* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រជាពលរដ្ឋខេត្តរតនគិរី ចំនួន២៥គ្រួសារ ទទួលបានការគាំពារពីរាជរដ្ឋាភិបាល ក្នុងកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

27-10-2026 14:18

(រតនគិរី)៖ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ២៥គ្រួសារ ក្នុងគម្រោង (ផ.ក.អ.) នៅបរិវេណសាលាខេត្តនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ថ្លែងថា កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព និងបង្កើនប្រសិទ្ធភាព ផលិតភាព នៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ ពិតប្រាកដដែលគ្មានដីលំនៅឋាននិងដីកសិកម្ម និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ កម្មវិធីនេះនឹងផ្តល់ដីនៅក្នុងតំបន់មួយចំនួន ដល់អ្នកក្រីក្រគ្មានដីពិតប្រាកដប្រកបដោយសមធម៌។

លោកអភិបាលខេត្តបន្តថា ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ក្នុងចំណោម ១២៥គ្រួសារ នៅខេត្តរតនគិរី ត្រូវបានត្រួតពិនិត្យជាបុគ្គល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារទទួលបានផ្ទះ១ខ្នង, ដីចំនួន៣ហិកតា, សម្ភារធ្វើកសិកម្ម និងគ្រប់ពូជដំណាំផ្សេងៗជាច្រើនមុខទៀត។ ដោយឡែកសម្រាប់អ្នកដាក់ពាក្យស្នើសុំដីដែលនៅសល់ពុំទាន់មានសំណាងជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋដែលទទួលបានដីបានសម្តែងនូវក្តីរំភើបរីករាយ និងគាំទ្រយ៉ាងក្លៀវក្លា ចំពោះគម្រោងផ្តល់ដីនេះ និងបានគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រពិតប្រាកដមានឱកាសទទួលបានដី សម្រាប់បង្កបង្កើនផលប្រកបដោយភាពកក់ក្តៅ។

សូមបញ្ជាក់ថា អ្នកដាក់ពាក្យស្នើសុំដីទូទាំងប្រទេសមានចំនួនសរុប ១២,៣២៩គ្រួសារ ក្នុងនោះប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី បានដាក់ពាក្យស្នើសុំដីមានចំនួន ៦២៤គ្រួសារ។ លេខាធិការដ្ឋាន (ផ.ក.អ.) បានរៀបចំចាប់ឆ្នោតជុំទី១ សម្រាប់អ្នកដាក់ពាក្យស្នើសុំដីក្នុងកម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដោយជ្រើសរើសយកអ្នកមានសំណាងចំនួន ២,៥០០គ្រួសារ នៅតាមរាជធានី ខេត្ត ក្នុងនោះ ខេត្តរតនគិរី ចំនួន ១២៥គ្រួសារ៕