* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពលរដ្ឋរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សប្បាយរីករាយដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ បន្ទាប់ពីទន្ទឹងរង់ចាំជាយូរឆ្នាំ

27-10-2026 16:20

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅជាប់របងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្ដែងការរំភើបរីករាយយ៉ាងខ្លាំងដោយមិននឹកស្មានដល់ថា ខ្លួនទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានប្រគល់ដីកម្មសិទ្ធិស្របច្បាប់នេះ ជូនពួកគាត់។

ប្រជាពលរដ្ឋរស់នៅភូមិចំនួន១០ នៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងតំបន់ឆ្កៀលជុំវិញ ព្រលានអាកាសយានដ្ឋានភ្នំពេញ ស្ថិតក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ ភូមិព្រៃព្រីងខាងត្បូង១ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ភួង សុធា នៅភូមិព្រៃទា២ ទើបទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយសារខ្លួនបានទទួលប្លង់កម្មសិទ្ធិ បន្ទាប់ពីទន្ទឹងរងចាំជាយូរឆ្នាំ និងមិននឹកស្មានថា ទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ ព្រោះដីរបស់ខ្លួនជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាដីមិនអាចចេញប្លង់បាន។ លោកបានបញ្ជាក់ថា ប្លង់កម្មសិទ្ធិនេះ នឹងជួយលោកនិងក្រុមគ្រួសារបានច្រើន ដោយសារអាចយកទៅធ្វើជាទ្រព្យបញ្ចាំ សម្រាប់ខ្ជីធនាគារ យកប្រាក់ធ្វើដើមទុនរកស៊ី និងជួយលុបបំបាត់ទំនាស់ដីធ្លីផងដែរ។

បន្ថែមលើនេះ ក្នុងនាមលោក ភួង សុធា ជាប្រជាពលរដ្ឋភូមិព្រៃទា២ បានថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជួយសម្របសម្រួល ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនដល់ប្រជាជន ដែលបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់គ្នា។

ប្រជាពលរដ្ឋឈ្មោះ លោក លឹម ជាផេង រស់នៅភូមិថ្មគោ១ បានឱ្យដឹងថា ការទទួលបណ្ណប្លងកម្មសិទ្ធិអចលនវត្ថុនាឱកាសនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ខ្លួន និងក្រុមគ្រួសារ ដូចជាធ្វើជាទ្រព្យបញ្ចាំ ដើម្បីបានជាដើមទុនរកស៊ី មួយវិញទៀតប្លង់កម្មសិទ្ធិនេះ ធ្វើឱ្យមានភាពកក់ក្តៅខ្ពស់ ព្រោះបញ្ជាក់ថា ជារបស់ខ្លួនពិតប្រាកដ។

លោក លឹម ជាផេង បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរផ្តល់ប្លង់កម្មសិទ្ធិ ជូនពលរដ្ឋរស់នៅក្បែររបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងថ្លែងអំណរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសម្របសម្រួលកិច្ចការនេះ សម្រេចបាននាឱកាសនេះ។

ចំណែកអ៊ុំស្រី អ៊ុង សាម៉េ មកពីភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង និងបានថ្លែងអំណរគុណសម្តេចទាំងទ្វេ ដែលបានគិតគូរដល់ប្រជាជន ជាពិសេសអ្នករស់នៅក្បែររបងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមរយៈការផ្តល់បណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុនាឱកាសនេះ។ អ៊ុំស្រី បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិនេះ នឹងជួយដោះស្រាយបញ្ហារបស់ខ្លួន បានក្នុងគ្រាមានអាសន្នណាមួយ ឬពេលទាល់ថវិកាម្តងៗ។

ប្រជាពលរដ្ឋបានបន្តថា ពួកគាត់ពិតជារីករាយណាស់ ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់នេះ។ ពួកគាត់សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានសម្រេចប្រគល់ដីកម្មសិទ្ធិស្របច្បាប់នេះ ជូនពួកគាត់៕