* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីចុះ MoU រវាងមជ្ឈមណ្ឌលកម្ពុជា ៤.០ និងសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ

27-10-2026 21:17

(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលកម្ពុជា ៤.០ និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ» បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រីបណ្ឌិត ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅឯសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

ពិធីនេះមានការចូលរួមពីសំណាក់ សមាជិក សមាជិកានៃក្រុមប្រឹក្សាភិបាល និងទីប្រឹក្សានៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ តំណាងវិស័យឯកជន, គ្រឹះស្ថានអប់រំ, អង្គការមិនមែនរដ្ឋាភិបាល, សមាគម ព្រមទាំងនិស្សិតចូលរួមជាច្រើនរូបផងដែរ។

អនុស្សរណៈ នៃការយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស្ថាប័នទាំងពីរ តាមរយៈការរៀបចំ និងអនុវត្តសកម្មភាពរួមគ្នា ការបញ្ជ្រាប់ការយល់ដឹងអំពីបច្ចេកវិទ្យា ព្រមទាំងការបណ្តុះបណ្តាល និងកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ចំណេះដឹង និងអក្ខរកម្មឌីជីថលដល់សិស្ស និស្សិត និងសាធារណជន ព្រមទាំងអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាពស្របតាមតម្រូវការនៃសង្គមឌីជីថល។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលកម្ពុជា ៤.០ និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនាពេលនេះ គឺជាការបោះជំហានមួយក្នុងការភ្ជាប់កិច្ចសហការរវាងស្ថាប័នជំនាញផ្នែកបច្ចេកវិទ្យា និងវិស័យអប់រំ ដើម្បីរួមគ្នាជំរុញបរិវត្តកម្មឌីជីថល លើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពធនធានមនុស្សនៅកម្ពុជា។

នៅក្នុងកិច្ចសហការប្រតិបត្តិការនេះ ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នាក្នុងការអនុវត្ត សកម្មភាពសំខាន់ៗ រួមមាន៖ ទី១៖ ការអនុវត្តសកម្មភាពរួមគ្នា សហការ និងបង្កើតគម្រោង, ទី២៖ ការផលិត និងចែករំលែកនូវមាតិកាខ្លឹមសារឌីជីថល, និងទី៣៖ ការអភិវឌ្ឍ និងការកសាងសមត្ថភាព៕