* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឃុំកញ្ជរ ខេត្តពោធិ៍សាត់ ទទួលបានប័ណ្ណសរសើរប្រភេទ១ ក្នុងការអនុវត្តខ្ជាប់ខ្ជួននូវគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» ២ឆ្នាំជាប់គ្នា

27-10-2026 17:03

(ពោធិ៍សាត់)៖ ឃុំកញ្ជរ ដែលជាឃុំមួយក្នុងចំណោមឃុំទាំង ៨ នៃស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទទួលបានប័ណ្ណសរសើរប្រភេទមួយ (ប្រភេទ១) រយៈពេល ២ឆ្នាំជាប់គ្នា គឺកាលពីឆ្នាំ២០២៥ និងបន្តមកដល់ឆ្នាំ២០២៦ នេះ ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់លោក ឈូ នូន មេឃុំកញ្ជរ។

សមិទ្ធផលដ៏លេចធ្លោនេះ គឺកើតចេញពីការចង្អុលបង្ហាញ និងការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានជំរុញឱ្យបណ្ដាស្រុកទាំង ៦ ក្នុងខេត្ត ខិតខំប្រកួតប្រជែងគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យ និងការធានាសន្តិសុខសុវត្ថិភាពនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានយ៉ាងគត់មត់។

ជាក់ស្ដែង នៅក្នុងស្រុកកណ្ដៀង រដ្ឋបាលមូលដ្ឋានបានរៀបចំការគ្រប់គ្រងយ៉ាងមានរបៀបរៀបរយ ចាប់តាំងពីការទុកដាក់ និងគ្រប់គ្រងសំរាម ការលើកកម្ពស់បរិស្ថានស្អាត ការបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវសាធារណៈ រហូតដល់ការរៀបចំប្រព័ន្ធធារាសាស្ត្រសម្រាប់ស្តុកទឹកប្រើប្រាស់ ដោយសារពលរដ្ឋភាគច្រើនក្នុងតំបន់ប្រកបរបរកសិកម្មជាចម្បង។ ក្នុងនោះ ឃុំកញ្ជរ បានបង្ហាញនូវភាពគំរូខ្ពស់លើការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ រហូតត្រូវបានវាយតម្លៃ និងទទួលបានប័ណ្ណសរសើរប្រភេទ១ ពីរឆ្នាំជាប់ៗគ្នាតែម្តង។

ក្រៅពីភាពជោគជ័យរបស់ឃុំកញ្ជរ ស្រុកកណ្ដៀងទាំងមូលក៏កំពុងប្រែប្រួលមុខមាត់ថ្មីគួរឱ្យកត់សម្គាល់ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងភ្លើងបំភ្លឺសាធារណៈ។ លោក គិន កឹមតូ អភិបាលរង នៃគណៈអភិបាលស្រុកកណ្ដៀង បានមានប្រសាសន៍ឱ្យដឹងថា ស្រុកកណ្ដៀងទើបទទួលបានការស្ថាបនាផ្លូវថ្នល់ ផ្លូវកៅស៊ូ និងផ្លូវបេតុងថ្មីៗជាបន្តបន្ទាប់កាលពីឆ្នាំ២០២៥ និងឆ្នាំ២០២៦ ហើយសម្រាប់ឆ្នាំ២០២៧ ខាងមុខ រដ្ឋបាលស្រុកនឹងបន្តពង្រីកការកសាងបន្ថែមទៀត។

លោកអភិបាលរងស្រុក បានគូសបញ្ជាក់បន្ថែមថា ជាទិសដៅបន្ត រដ្ឋបាលស្រុកនឹងបន្តផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែល្អប្រសើរ ដ្បិតស្រុកកណ្ដៀងជាតំបន់ដែលមានសក្ដានុពលខ្លាំងក្លាលើវិស័យកសិកម្ម ដើម្បីធានាការផ្គត់ផ្គង់ទឹកដល់ការបង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់៕