* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក គង់ វិបុល៖ ភ្នាក់ងារសេវាកម្មពន្ធដារ គឺជាដៃគូសហការដ៏សំខាន់របស់រដ្ឋបាលសារពើពន្ធ ក្នុងការជួយឱ្យអ្នកជាប់ពន្ធយល់ដឹង និងបំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ

27-10-2026 17:55

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានរំលេចអំពីតួនាទីយ៉ាងសំខាន់របស់ភ្នាក់ងារសេវាកម្មពន្ធដារ ដោយបានជួយសម្រួលបន្ទុកការងាររបស់សហគ្រាសផង និងជាដៃគូរបស់រដ្ឋបាលសារពើពន្ធផងដែរ។

ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងសិក្ខាសាលា ស្តីពី “សិទ្ធិ កាតព្វកិច្ច និងក្រមសីលធម៌របស់ភ្នាក់ងារសេវាកម្មពន្ធដារ” នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។

លោកអគ្គនាយកលើកឡើងថា ការកសាងប្រព័ន្ធពន្ធដារដែលមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្ត (Trust) ពីសាធារណជន មិនអាស្រ័យតែលើការកែទម្រង់ និងការពង្រឹងសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធតែប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារឱ្យមានការចូលរួមពីអ្នកប្រកបវិជ្ជាជីវៈដែលមានសមត្ថភាព សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ។ សិក្ខាសាលានាព្រឹកនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបន្តពង្រឹងការអនុវត្តសិទ្ធិ កាតព្វកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈរបស់ភ្នាក់ងារសេវាកម្មពន្ធដារ ក៏ដូចជាបង្កើតឱកាសសម្រាប់ការសន្ទនា និងផ្លាស់ប្តូរមតិយោបល់ដោយផ្ទាល់រវាងអគ្គនាយកដ្ឋានពន្ធដារ និងភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះលោក បានរំលឹកឡើងវិញអំពីសាវតា និងគោលបំណងនៃការបង្កើតវិជ្ជាជីវៈភ្នាក់ងារសេវាកម្មពន្ធដារ ដោយនៅឆ្នាំ២០១៣ លោកបានផ្តួចផ្តើមឱ្យមានការបង្កើតភ្នាក់ងារសេវាកម្មពន្ធដារ ដោយមានការសម្រេចពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់អគ្គនាយកដ្ឋានពន្ធដារ។

គោលបំណងសំខាន់នាពេលនោះ គឺដើម្បីបង្កើតឱ្យមានអ្នកប្រកបវិជ្ជាជីវៈដែលមានសមត្ថភាព និងគុណវុឌ្ឍិច្បាស់លាស់ ក្នុងការផ្តល់សេវា និងប្រឹក្សាយោបល់ជូនអ្នកជាប់ពន្ធ ឱ្យអាចបំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ និងកាត់បន្ថយកំហុសឆ្គងក្នុងការអនុវត្តច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ។

បន្ទាប់មក នៅឆ្នាំ២០១៤ សាលាជាតិពន្ធដារបានចាប់ផ្តើមវគ្គបណ្តុះបណ្តាល និងរៀបចំការប្រឡងភ្នាក់ងារសេវាកម្មពន្ធដារជំនាន់ទី១ ដោយមានបេក្ខជនប្រឡងចំនួន ៣៤៤ នាក់ ហើយបេក្ខជន ប្រឡងជាប់មានចំនួន ១០១ នាក់ ស្មើនឹង ២៦%។

គិតមកដល់បច្ចុប្បន្ន បេក្ខជនប្រឡងសរុបមានចំនួន ៥ ២៩៥ នាក់ និងបេក្ខជនប្រឡងជាប់សរុបមានចំនួន ៣ ០៣៥ នាក់ ស្មើនឹង ៥៧%។ ជាមួយគ្នានេះ ភ្នាក់ងារសេវាកម្មពន្ធដារ ដែលបានស្នើសុំអាជ្ញាបណ្ណមានចំនួនសរុប ៥២០ ភ្នាក់ងារ ក្នុងនោះ ៨១ ភ្នាក់ងារត្រូវបានដក ឬលុបអាជ្ញាបណ្ណ ហើយភ្នាក់ងារដែលមានអាជ្ញាបណ្ណនៅមានចំនួន ៤៣៩ ភ្នាក់ងារ។

លោក គង់ វិបុល បញ្ជាក់ថា ​ចំនួននេះ សបញ្ជាក់ឱ្យឃើញថាអ្នកជាប់ពន្ធមានជម្រើសកាន់តែច្រើន និងកាន់តែមានភាពងាយស្រួល ក្នុងការជ្រើសរើសភ្នាក់ងារសេវាកម្មពន្ធដារ ដើម្បីជួយដល់កិច្ចការបំពេញអនុលោមភាពសារពើពន្ធរបស់ខ្លួន។ ភាពរីកចម្រើននៃវិស័យនេះ មិនត្រឹមតែស្ថិតលើចំនួនភ្នាក់ងារដែលទទួលបានអាជ្ញាបណ្ណនោះទេ ប៉ុន្តែកត្តាសំខាន់នោះគឺគុណភាពនៃសេវា សមត្ថភាពវិជ្ជាជីវៈ សុចរិតភាព និងទំនុកចិត្តពីអ្នកជាប់ពន្ធ។ ដូច្នេះ យើងត្រូវផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការពង្រឹងគុណភាព និងស្តង់ដារវិជ្ជាជីវៈនៃជំនាញនេះផងដែរ។

លោករដ្ឋមន្ត្រីប្រតិភូមគូសបញ្ជាក់ថា «ភ្នាក់ងារសេវាកម្មពន្ធដារ គឺជាដៃគូសហការដ៏សំខាន់របស់រដ្ឋបាលសារពើពន្ធ ក្នុងការជួយឱ្យអ្នកជាប់ពន្ធយល់ដឹង និងបំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ ជាពិសេស ជំរុញអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត (Voluntary Compliance) តាមរយៈការផ្តល់ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ ការរៀបចំឯកសារ និងរបាយការណ៍ពន្ធដារ ក៏ដូចជាការសហការជាមួយរដ្ឋបាលសារពើពន្ធ ក្នុងការអនុវត្តនីតិវិធីនានាស្របតាមច្បាប់»។

លោកបានបន្ថែមថា ម្ចាស់សហគ្រាសមួយចំនួនមិនមានចំណេះដឹងជ្រៅជ្រះអំពីច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធដារនោះឡើយ ព្រោះពួកគាត់មិនមែនជាអ្នកជំនាញក្នុងវិស័យនេះ។ ហេតុនេះ ពួកគាត់ត្រូវពឹងផ្អែកលើការណែនាំរបស់អ្នក ដែលមានជំនាញនិងវិជ្ជាជីវៈពិតប្រាកដដូចជា ភ្នាក់ងារសេវាកម្មពន្ធដារ។

ការផ្តល់យោបល់ត្រឹមត្រូវអាចជួយឱ្យអ្នកជាប់ពន្ធចៀសវាងកំហុសឆ្គង និងហានិភ័យផ្នែកពន្ធដារ ប៉ុន្តែការផ្តល់យោបល់មិនត្រឹមត្រូវក៏អាចធ្វើឱ្យអ្នកជាប់ពន្ធប្រឈមនឹងបញ្ហា និងការទទួលខុសត្រូវតាមច្បាប់ផងដែរ។ ដូច្នេះ ការបំពេញការងាររបស់ភ្នាក់ងារសេវាកម្មពន្ធដារ មិនត្រឹមតែជាការផ្តល់សេវាជូនអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវចំពោះភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារផងដែរ។

លោកអគ្គនាយកបន្ថែមថា «ប្រសិនបើពិនិត្យឃើញថា អ្នកជាប់ពន្ធមានការយល់ខុស ឬអនុវត្តកាតព្វកិច្ចមិនត្រឹមត្រូវ ភ្នាក់ងារត្រូវផ្តល់ការណែនាំឱ្យបានច្បាស់លាស់ និងជួយកែតម្រូវឱ្យស្របតាមច្បាប់។ ខ្ញុំសង្ឃឹមថា បងប្អូនដែលជាភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ប្រកបវិជ្ជាជីវៈដោយប្រកាន់យកច្បាប់ ការទទួលខុសត្រូវ និងសុចរិតភាពជាគោលការណ៍ មិនមែនការការពារភាគីណាមួយ ដោយមិនគិតពីភាពត្រឹមត្រូវនោះឡើយ»។

ក្នុងករណីពិនិត្យឃើញមានភាពមិនប្រក្រតីណាមួយ សូមរាយការណ៍មករដ្ឋបាលសារពើពន្ធ និងសូមសហការដោយភាពស្មោះត្រង់ជាមួយរដ្ឋបាលសារពើពន្ធ ក្នុងនីតិវិធីនានារបស់រដ្ឋបាលសារពើពន្ធ ក៏ដូចជាចូលរួមសហការជាមួយរដ្ឋបាលសារពើពន្ធ ក្នុងកិច្ចដំណើរការសវនកម្មពន្ធដារ ដើម្បីបង្ការនិងទប់ស្កាត់បទល្មើសពន្ធដារ និងការប្រមូលបំណុលពន្ធ ជាដើម។

យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញ មានភ្នាក់ងារសេវាកម្មពន្ធដារមួយចំនួនតូច បានបំពេញតួនាទីភារកិច្ចមិនទាន់បានត្រឹមត្រូវតាមសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារនៅឡើយ ដោយបានព្យាយាមការពារអតិថិជនរបស់ខ្លួនលើសពីតួនាទី ណែនាំអ្នកជាប់ពន្ធឱ្យប្រកាសពន្ធមិនត្រឹមត្រូវ តាមប្រតិបត្តិការអាជីវកម្មជាក់ស្ដែងដើម្បីបន្ថយទឹកប្រាក់ពន្ធ។

ភ្នាក់ងារសេវាកម្មពន្ធដារមួយចំនួនទៀត បង្កជាអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិ ស្តីពីពន្ធដារ តាមរយៈការពន្យារពេលក្នុងការផ្តល់ឯកសារ ការផ្តល់ឯកសារជាទម្រង់ដែលបង្កការលំបាក ដល់កិច្ចដំណើរការសវនកម្មពន្ធដារ ការរារាំងអ្នកជាប់ពន្ធមិនឱ្យជួបជាមួយសវនករពន្ធដារ ជាដើម៕