* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នឹងដាក់ឲ្យដំណើរការនៅភ្នំពេញ នៅដើមឆ្នាំ២០២៧ និងពង្រីកនៅតាមបណ្ដាខេត្ដ ក្នុងឆមាសទី២ ឆ្នាំ២០២៧, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋជិត១៨ម៉ឺននាក់រហូតមកដល់ពេលនេះ

27-10-2026 18:14

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសថា ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នឹងដាក់ឲ្យដំណើរការ នៅទូទាំងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៧ និងពង្រីកនៅតាមបណ្ដាខេត្ដ នៅអំឡុងឆមាសទី២ ឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទិន្នន័យរបស់ប្រជាពលរដ្ឋជិត១៨ម៉ឺននាក់ ត្រូវបានកែតម្រូវរួចហើយ និងកំពុងបន្ដពិនិត្យស្រាវជ្រាវ ដើម្បីដោះស្រាយលើករណី របស់បងប្អូនរបស់ប្រជាពលរដ្ឋមួយចំនួនទៀត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិជ្រាបថា មួយរយៈកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន បានលើកឡើងនូវ បញ្ហាប្រឈមពាក់ព័ន្ធនឹងកំហុសទិន្នន័យ លើឯកសារអត្តសញ្ញាណផ្សេងៗ នៅលើបណ្តាញសង្គមនានា។

ឆ្លើយតបទៅនឹងសាធារណមតិខាងលើ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមយកឱកាសនេះជម្រាប ជូនសាធារណជនជ្រាបថា ការងារចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តតាម គំរូឯកភាពទូទាំងប្រទេស ចាប់តាំងពីខែសីហា ឆ្នាំ២០០២ ដោយប្រើប្រាស់យន្តការចុះបញ្ជី និងកត់ត្រាទិន្នន័យ ដោយដៃចូលក្នុងសៀវភៅអត្រានុកូលដ្ឋានភ្លោះ ស្របតាមអនុក្រឹត្យលេខ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋាន ដោយទទួលបានលទ្ធផលចុះបញ្ជីយ៉ាងច្រើនចំនួនប្រមាណជាង៩០%។

ទន្ទឹមនឹងលទ្ធផលល្អនេះ ក៏មានបញ្ហាប្រឈមមួយចំនួនលើកំហុសទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានរបស់ ប្រជាពលរដ្ឋ ជាពិសេសនៅអំឡុងពេលយុទ្ធនាការចុះបញ្ជីចល័តចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦។ យោង តាមការអង្កេតនៅឆ្នាំ២០១៤ របស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ប្រមាណ១/៣ ដែលមានទិន្នន័យខុសគ្នារវាងសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្ត សញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម (២០១៧-២០២៦) ដែលសម្រេចបាននូវក្របខណ្ឌច្បាប់ ពាក់ព័ន្ធរួមមាន ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម អនុក្រឹត្យស្តីពីសមត្ថកិច្ចនៃមន្ត្រីអត្រានុកូលដ្ឋាន ប្រកាសស្តីពីការងារចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធអេឡិចត្រូនិក ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការ កែតម្រូវទិន្នន័យ ការធ្វើមោឃភាពបញ្ជីអត្រានុកូលដ្ឋាន និងការអនុវត្តសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធ នឹងការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (Civil Registration System) ជាប្រព័ន្ធ អេឡិចត្រូនិកសម្រាប់ការចុះបញ្ជី ការកែតម្រូវទិន្នន័យ និងការផ្តល់សេវាអត្រានុកូលដ្ឋានផ្សេងទៀតឱ្យកាន់តែ មានប្រសិទ្ធភាព ជាពិសេសការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដល់ប្រជាពលរដ្ឋគ្រប់រូប សម្រាប់ប្រើប្រាស់ពេញមួយជីវិត និងសម្រេចឱ្យបាននូវគោលដៅ «មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ» និង «បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ»។

ដើម្បីជំរុញដោះស្រាយបញ្ហាខាងលើ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយទទួលបានការអនុញ្ញាត ពីក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នៅរដ្ឋបាលសង្កាត់ចំនួន១៥ ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាននេះ កំពុងធ្វើបច្ចុប្បន្នភាពតាមរយៈការផ្តល់យោបល់ត្រឡប់ពីមន្ត្រីអនុវត្តផ្ទាល់នៅមូលដ្ឋាន និងអភិវឌ្ឍមុខងារបន្ថែមមួយចំនួនទៀត ជាពិសេសការកែតម្រូវទិន្នន័យ និងការអនុវត្តសេចក្តីសម្រេច របស់តុលាការលើការងារអត្រានុកូលដ្ឋានជាដើម ដោយផ្តល់ភារកិច្ចមួយចំនួនដល់មន្ត្រីអត្រានុកូលដ្ឋាន ថ្នាក់នីមួយៗ ដើម្បីពិនិត្យ សម្រេចកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាននេះ ទូទាំងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៧ និងពង្រីកនៅតាមបណ្តាខេត្ត នៅអំឡុងឆមាសទី២ ឆ្នាំ២០២៧ ខាងមុខ។

នៅក្នុងដំណាក់កាលដែលពុំទាន់បានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម សូមស្នើបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាកំហុសទិន្នន័យ អត្រានុកូលដ្ឋាន អាចដាក់ពាក្យ ស្នើសុំកែតម្រូវ ស្របតាមសេចក្តីណែនាំលេខ០០៦ សណន ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន នៅទីតាំងណាមួយដូចខាងក្រោម៖
* ក្នុងឆ្នាំអនុវត្ត ដាក់ពាក្យស្នើសុំនៅរដ្ឋបាលឃុំ សង្កាត់ នៃទីកន្លែងចុះបញ្ជីអត្រានុកូលដ្ឋាន
* ហួសឆ្នាំអនុវត្ត ដាក់ពាក្យស្នើសុំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋាន កំពុងរក្សាទុក ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ នៅមានចម្ងល់ពាក់ព័ន្ធការកែតម្រូវទិន្នន័យ និងការធ្វើមោឃភាពបញ្ជី អត្រានុកូលដ្ឋាន អាចទំនាក់ទំនងសាកសួរព័ត៌មានដោយផ្ទាល់ នៅទីតាំងណាមួយនៃកន្លែងដាក់ពាក្យស្នើសុំ ខាងលើ ឬតាមរយៈលេខទូរសព្ទ ១២៧១ របស់ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឬលេខទូរសព្ទ ០៩៦ ៨២៨ ៩២១៤ ឬ ០១២ ៤៥៨ ៤០០ របស់នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

មកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចកែតម្រូវទិន្នន័យបានចំនួន ១៧៩.០០២នាក់ រួចហើយ និងកំពុងបន្តជំរុញពិនិត្យស្រាវជ្រាវ ដើម្បីដោះស្រាយលើករណីស្មុគស្មាញមួយចំនួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះជាលទ្ធផលគួរជាទីមោទនៈដែលបានមកពីការខិតខំប្រឹងប្រែងរបស់ មន្ត្រីផ្តល់សេវាគ្រប់ជាន់ថ្នាក់។ ប៉ុន្តែទោះជាយ៉ាងណា កំហុសទិន្នន័យរបស់ប្រជាពលរដ្ឋមួយចំនួននៅពុំទាន់ បានកែតម្រូវនៅឡើយ។

អគ្គនាយកដ្ឋានកំពុងប្រឹងប្រែងជំរុញដោះស្រាយបញ្ហាដែលនៅសេសសល់តាមប្រព័ន្ធ ឱ្យកាន់តែងាយស្រួល ដូចបានបញ្ជាក់ជូនខាងលើ។ ក្នុងករណីនេះ អគ្គនាយកដ្ឋាន សូមលើកទឹកចិត្តដល់បង ប្អូនប្រជាពលរដ្ឋដែលបានចុះបញ្ជី ត្រូវពិនិត្យផ្ទៀងផ្ទាត់លើឯកសារអត្តសញ្ញាណរបស់ខ្លួនឡើងវិញឱ្យបាន ត្រឹមត្រូវមុននឹងយកទៅប្រើប្រាស់។ ក្នុងករណីមានកំហុសទិន្នន័យ សូមដាក់ពាក្យស្នើសុំកែតម្រូវនៅទីតាំង ដែលបានកំណត់ដូចខាងលើ។

ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណ និងសូម ស្វាគមន៍នូវរាល់មតិយោបល់ទាំងអស់ដែលបានផ្តល់ក្នុងន័យស្ថាបនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕