* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លិខិតបើកចំហ ផ្ញើជូនចំពោះបងប្អូនជនរួមជាតិខ្មែរ៖ ការស្រឡាញ់ប្រទេសកម្ពុជា គឺត្រូវមានយុត្តិធម៌ចំពោះកម្ពុជា

27-10-2026 20:24

(ភ្នំពេញ)៖ មានរឿងមួយដែលខ្ញុំបានសង្កេតឃើញនៅក្នុងសង្គមរបស់យើង ហើយវាបានធ្វើឱ្យចិត្តរបស់ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង។ មើលទៅយើងហាក់ដូចជាចាប់អារម្មណ៍ ជឿ និងចែករំលែកព័ត៌មានអវិជ្ជមាន អំពីប្រទេសជាតិរបស់យើងបានយ៉ាងរហ័ស។ កំហុសឆ្គងមួយអាចទាក់ទាញការបញ្ចេញមតិរាប់ពាន់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង ប៉ុន្តែខណៈពេលដែលការខិតខំប្រឹងប្រែង និងសមិទ្ធផលមានន័យជាច្រើនឆ្នាំ បែរជាមើលរំលងទៅវិញ។

ជួនកាល សូម្បីតែរឿងរ៉ាវមិនពិត ឬគ្មានប្រភពច្បាស់លាស់ ក៏ត្រូវ បានបង្កើតឡើង និងផ្សព្វផ្សាយ ដោយគ្រាន់តែដើម្បីទទួលបានការចាប់អារម្មណ៍ អ្នកតាមដាន និងភាពល្បីល្បាញប៉ុណ្ណោះ។

តើយើងបានឈានដល់ចំណុចដែលការផ្សព្វផ្សាយការពិតនិងលើកទឹកចិត្ត លើសមិទ្ធផលសម្រេចបានចំពោះកម្ពុជា ខណៈរឿងអវិជ្ជមានទទួលបានការចាប់អារម្មណ៍ច្រើនជាងការពិត ហើយការរិះគន់ទទួលបានការកោតសរសើរច្រើន ហើយ ឬនៅ?

ខ្ញុំជឿថានេះជាសំណួរដែលយើងត្រូវសួរខ្លួនឯង។ ខ្ញុំមិនមែនស្នើឱ្យយើងលាក់បាំងបញ្ហារបស់យើង ឬរក្សាភាពស្ងៀមស្ងាត់ចំពោះអំពើខុសឆ្គងនោះទេ។ ការរិះគន់គឺជារឿងចាំបាច់សម្រាប់កែប្រែឱ្យមានភាពរីកចម្រើន ហើយសេចក្តីពិតមិនត្រូវយកទៅលះបង់ដើម្បីតែរូបភាពវិជ្ជមាននោះឡើយ។ ប៉ុន្តែភាពយុត្តិធម៌ក៏មានសារៈសំខាន់ស្មើគ្នាដែរ។ នៅពេលដែលរាជរដ្ឋាភិបាលសម្រេចបាន នូវកិច្ចការរីកចម្រើនប្រកបដោយបរិយាប័ន លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល ការពារបរិស្ថាន ឬការកែលម្អជីវភាពរស់នៅរបស់ប្រជាជន សមិទ្ធផលទាំងនោះក៏សមនឹងទទួលបានការទទួលស្គាល់ផងដែរ។

យើងគួរតែមានសេចក្តីក្លាហានក្នុងការរិះគន់អ្វីដែលខុស ហើយមានចិត្តទូលាយក្នុងការកោតសរសើរអ្វីដែលត្រូវ។
ប្រទេសជាតិមួយមិនអាចលូតលាស់បានតាមរយៈតែការសរសើរនោះទេ ប៉ុន្តែក៏មិនអាចរីកចម្រើនបានដែរនៅក្នុងបរិយាកាសដែលអ្វីៗ ដែលវិជ្ជមានត្រូវ បានមើលរំលង ហើយអ្វីៗដែលអវិជ្ជមានត្រូវបានពង្រីកឱ្យធំដុំនោះដែរ។ អ្វីដែលខ្ញុំព្រួយបារម្ភបំផុត មិនមែនជាការរិះគន់នោះទេ ប៉ុន្តែគឺជាលទ្ធភាពដែលភាពអវិជ្ជមាន កំពុងក្លាយជាទម្លាប់ ហើយទម្លាប់នោះ កំពុងតែក្លាយជាផ្នែកមួយនៃវប្បធម៌របស់យើងបន្តិចម្តងៗ?

នេះមិនមែនជាប្រទេសកម្ពុជាដែលខ្ញុំស្គាល់នោះទេ។ កម្ពុជាគឺជាទឹកដីនៃស្នាមញញឹមដ៏កក់ក្តៅ បេះដូងដ៏ទន់ភ្លន់ និងប្រជាជនដែលមានចិត្តទូលាយ។ យើងគឺជាប្រជាជាតិមួយដែលធ្លាប់ស្គាល់ការឈឺចាប់ ហើយហេតុដូច្នេះហើយ ទើបយើងយល់យ៉ាងច្បាស់អំពីតម្លៃដ៏ឧត្តុង្គឧត្តមនៃសន្តិភាព។ វប្បធម៌របស់យើងបានបង្រៀនយើង អំពីក្ដីសម្បុរស ការគោរព សុខដុមរមនា និងកតញ្ញុតាធម៌។

រៀងរាល់ថ្ងៃ កសិកររបស់យើងធ្វើការក្រោមពន្លឺព្រះអាទិត្យ គ្រូបង្រៀនរបស់យើងអប់រំកុមារ កម្មកររបស់យើងចិញ្ចឹមគ្រួសារ និងប្រជាពលរដ្ឋទាំងអស់ បានរួមចំណែកយ៉ាងស្ងៀមស្ងាត់ ដើម្បីកម្ពុជាមួយស្អាតជាងមុន បៃតងជាងមុន និងមានចីរភាពជាងមុន។ រឿងរ៉ាវរបស់ពួកគេ ប្រហែលជាមិនទទួលបានការចុច Like រាប់ពាន់នោះទេ ប៉ុន្តែពួកគេតំណាងឱ្យស្មារតីពិតប្រាកដនៃប្រជាជាតិរបស់យើង។

ហេតុអ្វីបានជាហេតុការណ៍អវិជ្ជមានមួយ ត្រឡប់ជាមានសំឡេងឮជាងអំពើល្អរាប់ពាន់? យើងក៏ត្រូវចងចាំផងដែរថា រាល់រឿងរ៉ាវមិនពិត ដែលយើងចែករំលែក រាល់ការចោទប្រកាន់ ដែលគ្មានការផ្ទៀងផ្ទាត់ដែលយើងនិយាយតៗគ្នា និងរាល់សមិទ្ធផល ដែលយើងចេតនាមើលរំលង សុទ្ធតែអាចជះឥទ្ធិពល ដល់របៀបដែលអ្នកដទៃមើលមកប្រទេសជាតិរបស់យើង។ ភាពល្បីល្បាញដែលកើតចេញពីការភូតភរគឺមានរយៈពេលត្រឹមតែមួយគ្រាប៉ុណ្ណោះ។ ការខូចខាតដល់ទំនុកចិត្ត អាចស្ថិតស្ថេររហូតដល់ច្រើនជំនាន់។

បងប្អូនជនរួមជាតិខ្មែរជាទីស្នេហាយ៉ាងជ្រាលជ្រៅ ការស្រឡាញ់ប្រទេសជាតិរបស់យើង មិនមែនមានន័យថាធ្វើពុត ជាមើលឃើញថាវាល្អឥតខ្ចោះនោះទេ។ វាមានន័យថាជាការស្មោះត្រង់ចំពោះចំណុចខ្វះខាតរបស់វា ខណៈពេលដែលមានការថែរក្សាភាពយុត្តិធម៌ចំពោះចំណុចខ្លាំងរបស់វា។

យើងមិនមានភាពលាយឡំច្របល់រវាងភាពអវិជ្ជមានជាមួយនឹងសំណូមពរ ឬការរិះគន់ជាមួយនឹងការយល់ដឹង ឬភាពល្បីល្បាញជាមួយនឹងសកម្មភាពពិតនោះទេ។ សង្គមប្រកបដោយសុខុដុមរមនា មិនអបអរសាទរការបរាជ័យ ហើយក៏មិនសរសើរជោគជ័យដោយការលើកឡើងការផ្សាយព័ត៌មានប្រឌិត ឬមិនពិតនោះដែរ។ សង្គមបានរៀនសូត្រពីកំហុសឆ្គង ទទួលស្គាល់សមិទ្ធផល និងឈានទៅមុខដោយក្តីសង្ឃឹម។

កម្ពុជាគឺជាផ្ទះរបស់យើង។ នៅពេលដែលផ្ទះរបស់យើងមានបញ្ហា យើងត្រូវរួមដៃគ្នាកែប្រែ ទប់ស្កាត់ការផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្ហាញពិភពលោកតែអ្វីដែលបាក់បែកនោះទេ។ ហើយនៅពេលដែលផ្ទះរបស់យើងប្រែជាស្អាតបាត មានសន្តិភាព និងរុងរឿងជាងមុន យើងមិនអាចបាត់បង់ភាពអៀនខ្មាស់ក្នុងការអបអរសាទរវានោះទេ។

ពិភពលោកនឹងមិនដែលបានឃើញភាពស្រស់ស្អាតនៃប្រទេសកម្ពុជានោះទេ ប្រសិនបើពួកយើងជាជនជាតិខ្មែរ ជ្រើសរើសមើលឃើញតែចំណុចខ្វះខាតរបស់វា។ ដូច្នេះ ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា (Content Creators) អ្នកប្រើប្រាស់បណ្តាញសង្គម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យយើងមានការទទួលខុសត្រូវ ចំពោះពាក្យសម្តីរបស់យើង ផ្តល់ព័ត៌មានដោយស្មោះត្រង់ និងមានយុត្តិធម៌ក្នុងការវិនិច្ឆ័យ។ យើងបដិសេធព័ត៌មានក្លែងក្លាយ យើងទទួលស្គាល់សមិទ្ធផលពិតប្រាកដ និងប្រើប្រាស់ការរិះគន់ដើម្បីស្ថាបនា ជាជាងបំផ្លាញ។

សូមឱ្យយើងរក្សានូវវប្បធម៌ខ្មែរដ៏ស្រស់ស្អាត នៃស្នាមញញឹមដ៏កក់ក្តៅ ក្តីសម្បុរស សន្តិភាព និងសុខដុមរមនា ខណៈពេលដែលធ្វើការរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

ស្នេហាជាតិ មិនត្រូវបានវាស់វែងដោយកម្រិតសំឡេង នៃការកោតសរសើរប្រទេសជាតិខ្លាំងនោះទេ ហើយក៏មិនមែនដោយការរិះគន់ ប្រទេសជាតិធ្ងន់ធ្ងរយ៉ាងណានោះដែរ ប៉ុន្តែយើងមានភាពស្មោះត្រង់ ក្នុងការរួមចំណែកធ្វើឱ្យប្រទេសជាតិកាន់តែល្អប្រសើរឡើង។

ប្រទេសជាតិរបស់យើងសមនឹងទទួលបានទទួលស្គាល់ពីសេចក្តីពិត មិនមែនរឿងរ៉ាវដែលប្រឌិតឡើងនោះទេ។ វាសមនឹងទទួលបានភាពយុត្តិធម៌ មិនមែនជ្រើសរើសយកភាពអវិជ្ជមានឡើយ។ លើសពីនេះទៅទៀត វាសមនឹងទទួលបានសេចក្តីស្រឡាញ់ និងការទទួលខុសត្រូវពីប្រជាជនរបស់ខ្លួនឯង។

សូមឱ្យយើងកែប្រែអ្វីដែលខុស កោតសរសើរអ្វីដែលត្រូវ និងមិនត្រូវបាត់បង់ការមើលឃើញនូវអ្វីដែលធ្វើឱ្យកម្ពុជាស្រស់ស្អាតនោះឡើយ។ ព្រោះនៅពេលដែលយើងនិយាយអំពីកម្ពុជា យើងមិនមែនគ្រាន់តែនិយាយអំពីប្រទេសមួយនោះទេ។ យើងកំពុងនិយាយអំពីផ្ទះរបស់យើង កិត្តិយសរបស់យើង កូនចៅរបស់យើង និងអនាគតដែលយើងនឹងថែររក្សាទុកឱ្យពួកគេ៕

ដោយក្តីស្រឡាញ់ ការគោរព និងក្តីសង្ឃឹមសម្រាប់កម្ពុជា, CHAP Chamnan ប្រជាពលរដ្ឋខ្មែរមួយរូប បេះដូងតែមួយ ប្រជាជាតិតែមួយ អនាគតតែមួយ!