* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅស្រុកក្រគរ៖ ប្រជាពលរដ្ឋលើកឡើងបញ្ហា ៣១ករណី

27-10-2026 15:33

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃអង្គារ ១រោជ ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលាស្រុកក្រគរ ក្នុងគោលបំណងប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន យកមកពិភាក្សា ស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យបានចំគោលដៅ ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងទាន់ពេលវេលា។

អង្គវេទិកាទាំងមូលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្ត ដោយបានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមវាគ្មិនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការការិយាល័យជុំវិញស្រុក មេឃុំ តំណាងវិស័យឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ ប្រមាណជាង ៣០០នាក់។

ថ្លែងនៅក្នុងឱកាសនោះ លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វេទិកានាថ្ងៃនេះពិតជាបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមសហការ និងជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីទទួលបាននូវលទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានគូសបញ្ជាក់បន្ថែមថា វេទិកានេះផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់មានសិទ្ធិស្មើៗគ្នា ក្នុងការទទួលបានព័ត៌មានស្តីពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក។ ប្រជាពលរដ្ឋអាចលើកឡើងដោយផ្ទាល់អំពីបញ្ហាប្រឈម សុខទុក្ខ និងសំណូមពរផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ជូនទៅកាន់អាជ្ញាធរស្រុក ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងរកដំណោះស្រាយ។

លោកបន្តថា រាល់មតិយោបល់ សំណួរ និងសំណូមពរ គឺជាធាតុចូលដ៏មានតម្លៃ និងជាសក្តានុពលដ៏ធំធេងដែលជួយឱ្យអាជ្ញាធរគ្រប់ថ្នាក់អាចឆ្លុះបញ្ចាំងពីចំណុចខ្វះខាត និងកំណត់បាននូវបញ្ហាអាទិភាពពិតប្រាកដ។ ចំពោះករណីដែលមិនទាន់អាចដោះស្រាយបានភ្លាមៗក្នុងវេទិកា អាជ្ញាធរស្រុក មន្ទីរជំនាញ និងរដ្ឋបាលខេត្ត នឹងស្រង់យកទៅពិភាក្សាជម្រៅបន្ថែម ដើម្បីដោះស្រាយជូននៅពេលក្រោយ ដោយដាច់ខាត «មិនទុកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចោល ឬគេចវេសឡើយ»។

នៅក្នុងឱកាសនោះដែរ លោក ងួន ប៉ោសេង អភិបាលរងខេត្ត បានពាំនាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងបានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ទាំង៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ត្រូវខិតខំជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងតម្លាភាព ដោយត្រូវយល់ដឹង និងលុបបំបាត់ឱ្យបានដាច់ខាតនូវអំពើពុករលួយ ដែលអាចកើតមានក្នុងការធ្វើលិខិតស្នាមផ្សេងៗ។

លោកបន្ថែមថា មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្តូរឥរិយាបថពី «អ្នកគ្រប់គ្រង ឬមន្ត្រី» ទៅជា «អ្នកបម្រើសេវា» ដោយត្រូវចាត់ទុកថា «ប្រជាពលរដ្ឋគឺជាចៅហ្វាយរបស់យើងទាំងអស់គ្នា»។

ចំពោះសំណួរ និងសំណូមពរ ព្រមទាំងក្តីកង្វល់ ទាំងផ្ទាល់មាត់ និងលិខិត ដែលប្រជាពលរដ្ឋបានលើកឡើង មានសរុបចំនួន៣១ករណី ពាក់ព័ន្ធនឹងវិស័យសុខាភិបាល, វិស័យអភិវឌ្ឍន៍ជនបទ, វិស័យផែនការ, រដ្ឋបាលស្រុកក្រគរ, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, វិស័យសាធារណការ, វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, វិស័យអប់រំ, វិស័យធនធានទឹក, វិស័យស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងនោះអាជ្ញាធរ និងមន្ទីរជំនាញ ដោះស្រាយបាន១៣ករណី និង១៨ករណីទៀត ត្រូវដាក់បញ្ចូលក្នុងគម្រោងផែនការ ដើម្បីផ្ញើជូនទៅក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត លោក ម៉ៅ សាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋបាលស្រុកក្រគរ និងអ្នកពាក់ព័ន្ធនានា ដែលបានជួយសម្របសម្រួលវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕