* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាល នៅខេត្តសៀមរាប

27-10-2026 16:03

(សៀមរាប)៖ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានបើកយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសស្តង់ដាផលិតផល ហាឡាលកម្ពុជា ក្រោមវត្តមានរបស់លោក កៅ អ៉ីមរ៉ន រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងជា សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក កៅ អ៉ីមរ៉ន បានលើកឡើងថា យុទ្ធនាការនេះ គឺជាគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចខិតខំផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ដែលនឹងចូលរួមជាសារវន្ត ក្នុងការលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក។

លោកបានបន្តថា ការជំរុញការចុះបញ្ជីផលិតផលហាឡាល មិនមែនជាការបង្កើនបន្ទុកដល់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម អាជីវកម្មនោះទេ។ ផ្ទុយទៅវិញ ជាការចូលរួមជំរុញការបង្កើនតម្លៃបន្ថែម និងការជឿទុកចិត្តមកលើសេវាកម្ម និងផលិតផលក្នុងស្រុក ដោយមានការបញ្ជាក់បច្ចេកទេសស្ត ង់ដាផលិតផលហាឡាលកម្ពុជា លើអនុលោមភាព អនាម័យ គុណភាព និងស្តង់ដា អនុលោមតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ និងលក្ខណ្ឌម្រូវតាមសាសនាឥស្លាម។

លោកបញ្ជាក់ថា ជាការកត់សម្គាល់ ការចុះបញ្ជីផលិតផលហាឡាលកម្ពុជា មានចំនួនកើនឡើងជាបន្តបន្ទាប់ពោល គឺក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា កើនឡើងជាមធ្យមប្រហែល ១៦% ក្នុង១ឆ្នាំ។

លោកបន្តថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ នាយកដ្ឋានកិច្ចការហាឡាល ដែលជាលេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. បានចេញវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ចំនួន ១២១ វិញ្ញាបនបត្រ និងមានផលិតផល ចំនួន ៩១៩ ផលិតផល មានដូចជា៖ ម្ហូបអាហារ ភេសជ្ជៈ ភោជនីយដ្ឋាន អាហារដ្ឋាន គ្រឿងសម្អាង និងសត្តឃាតដ្ឋាន។

លោក កៅ អ៉ីមរ៉ន សង្ឃឹមថា យុទ្ធនាការនាថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយ ដើម្បីស្វែងយល់ និងធ្វើការរួមគ្នាជំរុញលើកកម្ពស់កិច្ចការហាឡាលកម្ពុជា និងចូលរួមផ្សព្វផ្សាយបន្តទៅដល់ភាគីពាក់ព័ន្ធ ដែលមានបំណងចង់ដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ជាពិសេស ការចូលរួមក្នុងវគ្គសំណួរ-ចម្លើយ ឱ្យបានផុលផុស ដើម្បីអាចទទួលបាននូវការយល់ដឹងបន្ថែម និងជម្រះនូវមន្ទិលនានា ក្នុងការអនុវត្តជាក់ស្តែង។

លោក អ៉ឹង គឹមលាង បានលើកឡើងថា ស្លាកសញ្ញា «ហាឡាល» (Halal Logo) គឺជាសញ្ញាសម្គាល់ផ្លូវការដែលបិទ ឬបោះពុម្ពលើផលិតផល ម្ហូបអាហារ ភេសជ្ជៈ វត្ថុធាតុដើម ឬសេវាកម្មផ្សេងៗ ដែលបញ្ជាក់ថាផលិតផលទាំងនោះ «អនុញ្ញាត ឬត្រឹមត្រូវស្របតាមច្បាប់ និងគោលការណ៍នៃសាសនាឥស្លាម» ហើយជនជាតិមូស្លីមអាចបរិភោគ ឬប្រើប្រាស់បានដោយសុវត្ថិភាព និងភាពស្ងប់ចិត្ត។

លោកបានបន្តថា ការប្រើប្រាស់ស្លាកសញ្ញាហាឡាល មានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ បង្កើននូវតម្រូវការ និងការប្រើប្រាស់ផលិតផលច្រើនឡើង ព្រមទាំង ការដោះដូរពាណិជ្ជកម្មក៏កាន់តែសកម្ម និងកើនឡើងតាមរយៈទំនុកចិត្តលើផលិតផលចំពោះអ្នកប្រើប្រាស់ ដែលជាសាសនិកឥស្លាមក្នុងប្រទេសក្នុងតំបន់(អាស៊ាន) និងពិភពលោក។

សូមជម្រាបថា គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីឱ្យសាធារណជន ម្ចាស់អាជីវកម្ម និងសហគ្រាសបានយល់ដឹងពីការកែសម្រួលនីតិវិធីថ្មីៗ ដែលផ្ដល់ភាពងាយស្រួលជាងមុន ដូចជាការបង្រួមពេលវេលាចុះបញ្ជីមកត្រឹម ៦០ថ្ងៃ, ការពង្រីកសុពលភាពវិញ្ញាបនបត្រដល់ ២ឆ្នាំ និងការអនុញ្ញាតឱ្យរូបវន្តបុគ្គលអាចស្នើសុំចុះបញ្ជីបាន ព្រមទាំងជួយបង្កើនការបញ្ជ្រាបការយល់ដឹង ដើម្បីផ្សព្វផ្សាយដល់សង្គម និងធុរជនឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពី កិច្ចការហាឡាល និងអត្ថប្រយោជន៍សេដ្ឋកិច្ច នៃការប្រើប្រាស់ស្លាកសញ្ញា «ហាឡាលកម្ពុជា» ក្នុងការជួយពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស៕