៈ ឬបរិក្ខាររាយរងរួមមានដូចជា៖ សាដក ឬសំពត់ងូត វត្ថពន្ធទ្រូង ឬឧរពន្ធន ថង់ អង្ស័ក ផ្លិត មុងធុតង្គ ឆត្រ ឧបាហន(ស្បែកជើង)ជាដើម បរិក្ខាររាយរងនេះមានក៏បានអត់ក៏បាន ព្រោះពុំមានក្នុងពុទ្ធប្បញ្ញត្តិនោះទេ។

លោកក៏បញ្ជាក់ឡើងវិញដែរថា គោលបំណងនៃការស្រាវជ្រាវនឹងតាំងបង្ហាញនេះគឺដើម្បីឲ្យសិស្សនិស្សិត និងសាធារណជនបានស្គាល់ និងស្វែងយល់អំពីសង្ឃបរិក្ខារ ដែលមានលក្ខណៈត្រឹមត្រូវតាមព្រះវិន័យ ព្រោះថាគ្រឿងបរិក្ខារខ្លះ មានតែក្នុងព្រះវិន័យទេ ពុំមានប្រើប្រាស់ទៀតឡើយ ដោយសារបរិបទគង់នៅរបស់ព្រះសង្ឃសព្វថ្ងៃ សម្បូរបែបផង។

លោក ភួយ សាវឿត អនុប្រធានការិយាល័យសារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ ក៏បានលើកឡើងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តែងតែយកចិត្តទុកដាក់ថែរក្សាអភិរក្ស បុរាណវត្ថុ និងរៀបចំតាំងពិព័រណ៍បង្ហាញរាល់សមិទ្ធផលប្រវត្តិសាស្ត្រនានា ដែលទទួលបានពីការសិក្សាកំណាយស្រាវជ្រាវ ក្នុងគោលបំណងចង់បង្ហាញដល់សាធារណជនទូទៅ មកសិក្សាស្វែងយល់។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកជូនសាធារណជនទូទៅចូលទស្សនា ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨៖៣០នាទី ដល់ម៉ោង៤៖០០នាទីល្ងាច៕