* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាលើកកម្ពស់កិច្ចសហប្រតិបត្តិការចិន–អាស៊ាន ដើម្បីជំរុញកសិកម្មទំនើប និងការផ្លាស់ប្តូររវាងយុវជន

27-10-2026 17:01

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋ​លេខាធិការ និង​ជាប្រធានលេខាធិការដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន ក្នុងការជំរុញទំនើបកម្មវិស័យកសិកម្ម និងការផ្ទេរចំណេះដឹងទៅដល់ប្រជាកសិករ ខណៈដែលយុវជនត្រូវបានចាត់ទុកជាកម្លាំងស្នូលសម្រាប់អនាគតវិស័យនេះ។

ការលើកឡើងនេះធ្វើឡើងក្នុងពិធី «កិច្ចសន្ទនាយុវជនចិន–អាស៊ានស្ដីពីការកសាងផ្ទះដ៏ប្រសើរ៖ បច្ចេកវិទ្យាជំរុញកសិកម្មទំនើប» នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី សាកលវិទ្យាល័យភូមិន្ទកសិកម្ម ទូរទស្សន៍ជាតិកម្ពុជា អ្នកជំនាញកសិកម្ម តំណាងធុរកិច្ច សាស្ត្រាចារ្យ និងនិស្សិត។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងស្ថាប័នកម្ពុជា និងក្វាងស៊ី ក្នុងការរៀបចំវេទិកានេះ ដោយចាត់ទុកថា ជាឱកាសសម្រាប់អ្នកជំនាញ អ្នកសិក្សា និងយុវជននៃភាគីទាំងពីរ ផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងស្វែងរកកាលានុវត្តភាព សហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យកសិកម្ម។

ឯកឧត្តមបានបញ្ជាក់ថា ការធ្វើទំនើបកម្មកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកែច្នៃកសិផល និងការអភិវឌ្ឍកសិកម្មបៃតង មានសារៈសំខាន់ចំពោះសន្តិសុខស្បៀង ជីវភាពប្រជាកសិករ និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ការជំរុញកសិកម្មទំនើបក៏ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់អាទិភាពដល់បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងបរិបទនេះ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ត្រូវបានចាត់ទុកថាជាច្រកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការចិន–អាស៊ាន និងមានបទពិសោធន៍លើបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ និងការអភិវឌ្ឍជនបទ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចែករំលែកបទពិសោធន៍ និងចំណេះដឹងពីក្វាងស៊ី អាចជួយពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មរវាងកម្ពុជា និងចិនឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តមក៏បានគូសបញ្ជាក់ពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យសោតទស្សន៍ ក្នុងការនាំយកចំណេះដឹងពីអ្នកជំនាញ និងស្ថាប័នសិក្សា ទៅកាន់ប្រជាកសិករ និងសហគមន៍។ ប្រព័ន្ធផ្សព្វផ្សាយអាចជួយផ្សព្វផ្សាយបច្ចេកទេសកសិកម្មឆ្លាតវៃ ព័ត៌មានទីផ្សារ និងគំរូជោគជ័យ តាមរយៈមាតិកាអប់រំដែលងាយយល់ និងផ្សាយបានទូលំទូលាយ។

ឯកឧត្តមបានគាំទ្រឱ្យទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរកម្មវិធី ការផលិតឯកសាររួម និងការផ្សព្វផ្សាយគំនិតច្នៃប្រឌិត ព្រមទាំងដំណោះស្រាយដែលបានលើកឡើងក្នុងកិច្ចសន្ទនា ដើម្បីជំរុញចំណាប់អារម្មណ៍របស់យុវជនចិន និងអាស៊ានចំពោះកសិកម្មទំនើប។

ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់និស្សិត និងយុវជនឱ្យប្រើប្រាស់វេទិកានេះ ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សាពីបច្ចេកវិទ្យាថ្មីៗ និងបង្កើតបណ្តាញទំនាក់ទំនងរវាងគ្នា។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហការរបស់យុវជននៅថ្ងៃនេះអាចក្លាយជា គ្រឹះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងការកសាង «សហគមន៍វាសនារួមកម្ពុជា–ចិន» និង «ផ្ទះដ៏ប្រសើរ» សម្រាប់តំបន់ ប្រកបដោយវិបុលភាព បៃតង និងចីរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន