* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ចេញវិធានការបន្ទាន់ ត្រៀមកិច្ចអន្តរាគមន៍ដោះស្រាយកង្វះខាតទឹកប្រើប្រាស់ និងបរិភោគជូនប្រជាពលរដ្ឋ ខណៈបាតុភូត El Niño អាចកើតមានដល់កម្រិត ១០០%

27-10-2026 19:03

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីណែនាំបន្ទាន់មួយ ស្តីពីវិធានការ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ស្របពេលដែលបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថា នឹងកើតមានក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។

យោងតាមសេចក្តីណែនាំបានបញ្ជាក់ថា ផ្អែកលើការព្យាករអាកាសធាតុសម្រាប់រដូវប្រាំងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ រដូវវស្សាឆ្នាំ២០២៦ នៅកម្ពុជា បានបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលានេះ ហើយបាតុភូត El Niño នឹងស្ថិតក្នុងកម្រិតខ្ពស់ ១០០% រហូតដល់ដើមឆ្នាំ២០២៧។ ក្នុងបរិបទនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំងអស់ ឱ្យអនុវត្តនូវវិធានការសំខាន់ៗចំនួន ៥ ចំណុច៖

ទី១. ចាត់តាំងមន្ត្រីចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមស្រះទឹក និងអណ្តូង ព្រមទាំងដាក់ចេញវិធានការចាំបាច់ និងអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីអណ្តូងខូច ឬស្រះរីងស្ងួត ដើម្បីឆ្លើយតបនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទី២. ធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងចេះប្រើប្រាស់ទឹកដោយសន្សំសំចៃ។

ទី៣. ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអង្គការជាតិ និងអន្តរជាតិ ដើម្បីរួមសហការដាក់ចេញវិធានការ និងផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ទី៤. រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំងអស់ ត្រូវដឹកនាំត្រួតពិនិត្យការងារផ្គត់ផ្គង់ទឹកជនបទ និងចាត់វិធានការអន្តរាគមន៍បន្ទាន់ ក្នុងករណីប្រជាពលរដ្ឋនៅមូលដ្ឋានជនបទត្រូវការជំនួយ។

ទី៥. ត្រូវធ្វើរបាយការណ៍ និងវាយតម្លៃស្ថានភាពជាប្រចាំផ្ញើមកក្រសួង ដើម្បីមានមូលដ្ឋានរៀបចំវិធានការបន្តបន្ទាប់ទៀត។

ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសង្កត់ធ្ងន់ និងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងអនុវត្តនូវសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីទប់ស្កាត់ផលប៉ះពាល់ពីគ្រោះរាំងស្ងួតឱ្យបានជាអតិបរមា៕